ជំងឺ
២ទម្លាប់នេះការពារតម្រងនោម កុំឱ្យលាងឈាមទាំងក្មេង
Tror Sopheap
January 20 2026
665 views

តើអ្នកការពារតម្រងនោមរបស់អ្នកដោយរបៀបណាដែរ? តាមលោកវេជ្ជបណ្ឌិត Kalyani Perumal ជាគ្រូពេទ្យឯកទេសតម្រងនោម និងជានាយក ផ្នែកលាងឈាមនៅ Cook County Health ក្រសួងសុខាភិបាលរដ្ឋ Chicago សហរដ្ឋអាមេរិកបានលើកឡើងថា មុខងារចម្បងតម្រងនោមគឺយកកាកសំណល់ចេញពីសរសៃឈាមដែលបញ្ចេញចេញក្នុងទឹកនោម។ លើសពីនេះ តម្រងនោមផលិតអរម៉ូនដែលមានសារៈសំខាន់សម្រាប់ការជំរុញកោសិកាឈាមក្រហមថ្មី និងរក្សាភាពរឹងមាំនៃឆ្អឹង ក្នុងចំណោមមុខងារសំខាន់ៗជាច្រើនចំពោះសុខភាពរាងកាយផងដែរ។

 គាត់បានបញ្ជាក់ជាសារព្រមានថា ជំងឺតម្រងនោមជាជំងឺដែលគេនិយមហៅថា "ជំងឺឃាតករស្ងាត់ស្ងៀម" ពីព្រោះមនុស្សជាច្រើនមិនមានរោគសញ្ញាអ្វីទាំងអស់រហូតដល់វាឈានដល់ដំណាក់កាលចុងក្រោយ ទើបដឹងថាខ្លួនខូចតម្រងនោម។ ២ទម្លាប់ការពារតម្រងនោមរបស់អ្នកបានល្អបំផុត៖

១. អ្នកដែលមានជាតិស្ករខ្ពស់ក្នុងឈាម ងាយមានបញ្ហាខូចតម្រងនោមជាងធម្មតា មកពីកោសិការាងកាយមិនអាចគ្រប់គ្រងជាតិស្ករក្នុងឈាមបាន នាំឱ្យតម្រងនោមត្រូវធ្វើការកាន់តែខ្លាំងនៅក្នុងរយៈពេលវែងអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តម្រងនោម។ ដើម្បីការពារបញ្ហាតម្រងនោមនេះ សូមអ្នកធ្វើលំហាត់ប្រាណដើម្បីកាត់បន្ថយហានិភ័យជំងឺតម្រងនោមហើយជួយគ្រប់គ្រងសម្ពាធឈាមបានល្អបំផុត។ កត្តាសំខាន់ដែលធ្វើលំហាត់ប្រាណការពារខូចតម្រងនោមទាំងវ័យក្មេង។ អ្នកអាចធ្វើលំហាត់ប្រាណដូចជាលើកទម្ងន់ ដើរ រត់ ជិះកង់ និងរាំជាដើម។

២. កុំទម្លាប់ប្រើថ្នាំលេបច្រើនពេកដើម្បីការពារសុខភាពតម្រងនោមបានល្អ។ មានប្រជាពលមួយចំនួនតែងទិញថ្នាំលេបដោយខ្លួនឯង ហើយលេបជាប្រចាំថ្ងៃ វាប៉ះពាល់ដល់តម្រងនោមណាស់។ យោងតាមមូលនិធិតំរងនោមជាតិ ថ្នាំទាំងនេះគួរតែលេបមិនលើស ពី ១០ ថ្ងៃសម្រាប់ការឈឺចាប់ និងមិនលើសពី ៣ ថ្ងៃសម្រាប់គ្រុនក្តៅ ការលេបថ្នាំច្រើនជាង ៨ គ្រាប់ជាប្រចាំក្នុងមួយថ្ងៃក៏អាចកាត់បន្ថយមុខងារតម្រងនោមជាបណ្តោះអាសន្ន ឬជាអចិន្ត្រៃយ៍។ អ្នកលេប​ថ្នាំ​ដែល​​គ្មាន​​វេជ្ជបញ្ជាអាច​បណ្ដាល​ឲ្យ​ខូច​តម្រង​នោមអត់ដឹងខ្លួននោះទេ។ សូមបងប្អូនមានការប្រុងប្រយ័ត្នផង។ អ្នកគួរទៅពិនិត្យមុខងារតម្រងនោមឱ្យបានទៀងទាត់ដើម្បីការពារសុខភាពតម្រងនោមទុកជាមុន៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3129

អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
3.9 K views

#ព័ត៌មាន

ដំណឹងល្អ! ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ទទួលអត្ថប្រយោជន៍ ៣នេះ
Tror Sopheap
March 5 2026
3.5 K views

#អាហារ

ផ្លែឈើខ្មែរ ៥នេះ ពូកែដុតបំផ្លាញជាតិខ្លាញ់ក្នុងពោះលឿន មានរាងស្អាត
Tror Sopheap
March 10 2026
3 K views

#ព័ត៌មាន

ហាមលក់ខុសតម្លៃនេះ! ក្រសួងពាណិជ្ជកម្មបង្ហាញតម្លៃប្រេងសាំងថ្មី ត្រូវលក់ចាប់ពីថ្ងៃទី១១-១៣ខែមីនា
Tror Sopheap
March 10 2026
2.3 K views

#ព័ត៌មាន

ស្រ្តីមានផ្ទៃពោះ មាន ប.ស.ស ត្រូវដាក់ឯកសាទាំងនេះ ដើម្បីដាក់ស្នើសុំប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល
Tror Sopheap
March 4 2026
2.2 K views

#ជំងឺ

នេះជារោគសញ្ញាអ្នកផឹកស្រារាល់ថ្ងៃ នាំឱ្យខូចសរសៃខួរក្បាល សរសៃដៃ សរសៃជើង និងសាច់ដុំ
Tror Sopheap
March 3 2026
2.1 K views
អត្ថបទថ្មីៗ
#ព័ត៌មានMarch 11 2026
ដាច់ភ្លើងអត់ដឹង! EDCបញ្ជាក់ថា នៅថ្ងៃស្អែកខណ្ឌនៅភ្នំពេញ ខេត្តកណ្ដាល និងកំពង់ស្ពឺ ដាច់ភ្លើងតាមពេលវេលានេះ
#ជំងឺMarch 11 2026
នេះជារបបអាហារអ្នកជំងឺតម្រងនោម ចាំបាច់ត្រូវប្រុងប្រយ័ត្នបំផុត
#ព័ត៌មានMarch 10 2026
ហាមលក់ខុសតម្លៃនេះ! ក្រសួងពាណិជ្ជកម្មបង្ហាញតម្លៃប្រេងសាំងថ្មី ត្រូវលក់ចាប់ពីថ្ងៃទី១១-១៣ខែមីនា
#អត្ថបទ PRMarch 10 2026
តារាសម្តែង សិទ្ធី នីកា បង្ហាញអាថ៌កំបាំងក្នុងការបំពេញការងារផង និងថែរក្សាគ្រួសារផង
#អាហារMarch 10 2026
ផ្លែឈើខ្មែរ ៥នេះ ពូកែដុតបំផ្លាញជាតិខ្លាញ់ក្នុងពោះលឿន មានរាងស្អាត
#អាហារMarch 10 2026
ញ៉ាំអាហារទាំង ៥នេះ ការពារជំងឺកាចមហារីក នាំឱ្យអ្នកមានអាយុវែង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia