ធ្មេញថ្គាមទាល់ គឺជាធ្មេញថ្គាមធំទី៣ដែលយើងហៅជាភាសា សាមញ្ញថាធ្មេញកូនពៅគេបង់អស់ ព្រោះតែវាដុះមកនៅទីតំាង ផ្នែកខាងក្រោយគេនៃឆ្អឹងថ្គាម ហើយពេលវេលានៃការដុះទៀត សោត ក៏ យូរ ជាងគេផងដែរ ។ ដោយឡែកទាក់ទងនឹងបញ្ហា ធ្មេញ ថ្គាមទាល់មាន មតិជា ច្រើន បានចោតជាសំនួររួមថា នៅពេលមាន បញ្ហា ធ្មេញថ្គាមទាល់ តើគួរទុក ឬ ដកចេញ ? ព្រោះថាអ្នកដែលមានបញ្ហា ថ្គាមទាល់ ភាគ ច្រើន គឺមានការឈឺចាប់នៅត្រង់តំបន់ថ្គាមទាល់នោះ តែម្តង ។
ដើម្បីស្រាយនូវចម្ងល់ខាងលើថ្ងៃនេះផងដែរ Healthy Cambodia នឹងនំាអារម្មណ៍ប្រិយមិត្តអ្នកអានគ្រប់រូបមកស្វែងយល់ពីការចែករំលែកផ្ទាល់របស់ លោកទន្តបណ្ឌិត ស៊ិន សំបូរ ដែលបម្រើការងារនៅ មន្ទីរពេទ្យ ធ្មេញខេមរា(សាខាអូឡំាពិច) ដោយលោកបានលើក ពន្យល់ ឲ្យដឹងថា ជាទូទៅមនុស្សយើងមានធ្មេញថ្គាមទាល់ចំនួន៤ គឺនៅផ្នែកខាងក្រោយ ផុត នៃថ្គាមលើទំាងសងខាង និង ផ្នែក ខាងក្រោយ ផុត នៃ ថ្គាម ក្រោយ ទំាំងសងខាង ។ បើយើងនិយាយពី ពេលវេលាដែលធ្មេញប្រភេទនេះដុះវិញ គឺជាទូទៅកើតចំពោះមនុស្ស ពេញវ័យដែលមានអាយុនៅចន្លោះពី ១៨ ទៅ ២៥ឆ្នាំ ។ ចំណែកឯលក្ខណៈនៃការដុះធ្មេញថ្គាមទាល់ទៀតសោតត្រូវបានគេញែកចេញជា២ទម្រង់ផ្សេងគ្នា ដោយទម្រង់ទី១ដុះចេញមកផុត សាច់ អញ្ចាញ (ពេញរូបរាង) និងមួយទៀតជាទម្រង់ទី២ដុះចេញ មកកប់ ក្នុងអញ្ចាញ ឬដុះចេញមកមានតែក្បាលធ្មេញបន្តិចដោយមានសាច់ អញ្ចាញគ្រប់ពីលើមួយចំណែកណាមួយ ។
ក្នុងករណីធ្មេញ ថ្គាម ទាល់ដុះមកមានទម្រង់ពេញរូបរាង(ផុតសាច់ អញ្ញាញ)យើងអាចរក្សាទុកបាន ពីព្រោះថាធ្មេញនេះអាចចូល រួម ចំណែកខ្លះនៃការទំពារអាហារ ។ មិនតែប៉ុណ្ណោះក្នុងករណីខ្លះទៀត ប្រសិនបើមានការពត់ដំរងធ្មេញយើងអាចទាញធ្មេញថ្គាមទាល់ទៅជំនួសធ្មេញថ្គាមធំទី២(ដែលបាត់បង់)ក៏ថាបាន ឬម៉្យាងវិញទៀតយើង អាច យកវាធ្វើជាបង្គោលសម្រាប់ដាក់ធ្មេញសិប្បនិមិត្តបានក្នុងករណីធ្មេញខាងមុខមានការបាត់បង់។
ដោយឡែក ចំពោះទម្រង់ថ្គាមទាល់ដុះចេញ មកកប់ ក្រោមអញ្ចាញ ឬដុះចេញមកមានតែក្បាលធ្មេញបន្តិចដោយមានសាច់ អញ្ចាញ គ្រប់ ពីលើមួយចំណែក សម្រាប់ទម្រង់នេះមានរឿងត្រូវនិយាយគ្នាច្រើន ហើយប្រសិនបើទៅជួបជាមួយទន្តពេទ្យមួយចំនួននិងធ្វើការណែនំាឲ្យយកចេញតែម្តង ក៏ព្រោះតែបើយើងរក្សាទុកនោះនឹងអាចលេចចេញ ជា បញ្ហា ណាមូយក្នុងចំណោមបញ្ហាខាងក្រោមនេះ៖
- ពិបាកហាមាត់, ពិបាកទំពារអាហារ, លេបទឹកមាត់ទៅឈឺ, មានក្លិនមាត់, ម៉្យាងវិញទៀតមានឈឺចាប់ត្រង់ម្តុំថ្គាមហ្នឹងតែម្តង ឬឈឺចាប់ ចាក់មក ម្តុំសៀតផ្កា ថែមលើសពីនេះអាចមាន ឡើងហើមសាច់អញ្ចាញ ត្រង់ តំបន់ថ្គាមហ្នឹងតែម្តង ឬឡើង ហើមមុខមួយចំហៀងក៏ថាបាន
- អ្វីដែលកាន់តែមានស្ថានភានធ្ងន់ជាងនេះវាអាចវិវត្តទៅជា មានការ ក្ដៅ ខ្លូនជាមួយហ្នឹងឡើងកូនកណ្តុរនៅត្រង់ក, មានឡើង ខ្ទុះនៅជុំវិញ អញ្ចាញ ឬមានខ្ទុះជ្រាបចូលក្នុងចន្លោះសាច់ដុំផ្នែក ខាងសាច់ថ្តាល់ និងអាចកើតជាគីសក្នុងឆ្អឹងផងដែរ ។
ជាបន្តបន្ទាប់ ក្នុងគោលបំណងណែនំាក៏ដូចជាបញ្ជាក់បន្ថែមទៅ កាន់ បងប្អូនប្រជាពលរដ្ឋកម្ពុជា លោកទន្តបណ្ទិត ស៊ិន សំបូរ ក៏បាន ណែនំា គន្លឹះខ្លះៗក្នុងការថែរក្សាសុខភាពមាត់ធ្មេញដោយតម្រូវបុគ្គលគ្រប់រូបគួរអនុវត្តន៏ជាប្រចំាថ្ងៃ៖
- ក្រោយពីញុំាអាហារហើយ សូមខ្ពុរមាត់ជាមួយទឹក ធម្មតាចេញពិសេស ក្រោយ ញុំាអាហារមានជាតិ ផ្អែម (ព្រោះអាហារប្រភេទនេះងាយ ធ្វើអោយពុកធ្មេញ)
- ធ្វើការសម្អាតធ្មេញឲ្យបានជាប្រចំា (២ទៅ៣ដងក្នុងមួយថ្ងៃ) ជាពិសេស មុន ចូលគេង
- ប្រើfloss(សសៃអំបោះ)ជាប្រចំាថ្ងៃ ដើម្បីទាក់យកចេញ នូវកម្ទេច កម្ទី ចំណីអាហារដែលជាប់នៅចន្លោះធ្មេញ
- ប្រើទឹកខ្ពុរមាត់(mouthwash)ជារៀងរាល់ថ្ងៃ
- សុំធ្វើការណាត់ជួបជាមួយទន្តពេទ្យដើម្បីពិនិត្យមើលមាត់ធ្មេញរាល់៦ ឬ១ឆ្នំាម្តងដើម្បីធានាបាននូវសុខភាពមាត់ធ្មេញល្អជានិច្ច ។
គួរបញ្ជាក់បន្ថែមថាបើបងប្អូនមានអការៈ ឬរោគសញ្ញាដូចមាន ការ រៀប រាប់ខាងលើសូមបងប្អូនប្រញាប់ធ្វើការជួបជាមួយទន្តពេទ្យជំនាញ ដែល នៅជិតលោកអ្នកបំផុត ដើម្បីដោះស្រាយបញ្ហានេះអោយ ទាន់ ពេលវេលា ។
ចុងបញ្ចប់ក្នុងនាមជាទន្តបណ្ទិត ស៊ិន សំបូរ សុំផ្ញើរសារជូនទៅ បង ប្អូនប្រជាជនកម្ពុជាកុំមានការភិតភ័យ ឬមួយក៏មានការព្រួយបារម្ភ ចំពោះ ការវះយកថ្គាមទាល់ចេញអោយសោះ ព្រោះថាការវះកាត់ យក ថ្គាមទាល់ចេញជាមួយ នឹងទន្តពេទ្យជំនាញ នឹងមិនបង្កជាផលប៉ះពាល់ អ្វីដល់ អាយុជីវិត ឬសុខភាព បងប្អូនឡើយ ។
ជាមួយគ្នានេះដែរ ប្រសិនបើបងប្អូននៅមានចម្ងល់ពាក់ព័ន្ធទៅនឹង សុខភាពមាត់ធ្មេញ ឬកំពុងតែត្រូវការអ្នកឯកទេសប្រឹក្សា យោបល់ ពីបញ្ហាមាត់ធ្មេញ បងប្អូនប្រិយមិត្តអ្នកអានទំនាក់ទំនងផ្ទាល់ជាមួយ លោកទន្តបណ្ឌិត ស៊ិន សំបូរ បានតាមរយៈការឆាតទៅកាន់ គណនីហ្វេកប៊ុកដែលមានឈ្មោះថា Sin Sambo ឬតាមលេខទូរស័ព្ទ ០៧៧ ៣០០ ៤០០ ៕