ចិត្តសាស្ត្រ
ក្នុងឱកាសទិវាក្តីស្រឡាញ់ តើបុរសៗ គួរជូនរបស់អ្វីខ្លះទៅកាន់បេះដូងនារីៗ?
Tror Sopheap
February 14 2024
230 views

ថ្ងៃនេះជាថ្ងៃពិសេសទិវាបុណ្យនៃក្តីស្រឡាញ់ វាមិនមែនស្ថិតលើតែដៃគូតែមួយមុខនោះទេ អ្នកគួរតែផ្តល់ក្តីស្រឡាញ់ទៅកាន់ឪពុកម្តាយ កូនប្រពន្ធ បងប្អូន មិត្តភក្តិ និងក្រុមការងារជាដើម។ ប៉ុន្តែនៅអត្ថបទនេះខ្ញុំសុំលើកពីបុរសគួជូនវត្ថុ ឬរបស់អ្វីខ្លះទៅកាន់នារីក្នុងទិវានៃក្តីស្រឡាញ់នេះ។ ជាពិសេសបុរសៗ កុំយកថ្ងៃនេះជាថ្ងៃចំណេញលើនារីខុសក្រមសីលធម៌របស់ខ្មែរយើងអី។ ក្តីស្រឡាញ់ជាភាពស្មោះត្រង់ដ៏មានតម្លៃក្នុងភាពជាដៃក្នុងជីវិត។

បុរសៗ គួរតែជូនរបស់មានតម្លៃឱ្យបេះដូងនារីរំភើបបំផុតគឺផ្កា។ ផ្តាតំណាងឱ្យភាសានៃបេះដូងជាក្តីស្រឡាញ់ទៅកាន់នារីដ៏មានតម្លៃក្នុងជីវិតរបស់អ្នក។ តាមគេហទំព័អន្តរជាតិ forbes បានចុះផ្សាយថា នៅក្នុងឱកាសទិវាបុណ្យនៃសេចក្តីស្រឡាញ់ អ្នកគួរតែទិញអំណោយណាមួយតាមលទ្ធភាពអាចទិញបាន ឬធ្វើដោយខ្លួនឯង តែវាពិតមានអត្ថន័យចេញពីបេះដូងរបស់អ្នកទៅនារី។ អ្នកអាចវេចខ្ជប់កាដូដូចជាផ្កាកុលាប ជាសៀវភៅ ជាកាបូប និងឆាតជូនពរជាកំណាព្យនៃក្តីស្រឡាញ់ក៏បានដែរ។ បើអ្នកទិញកាដូផ្គាប់ចិត្តនារីលើសពីសមត្ថភាពរបស់ខ្លួនខ្លាំងពេក វាបែបជាការដាក់សម្ពាធលើខ្លួនឯងទៅវិញ នេះមិនមែនគេហៅក្តីស្រឡាញ់នោះទេ។  

សូម្បីតែអ្នកគ្រូ គីម ស៊ីដដាវីស ជាអ្នកនិពន្ធនិងជាអ្នកផលិតមាតិកាលើបណ្តាញបានបានសរសេរថា ចូរប្រើប្រាស់ក្តីស្រលាញ់ឱ្យបានត្រឹមត្រូវ(ទិវាបុណ្យនៃក្តីស្រឡាញ់)

- កុំប្រើក្តីស្រលាញ់ដែលអ្នកមាន ដាក់សម្ពាធខ្លួនឯង និងមនុស្សដែលខ្លួនឯងស្រលាញ់។

- កុំប្រើក្តីស្រលាញ់ដែលអ្នកមាន បង្កើតបញ្ហាឱ្យខ្លួនឯង និងមនុស្សដែលខ្លួនឯងស្រលាញ់។

- កុំប្រើក្តីស្រលាញ់ដែលអ្នកមាន ធ្វើឱ្យបាត់បង់កត្តិយសខ្លួនឯង និងមនុស្សដែលខ្លួនឯងស្រលាញ់។

- កុំប្រើក្តីស្រលាញ់ដែលអ្នកមាន បង្ករភាពឈឺចាប់ឱ្យខ្លួនឯង និងមនុស្សដែលខ្លួនឯងស្រលាញ់។

ចូរកុំយកការស្រលាញ់ដែលខ្លួនមានចំពោះអ្នកណាម្នាក់មកបំផ្លាញជីវិតខ្លួនឯង ឬបំផ្លាញជីវិតមនុស្សដែលខ្លួនឯងស្រលាញ់ឱ្យសោះណា! រីករាយថ្ងៃនៃសេចក្តីស្រលាញ់។

តាមកំពូលតារាចម្រៀងលោកស្រី ឱក សុគន្ធកញ្ញា បានសរសេរសារខ្លីមួយលើបណ្តាញសង្គមថា រីករាយទិវានៃក្តីស្រឡាញ់! ក្តីស្រឡាញ់មានអត្ថន័យទូលំទូលាយចំពោះឪពុកម្តាយ បងប្អូន លោកគ្រូអ្នកគ្រូ មិត្តភក្រ័ ប្តីប្រពន្ធ មនុស្សជាទីស្រឡាញ់ ។ល។ ក្តីស្រឡាញ់ទាំងនេះជាផ្នែកចូលមកបំពេញជីវិតរបស់យើងគ្រប់ៗគ្នា ចូលរក្សានូវក្តីស្រឡាញ់ដែលកំពុងមានឲ្យបានល្អ។

ដូច្នេះហើយ បុរសគួរតែចំណាយពេលខ្លះក្នុងទិវាបុណ្យក្តីស្រឡាញ់នេះ បន្ថែមពីលើការទិញកាដូឱ្យគូស្នេហ៍ គួរប្រើពេលវេលាឱ្យមានគុណភាពទៅដើរលេង និងញ៉ាំអាហារពេលល្ងាចជាមួយគ្នាឱ្យរ៉ូមែនទិក ដើម្បីនិយាយរឿងក្នុងចិត្តកាន់តែបន្ថែមស្នេហ៍ទៅលើដៃគូផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព


Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3172

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
204 views

#ចិត្តសាស្ត្រ

លោកស្រី Oprah ធ្លាប់ជាស្រ្តីក្រលំបាក ដោយសារ ៨គំនិតនេះ នាំឱ្យអ្នកវាសនាប្តូរផ្លាស់
Tror Sopheap
March 31 2026
203 views

#ចិត្តសាស្ត្រ

៨សញ្ញាប្រាប់ពីរាងកាយអ្នកកំពុងតែហត់នឿយខ្លាំងពីការងារ និងពិបាកចិត្តធ្ងន់
Tror Sopheap
March 25 2026
453 views

#ចិត្តសាស្ត្រ

ពេលអ្នករស់នៅដោយគិតបែបនេះ ផ្លូវចិត្តអ្នកកាន់តែមានក្តីសុខ កាន់តែរឹងមាំ
Tror Sopheap
March 24 2026
161 views

#ចិត្តសាស្ត្រ

នេះជាទម្លាប់សាមញ្ញៗ ជួយការពារជំងឺកាចៗ ឲ្យអ្នករស់នៅរីករាយ មានអាយុវែង
Tror Sopheap
March 8 2026
739 views

#ចិត្តសាស្ត្រ

ចង់ឱ្យជីវិតរីករាយ មានក្តីសុខ អ្នកត្រូវដឹងពីរបៀបដំណើរជីវិតបែបនេះ
Tror Sopheap
March 2 2026
413 views
អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
1.6 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
1.6 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
1.4 K views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
204 views

#កុមារ

៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
Tror Sopheap
April 2 2026
69 views

#អត្ថបទ PR

Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
Sreymom Cha
April 2 2026
20 views
អត្ថបទថ្មីៗ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
#អត្ថបទ PRApril 2 2026
Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia