អាហារ
ញុំា វ៉ាសាប៊ិ(Wasabi) អាចមានប្រយោជន៍ កាត់បន្ថយភាពស្លេកស្លាំង  ការពារសម្ពាធឈាម
Thida Pet
July 18 2024
231 views

ញុំា វ៉ាសាប៊ិ(Wasabi) អាចមានប្រយោជន៍ កាត់បន្ថយភាពស្លេកស្លាំង  ការពារសម្ពាធឈាម

វ៉ាសាប៊ិ(Wasabi) ប្រជាជនជប៉ុន និងនៅទាំងពិភពលោក និយមញុំាជាមួយនឹងស៊ុស៊ី ញុំាជាមួយសាច់ត្រីឆៅៗ មានដូចជា ត្រីសាលម៉ុន ត្រីធូណាជាដើម។ សម្រាប់ជនជាតិជប៉ុនគឺនិយមញុំាខ្លាំងណាស់ ហើយវ៉ាសាប៊ិនេះក៏មានតម្លៃថ្លៃខ្លាំងដែរ។ ក៏ប៉ុន្ដែបងប្អូនមានដឹងអត់ថា ការញុំវ៉ាសាប៊ិ(wasabi)មានប្រយោជន៍ជួយសុខភាពដែរទេ?

ដូច្នេះនៅក្នុងអត្ថបទនេះខ្ញុំនឹងមកប្រាប់បងប្អូនពីអត្ថប្រយោជន៍ជួយសុខភាពរបស់wasabi  នេះបើយោងតាមរយៈប្រភពwabeបានបញ្ជាក់ឱ្យដឹងថា នៅក្នុងwasabiមួយស្លាបព្រាកាហ្វេគឺមានផ្ទុកដោយ កាឡូរី១៥ ខ្លាញ់ ១ ក្រាម កាបូអ៊ីដ្រាត៖ ២ ក្រាម ស្ករ ២ ក្រាម ហើយនៅក្នុងwasabiក៏បានផ្ទុកដោយជាតិដែក ផូស្វ័រ ប៉ូតាស្យូម​ ម៉ាញេស្យូមដូចគ្នា។ អាស្រ័យហេតុដូច្នេះហើយ នេះបើយោងតាមរយៈការសិក្សាគេបានបញ្ជាក់ឱ្យដឹងថា​ wasabiគឺមានប្រយោជន៍ជួយកាត់បន្ថយភាពស្លេកស្លាំងដោយសារខ្វះជាតិដែក ព្រោះនៅក្នុងwasabiគឺមានផ្ទុកជាតិដែកជំនួយសុខភាពដូចគ្នា។បញ្ជាក់នៅក្នុងន័យនេះមិនមែនចង់បង្ហាញថាឱ្យតែញុំាwasabiដឹងតែឈប់ខ្វះជាតិដែកឡើយវាគ្រាន់តែផ្ដល់អត្ថប្រយោជន៍១ចំណែកប៉ុណ្ណោះ។

បន្ថែមលើសពីនេះwasabiក៏មានប្រយោជន៍ជួយកាត់បន្ថយសម្ពាធឈាមដូចគ្នា គឺធ្វើឱ្យសម្ពាធឈាមដំណើរការបានល្អ មិនលើស។ នេះបើយោងតាមរយៈការសិក្សាមួយគេបានបញ្ជាក់ថានេះដោយសារនៅក្នុងwasabiមានជាតិប៉ូតាស្យូមហើយប៉ូតាស្យូមនេះគឺមានផលវិជ្ជមានល្អលើសសម្ពាធឈាមរបស់អ្នក។

ជាចុងក្រោយបងប្អូនយល់យ៉ាងណាដែរចំពោះអត្ថប្រយោជន៍របស់wasabi? ទោះបីជាមានអត្ថប្រយោជន៍ពិតមែន បើបងប្អូនញុំាបានចាំញុំា បើញុំាមិនបានកុំបង្ខំខ្លួនឯងប្រយោជន៍ធ្វើទុកខ្លួន៕

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1278

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#អត្ថបទ PRNovember 4 2026
គុណភាពទឹកនៅដដែល ប្លាស្ទិកតិចជាងមុន ជំហានកាន់តែធំឆ្ពោះទៅអនាគតបៃតង
#ព័ត៌មានOctober 26 2026
From Surplus to Something Special: A fund-raising event
#អត្ថបទ PROctober 9 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia