ចិត្តសាស្ត្រ
នារីៗ រើសបុរសមាន ៤ចំណុច កុំឱ្យរបូតពីដៃ ជាគូជីវិតកម្រណាស់
Tror Sopheap
July 9 2024
8.7 K views

នៅក្នុងជីវិតមនុស្សស្រីខ្លាចបំផុតរើសប្តីខុស បើមួយថ្ងៃៗ ឈ្លោះគ្នា ប្តីវ៉ៃប្រពន្ធ ហើយចាត់ទុកប្រពន្ធត្រឹមតែបម្រើតណ្ហាខ្លួននោះ នារីនោះច្បាស់ជាគ្រាំចិត្តមិនខានទេ។ ប៉ុន្តែបើនារីៗ ចង់រើសគូស្រករឱ្យបានត្រឹមត្រូវ ហើយរស់នៅជាមួយគ្នាដល់អាយុ ១០០ឆ្នាំ នារីៗ ត្រូវតែមើលបុរសនោះ តើគាត់មាន ៤ចំណុចនេះដែរទេ?

១. មានចិត្តមេត្តា៖ ខ្ញុំបានឃើញពត៌មានមួយបានបង្ហោះលើហ្វេសប៊ុកគឺថា មានបុរសម្នាក់ បានវ៉ៃនារីជាដៃគូឡើងជាំពេញខ្លួន បែកម៉ាត់ចេញឈាមហើយធ្វើបាបបេះដូងនាងថែមទៀត។ តើធ្វើបែបណា ដើម្បីដឹងបុរសនោះមានចិត្តមេត្តា? ងាយណាស់! តើគាត់មានបេះដូងជួយគេទេ? តើគាត់មានក្តីអាណិតចំពោះជនអត់ឃ្លានទេ? តើសម្តីគាត់និយាយជាមួយអ្នកដទៃ និងជាមួយគ្រួសារបែបណា? ពេលគាត់ខឹង ទង្វើគាត់បញ្ចេញមកបែបណា? ពេលគាត់ធ្វើខុស តើគាត់មានទំនួលខុសត្រូវទេ? ខ្ញុំសំណួរទាំងអស់នេះ ជួយឱ្យអ្នកអាចមើលឃើញពីចិត្តបុរសដែលខ្លួនស្រឡាញ់នោះ មានមេត្តាឬអត់។ ដៃគូមានចិត្តមេត្តាចំពោះគ្នាតែងតែបានសេចក្តីសុខក្នុងផ្លូវចិត្ត។

២. មានចំណេះដឹង៖ តាមសុភាសិតអាឡឺម៉ងបានប្រដៅកូនគេថា ចូលកូនរើសបុរសណាមានចំណេះដឹងខ្ពស់ និងមានសីលធម៌ ទោះបីពេលនេះគេក្រមែន តែអនាគតគេមិនមែនក្រទេ។ ព្រោះចំណេះដឹងមានអំណាចជួយកែប្រែជីវិតមនុស្សឱ្យល្អប្រសើរឡើង។ បុរសដែលមានចំណេះដឹងខ្ពស់ គេមានទំនួលខុសត្រូវ គេឱ្យតម្លៃ និងគោរពដៃគូជីវិតរបស់គេណាស់។ នៅខ្មែរយើងមានបុរសច្រើនស្វែងចំណេះដឹង ដើម្បីកសាងជីវិតខ្លួនឱ្យរុងរឿង មុនគេសម្រេចចិត្តរើសដៃគូ។ នារីៗ មុនរើសបុរសណាម្នាក់ ត្រូវមើលចំណុចនេះផង។ បុរសភាគច្រើនមានចំណេះដឹងខ្ពស់ គេនិយាយមានហេតុមានផល មានអារម្មណ៍ចាស់ទុំ និងខំធ្វើការដើម្បីអនាគតផងដែរ។

៣. តាមការពាររូបអ្នក៖ ពេលអ្នកធ្វើខុសលើរឿងអ្វីមួយ បុរសនោះ គេមិនស្តីថាឱ្យ មិនបន្ទោស និងមិនចាប់កំហុស ប៉ុន្តែគេបែបជាការពារ ឬទទួលខុសត្រូវជំនួសអ្នក។ ត្រឹមតែប៉ុណ្ណោះទេ ពេលអ្នកអស់កម្លាំងចិត្ត មានគេដើរចេញលែងគាំទ្រ ប៉ុន្តែបុរសនេះតែងតែនៅក្បែរអ្នក ញញឹមដាក់អ្នក ចាំលើកទឹកចិត្តឱ្យអ្នកគ្រប់ពេល។ ចំពោះបុរសបែបនេះ នារីៗ គួរតែព្យាយាមកុំឱ្យរបូតពីដៃណា។ បុរសបែបនេះ ស្រឡាញ់នារីណា ដែលមានទំនួលខុសត្រូវដែរ។

៤. ផ្តល់ពេលវេលាឱ្យនាង៖ បុរស​ដែលមានបេះដូងស្មោះ​ គេ​តែង​តែ​ចាត់​ទុកនារីជាទីស្រឡាញ់​របស់​ខ្លួន​នៅលំដាប់លេខរៀងទី១ជានិច្ច។ ទោះបីគេរវល់យ៉ាងណា ក៏គេឆ្លៀតពេលនៅជាមួយ មើលថែ និងផ្តល់ពេលឱ្យនាងដែរ។ គេតែងតែនាំនារីដែលខ្លួនស្រឡាញ់ទៅ​ដើរ​ទិញ​ឥវ៉ាន់ ហូបអាហារជុំគ្នា ឬ​ធ្វើ​ដំណើរ​កម្សាន្ត និងទៅផឹកកាហ្វេជាមួយគ្នា។ បុរសបែបនេះ គេមានបេះដូងផ្តល់​តម្លៃនារី ភាគច្រើនគេមិនសូវចំណាយពេលដើរ​ផឹកស៊ីផ្ដេសផ្ដាសច្រើនដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព  

 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3267

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#ជំងឺJune 7 2026
៣រោគសញ្ញា អ្នកមានជំងឺស្ទះសរសៃឈាមខួរក្បាលត្រូវការព្យាបាលបន្ទាន់
#ព័ត៌មានJune 7 2026
ប្រយ័ត្នផង! ក្រសួងសុខាភិបាលប្រកាស៖ រកឃើញអ្នកឆ្លងជំងឺកូវីដចំនួន ៣ករណី
#អត្ថបទ PRJune 6 2026
ក្រុមហ៊ុន អាយជី ត្រេឌីង គ្រុប បាន​ប្រកាស​សម្ពោធ​ជា​ផ្លូវការ​នូវ​ផលិតផល​ ទឹកដោះ​គោម្សៅ VITALITÉ ​សម្រាប់​មនុស្ស​ពេញវ័យ អាយុចាប់ពី ៣៥ ឆ្នាំឡើង
#អត្ថបទ PRJune 5 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីគន្លឹះ ៥ យ៉ាង ដើម្បីរក្សាសុខភាពបេះដូងឱ្យរឹងមាំទៅតាមវ័យ
#ចិត្តសាស្ត្រJune 5 2026
ចង់រីករាយទេ? ៣ទម្លាប់នេះ ប៉ូវផ្លូវចិត្តរបស់អ្នកមានក្តីសុខ
#ចិត្តសាស្ត្រJune 4 2026
កុំមើលរំលងណា! នេះជាទ្រព្យទាំង៤ មានតម្លៃថ្លៃជាងលុយទ្វេដង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia