ជំងឺ
វេជ្ជ. សូដាវី ប្រាប់ទម្លាប់មិនល្អស្រីៗធ្វើមិនដឹងខ្លួនបង្កមេរោគកើតជំងឺធ្លាក់ ស រ៉ាំរ៉ៃនៅទ្វាមាសមិនឈប់
MC LyHouy
May 11 2023
1.2 K views

ធ្លាក់ ស គឺជាដំណើរធម្មជាតិនៃសរីរាង្គភេទរបស់ស្រ្តី ដើម្បីបញ្ចេញចោលនូវប្រភេទបាត់តេរី មេរោគមិនល្អ ចេញមកខាងក្រៅស្បូនតាមទ្វារមាស។ ធ្លាក់ ស មាន២ប្រភេទ គឺធ្លាក់ ស ធម្មជាតិដែលស្រ្តីតែងតែមានប្រចាំខែអំឡុងពេលមករដូវ និងធ្លាក់ ស ជំងឺ ដែលបង្កឱ្យមានការរមាស់ ក្រហាយ ក្តៅទ្វារមាស ដែលជាសញ្ញាបង្ហាញថាទ្វារមាសកំពុងតែឆ្លងមេរោគ ឬមានមេរោគផ្ទុក។ មេរោគដែលអាចផ្ទុកនៅក្នុងការធ្លាក់ ស ក៏មានរួមបញ្ចូលទាំងមេរោគHPV ដែលអាចបង្កជាជំងឺមហារីកស្បូននៅថ្ងៃអនាគតផងដែរ។

យ៉ាងណាមិញ យោងតាមការសម្ភាសដោយផ្ទាល់ជាមួយនឹងវេជ្ជបណ្ឌិត ស៊ី សូដាវី មានឯកទេសផ្នែកសម្ភព និងរោគស្រ្តី​ប្រចាំនៅមន្ទីរព្យាបាលស្រ្តី និងកុមារដំរី បានឱ្យដឹងថា មានទម្លាប់អាក្រក់ៗមួយចំនួនដែលស្រ្តីខ្លួនឯងបានធ្វើ ហើយមិនដឹងខ្លួនថាវាជាទម្លាប់ដែលអាចធ្វើឱ្យទ្វារមាសខ្លួនឯងជួបបញ្ហាជាច្រើនចេញពីការធ្លាក់ ស រ៉ាំរ៉ៃនោះ។ បញ្ហាដែលអាចកើតចេញពីការធ្លាក់ ស រ៉ាំរ៉ៃសម្រាប់ស្រ្តី មានដូចជា រលាកទ្វារមាស រមាស់ទ្វារមាស ហើមទ្វារមាស ស្អិតស្បូន រលាកស្បូន ឬករណីអាក្រក់បំផុតដែលអាចកើតមាននោះគឺ ពិបាកក្នុងការមានកូនទៀតផង។  

តាមការសង្កេតក្នុងចំណោមអ្នកជំងឺជាច្រើនដែលបានទៅជួបជាមួយនឹងវេជ្ជបណ្ឌិតផ្ទាល់, ពួកគាត់តែងតែធ្វើរឿងមួយដូចៗគ្នានោះគឺ ការអនាម័យនៅតំបន់ទ្វារមាសមិនបានល្អ​និងមិនបានត្រឹមត្រូវ។ វេជ្ជបណ្ឌិត សូដាវី ថែមទាំងបានលើកឧទាហរណ៍ជាក់ស្តែងដូចជា ការចូលបន្ទប់ទឹករួចមិនបានលាងសម្អាតប្រដាប់ភេទ មិនបានជូតឱ្យស្ងួតធ្វើឱ្យសើមប្រដាប់ភេទ សើមខោក្នុង ដែលទាំងនេះអាចបង្កទៅជាផ្សិតនៅទ្វារមាស និងបង្ករោគរាល់ថ្ងៃនោះឯង។ ទម្លាប់មួយវិញទៀត ស្រ្តីខ្លះគាត់យល់ច្រលំលើការប្រើទឹកអនាម័យ ឬយកសាប៊ូមានក្លិនក្រអូបប្រើនៅតំបន់ទ្វារមាស ដើម្បីកុំឱ្យទ្វារមាសមានក្លិន ការធ្វើបែបនេះវាបានប៉ះពាល់ដល់PHនៅក្នុងជញ្ជាំងទ្វារមាស ដែលធ្វើឱ្យមេរោគអាចឆ្លងចូលទៅកាន់ស្បូនកាន់តែលឿន។

លើសពីនេះ ក៏មានទម្លាប់ជាច្រើនទៀតដូចជា ការប្រើប្រាស់សំឡីអនាម័យមិនបានត្រឹមត្រឹមក្នុងអំឡុងពេលមករដូវ ដែលសំឡីអនាម័យមួយតម្រូវឱ្យប្រើត្រឹម៣ទៅ៤ម៉ោងប៉ុណ្ណោះ​បើគាត់មិនបានប្តូរក៏នឹងធ្វើឱ្យងាយឆ្លងមេរោគចូលស្បូនផងដែរ។ រីឯ ទម្លាប់ចូលចិត្តត្រាំទឹកសាប៊ូក្រអូបៗ រាប់ម៉ោង ក៏ធ្វើឱ្យខូចនូវកម្រិតPHនៅក្នុងជញ្ជាំងស្បូនដូចគ្នា ឬករណីខ្លះទៀត ស្រ្តីបោកសម្អាតខោក្នុងមិនបានត្រឹមត្រូវ ហាលមិនត្រូវថ្ងៃ ក៏សុទ្ធតែជាកត្តារួមចំណែកនៃការបណ្តោយឱ្យខ្លួនកើតមានជំងឺធ្លាក់ ស រ៉ាំរ៉ៃនេះផងដែរ។

ជាសរុបមកវិញ បើចង់កុំឱ្យស្បូនមានបញ្ហាធ្លាក់ ស រ៉ាំរ៉ៃ បង្ករោគហានិភ័យផ្សេងៗដល់សុខភាព គឺត្រូវជម្រុះចោលនៅទម្លាប់ដូចខាងលើ ហើយងាកមកធ្វើផ្ទុយពីទម្លាប់អាក្រក់ៗទាំងនោះវិញ។ ស្រ្តីៗត្រូវចេះអនាម័យតំបន់ទ្វារមាសគ្រប់ពេលវេលា ប្រើសំឡីអនាម័យឱ្យបានត្រឹមត្រូវ ប្រើខោក្នុងដែលសម្អាតត្រឹមត្រូវ និងកុំប្រើផលិតផលដែលមានជាតិក្រអូប ជាត់កាត់នៅតំបន់ទ្វារមាសឱ្យសោះ។

ជាចុងក្រោយ ប្រសិនបើបងប្អូនមិនទាន់អស់ចម្ងល់ជាមួយនឹងប្រធានបទខាងលើ បងប្អូនអាចទាក់ទងទៅកាន់អ្នកគ្រូផ្ទាល់តាមរយៈហ្វេសប៊ុកផេក មន្ទីរព្យាបាលស្រ្តី និងកុមារដំរី ឬលេខទូរស័ព្ទ: 023 90 22 79 / 092 37 70 00៕



MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ដំណឹងថ្មី! ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី១៧នេះ ជូនដំណឹងបន្ទាប់
Tror Sopheap
March 16 2026
13.4 K views

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
Tror Sopheap
March 13 2026
12.1 K views

#ព័ត៌មាន

តិចដាច់ភ្លើងអត់ដឹងខ្លួន! EDCបញ្ជាក់ថា ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
Tror Sopheap
March 11 2026
7.3 K views

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
7.2 K views

#ព័ត៌មាន

ក្រសួងសុខាភិបាលប្រកាសបិទមន្ទីរពេទ្យ ១នេះ មកពីប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ
Tror Sopheap
March 12 2026
7.1 K views

#អាហារ

ផ្លែឈើខ្មែរ ៥នេះ ពូកែដុតបំផ្លាញជាតិខ្លាញ់ក្នុងពោះលឿន មានរាងស្អាត
Tror Sopheap
March 10 2026
5.9 K views
អត្ថបទថ្មីៗ
#អាហារMarch 18 2026
ពេលខួរក្បាលអ្នក ខ្វះវិតាមីន ១នេះ ឆាប់ភ្លេច និងស្ទះសរសៃឈាម
#អាហារMarch 18 2026
តមអាហារពេលល្ងាច! ញ៉ាំផ្លែឈើ ៣នេះ កុំឱ្យឃ្លាន ឆាប់ដុតខ្លាញ់ស្រកគីឡូ
#ជំងឺMarch 17 2026
គួរដឹងពីជំងឺរើម! ៤ ទៅ ៥ថ្ងៃ មុនកើតចេញជំងឺជំងឺរើម អ្នកជំងឺមានអាការៈបែបនេះ
#ព័ត៌មានMarch 17 2026
ក្រសួងអប់រំប្រកាសឱ្យកូនសិស្សទាំងអស់ មិនឱ្យធ្វើរឿង ១នេះ ក្នុងម៉ោងរៀន ឬម៉ោងចេញលេង
#ព័ត៌មានMarch 16 2026
ដំណឹងថ្មី! ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី១៧នេះ ជូនដំណឹងបន្ទាប់
#ព័ត៌មានMarch 16 2026
មន្ទីរ​សុខាភិបាល​ប្រកាសបិទទីតាំងពេទ្យផ្តល់សេវាឯកជន ២កន្លែង គ្មានច្បាប់​អនុញ្ញាត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia