សម្រស់
វេជ្ជ.ប្រាប់គន្លឹះពិសេសជួយកម្ចាត់មុន៦ប្រភេទ មុខប្រែរលោងស្រិល មិនងាយចាស់

មុន គឺជាជំងឺមួយប្រភេទដែលតែងតែកើតឡើងចំពោះមនុស្សស្ទើរតែគ្រប់គ្នា ត្បិតតែវាមិនបង្កគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរ ក៏ប៉ុន្តែវាបានបង្កភាពអាម៉ាស និងធ្វើឱ្យអ្នកលែងមានភាពជឿជាក់លើខ្លួនឯង។ មុនមាន៦ប្រភេទ មានដូចជាមានដូចជាមុនក្បាលស មុនក្បាលខ្មៅ មុនកន្ទួលក្រហម មុនខ្ទុះ មុនដំបូក មុនគីស ជាដើម។ មុនច្រើនកើតមានឡើងលើមនុស្សដែលមានវ័យចាប់ពី១៣ ទៅ១៨ឆ្នាំ វាអាចកើតមានឡើងទៅតាមបញ្ហាសុខភាពរបស់អ្នកដូចជា ការបម្រែបម្រួលអ័រម៉ូន កត្តាតំណពូជ ការប្រើប្រាស់ផលិតផលមានលាយជាតិកាត់ កត្តាស្រ្ដេស អនាម័យ និងរបបអាហារ។

ដោយផ្អែកតាមប្រសាសន៍របស់វេជ្ជបណ្ឌិត រស់ ស្រីនិត ជាគ្រូពេទ្យឯកទេសផ្នែកស្បែក និងកែសម្ផស្សដោយមិនវះកាត់បានឲ្យដឹងថា ក្នុងចំណោមមុនទាំង៦ប្រភេទគឺមុនដែលបង្កមកពីបញ្ហាអ័រម៉ូន ដែលយើងអាចហៅបានថា មុនអ័រម៉ូន គឺជាមុនដែលពិបាកព្យាបាលជាងគេបំផុត នេះក៏ដោយសារតែកត្តាបម្រែបម្រួលអរម៉ូននៅក្នុងខ្លួន។

ក្រៅពីកត្តាបម្រែបម្រួលអរម៉ូន វេជ្ជបណ្ឌិត បានបន្ថែមថាមានកត្តាផ្សេងៗជាច្រើនទៀតដូចជា កត្តារស់នៅ ដែលមានន័យថា ទម្លាប់រស់នៅកង្វះអនាម័យគឺ បង្កហានិភ័យដល់សុខភាពរបស់អ្នកគ្រប់ផ្នែកទាំងអស់។ ជាពិសេសគឺ ការកង្វះអនាម័យលាងសម្អាតមុខដែលក្រោយពីចេញក្រៅផ្ទះ ឬក៏ Makeup មុខរួចតែមិនបានលាងមុខឲ្យបានស្អាតដិតដល់ ឬក៏លាងមុខតែ១ដងក្នុង១ថ្ងៃដែលជាហេតុធ្វើឲ្យមានមុនកប់នៅក្នុងរន្ធរោមដែលបង្កពីក្រពេញប្រេងផលិតប្រេងលើសលប់ដែលនាំឲ្យមានការកកស្ទះនោះកាន់តែរីកធំទៅហើយប្រតិកម្មជាមួយមេរោគលើស្បែកម្យ៉ាងហៅថា P-Acne មុនកប់នឹងវិវត្តទៅជាមុនរលាកមុនខ្ទុះ។

ក្រៅពីមូលហេតុខាងលើនេះកត្តាចំណីអាហារក៏ជាផ្នែកមួយដែលធ្វើឱ្យ ស្បែកឆាប់ឡើងមុនផងដែរ។ ពោល គឺពពួកអាហារផ្អាប់ អាហារជាតិផ្អែម គ្រឿងសមុទ្រ អាហារដែលមានជាតិហឹលខ្លាំង និងអាហារដែលសម្បូរទៅជាតិដោយខ្លាញ់ ។

ទាក់ទិននឹងបញ្ហាដើមចមដែលនាំឲ្យកើតមុនខាងលើវេជ្ជបណ្ឌិត រស់ ស្រីនិត បានណែនាំនៅវិធីសាស្រ្ដមួយចំនូនទាំងការស់នៅ អនាម័យ ថែទាំ របបអាហារ ដើម្បីជួយឲ្យមុខកុំឲ្យមានបញ្ហាមុនយើងត្រូវជូតសម្អាតមុខដោយប្រើទឹកជូតដោយយើងត្រូវជ្រើសរើសប្រភេទទឹកជូតសម្អាតមុខ Micellar Water ដែលជួយលាងសម្អាតមុខបានជ្រៅនៅលើស្បែកបានល្អ និងលាងសម្អាតមុខឲ្យបានទៀងទាត់ត្រឹមត្រូវ ហាមកេះមុខ លាងសម្អាតដៃឲ្យបានល្អមុនយកទៅប៉ះមុខ។ មួយទៀតគឺទាក់ទងជាមួយនឹងរបបអាហារយើងត្រូវតែកាត់បន្ថយបរិភោគអាហារ ផ្អែម ខ្លាញ់ គ្រឿងផ្អាប់ គ្រឿងសមុទ្រ ពងទាកូន ចំពោះចំណីអាហារទាំងអស់នេះយើងត្រូវរៀនកត់សម្គាល់ដោយខ្លួនឯង ប្រសិនបើយើងបរិភោគអាហារ១ណាហើយមុខប្រែជាឡើងមុនគួរណាស់កាត់បន្ថយ ញ៉ាំទឹកឲ្យបានច្រើនដែលមួយ១ថ្ងៃត្រូវញ៉ាំឲ្យបាន២លីត្រ គេងសម្រាកឲ្យបានគ្រប់គ្រាន់ ហាមចូលគេងយប់ជ្រៅ ត្រូវគ្រប់គ្រងអារម្មណ៍ស្រ្ដេស ហើយពេលដែលមុខមានបញ្ហាមុនគួរតែស្វះស្វែងរកការព្យាបាលឲ្យបានត្រឹមត្រូវ អ្វីដែលពិសេសទៀតនោះយើងមិនត្រូវប្រើផលិតផលណាដែលគ្មានប្រភពច្បាស់លាស់។

អ្នកគ្រូពេទ្យក៏បានបញ្ជាក់ទៀតថា ជាទូទៅការព្យាបាលមុខមុនអាចជា១០០% បានដែល៦០% គឺបានមកពីគ្រូពេទ្យ ហើយ៤០% គឺអាស្រ័យលើខ្លួនយើងដែលបានអនុវត្តតាមការណែនាំរបស់គ្រូពេទ្យដោយយកចិត្តទុកដាក់។

គួរឱ្យដឹងផងដែរថា វេជ្ជបណ្ឌិត រស់ ស្រីនីត ជាគ្រូពេទ្យឯកទេសផ្នែកសម្ផស្ស និងជាម្ចាស់គ្លីនិកស្បែក Visage Skin Clinic ។ ជាមួយគ្នានេះផងដែរគ្លីនិក Visage Skin Clinic ក៏មានសេវាកម្មព្យាបាលមុន ជាំ អាចម៍រុយ សក់ជ្រុះ ព្យាបាលស្នាមមុន ស្នាមខ្មូត ម៉ាស្សាមុខ ញិចមុន បញ្ចូលវីតាមីន ព្យាបាលពន្យារភាពចាស់ ព្យួរសេរ៉ូមសាច់ស ស្អាត ភ្លឺថ្លា ក្មេងជាងវ័យ

ព្យួរសេរ៉ូមសម្រកខ្លាញ់ ចាក់រំលាយបឿ ក ក្បាលពោះ ដើមដៃ ចាក់ផ្លែ កាត់ប្រជ្រុយ សាច់ដុះ

ចាក់វីតាមីនអោយមុខសភ្លឺថ្លាទន់រលោង ចាក់Botox បំបាត់ជ្រួញ បង្រួមសាច់ដុំថ្គាម កាត់បន្ថយញើសនិងក្លិនក្លៀក ចាក់ Filler លើកខ្ទង់ច្រមុះ ឬបន្ថែមទម្រង់ចង្ការ។ សម្រាប់បងប្អូនចង់ពិនិត្យនឹងព្យាបាលសេវាកម្មណាមួយដែលបានរៀបរាប់នៅខាងលើ អាចទំនាក់ទំនងណាត់ជួបវេជ្ជបណ្ឌិត តាមរយៈទូរសព្ទ័លេខ៖ ០១៦ ៩៤៦ ៩៦៨/០១២ ៤៦៣ ៥០១ ៕

អត្ថបទដោយ៖ ស្រីណុច

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#សម្រស់

សម្រស់មើលទៅក្មេង ញ៉ាំអាហារ ២មុខនេះ គេចទម្លាប់ ២នេះ
Tror Sopheap
October 15 2025
990 views

#សម្រស់

ចង់បានស្បែកស្អាតបែបធម្មជាតិ អស់លុយតិច សាកល្បងវិធី ៨ នេះ
Pov Saru
October 14 2025
206 views

#សម្រស់

តារាស្រី Hye-kyo វ័យ៤៣ ប្រាប់ ២ទម្លាប់ថែសម្រស់កុំឱ្យចាស់តាមវ័យ
Tror Sopheap
October 13 2025
533 views

#សម្រស់

មិនចាំបាច់ប្រើផលិតផលច្រើន! នេះជាវិធីថែស្បែកសាមញ្ញ កម្ចាត់មុនអ័រម៉ូន ធ្វើឱ្យស្បែករលោងស្អាត
Pov Saru
October 12 2025
392 views

#សម្រស់

មិនបាច់ញិចមុន ខូចមុខទេ! ៤វិធីសាមញ្ញនេះ ជម្រះមុនក្បាលខ្មៅលើច្រមុះ ធ្វើឱ្យស្បែករលោងស្អាត
Pov Saru
October 8 2025
818 views

#សម្រស់

មិនបាច់បង្អត់អាហារ! អ្នកក៏អាចស្រកគីឡូ ឱ្យតែផឹកតែ ៣ នេះ ដុតខ្លាញ់យករាងស្លឹម
Pov Saru
October 2 2025
2.1 K views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

អនាគតអត់លាងឈា/មទេ! ៤ទម្លាប់ពេលព្រឹកបន្សាបជាតិពុលក្នុងតម្រងនោម
Tror Sopheap
October 15 2025
14.9 K views

#អាហារ

ឈប់ទៅ! ញ៉ាំអាហារ ៤នេះ លិ//.ង្គបុរសកាន់តែខ្សោយខ្លាំង
Tror Sopheap
October 15 2025
9.1 K views

#ចិត្តសាស្ត្រ

កុំបាក់ទឹកចិត្ត! ៣ក្បាច់នេះជាមួយដៃគូ ធានាបានយូរ ស៊ីអារម្មណ៍ឱ្យដៃគូកក់ក្តៅ និងពេញចិត្តស្ដូក
Tror Sopheap
October 13 2025
8.5 K views

#ចិត្តសាស្ត្រ

ស្រ្តីមានប្តី កុំបណ្តោយខ្លួន ខំធ្វើរឿង ២នេះ ទើបខ្លួនកាន់តែមានតម្លៃ គេមិនហ៊ាមមើលងាយ
Tror Sopheap
October 9 2025
7.7 K views

#អាហារ

ពេលព្រឹកផឹកភេសជ្ជៈ ១នេះ ដេញជាតិពុលថែសម្រស់ ពង្រឹងថ្លើម និងប៉ូវតម្រងនោម
Tror Sopheap
October 9 2025
7.3 K views

#ជំងឺ

កែខ្លួនឡើង! វេជ្ជបណ្ឌិតប្រាប់ថា ២ទម្លាប់នេះខូចទាំងស្បូន ខូចទាំងតម្រងនោមទាំងវ័យក្មេង
Tror Sopheap
October 5 2025
7.2 K views
អត្ថបទថ្មីៗ
#កុមារOctober 20 2025
អ្នកចិត្តសាស្រ្ត៖ ចង់ឱ្យកូនធំឡើងក្លាយជាមនុស្សពូកែ ឪពុកម្តាយឆ្លាតវៃត្រូវឈប់និយាយពាក្យទាំងនេះដាក់កូន
#ព័ត៌មានOctober 20 2025
សូមប្រយ័ត្ន! មន្រ្តី ក.ប.ប. កំពុងស្វែងរកប្រេងឆា ៥ម៉ាកជាផលិតផលវៀតណាម ប៉ះពាល់សុខភាពណាស់
#ចិត្តសាស្ត្រOctober 19 2025
១ថ្ងៃ! អ្នកមានទម្លាប់ ៨នេះ មិនងាយចាស់ សម្រស់នៅតែក្មេងសាច់នៅថ្លាល្អគន់
#កីឡាOctober 19 2025
លោកគ្រូ សំណាង ថា៖ ៣ទម្លាប់នេះ ជាគ្រឹះសម្រកគីឡូឱ្យប្លែកលឿន កម្ចាត់ជាតិពុលឱ្យសម្រស់ក្មេងជាងវ័យ
#កុមារOctober 19 2025
អ្នកចិត្តសាស្ត្រ៖ កុមារអាចប្រឈមបញ្ហាផ្លូវចិត្តច្រើន បើឪពុកម្ដាយនៅតែបណ្ដោយកូនឱ្យធ្វើទាំងនេះ
#អាហារOctober 19 2025
ហូបបាយរួច! ញ៉ាំផ្លែឈើខ្មែរ ១នេះ ពង្រឹងសុខភាពបេះដូង សម្រកគីឡូ និងកម្ចាត់បាក់តេរីចេញពីក្រពះពោះវៀន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia