ជំងឺ
ពេទ្យរោគស្រ្តីប្រាប់ក្បួន៣ធ្វើរាល់ថ្ងៃ ប៉ូវស្បូនឱ្យខ្លាំងប្រឆាំងមេរោគដុំគីសកុំឱ្យកើត
Mourn Kunthea
June 21 2024
74.8 K views

ស្បូនជាសរីរាង្គសំខាន់បំផុតសម្រាប់មនុស្សស្រី វាទីតាំងសម្រាប់កូនរស់នៅនិងលូតសាល់រយៈពេល៩ខែ១០ថ្ងៃ។ ប្រសិនបើស្បូនរបស់ស្រ្តីខ្សោយ គឺប្រឈមមុខជាមួយបញ្ហាជាច្រើនដូចជា ពិបាកមានកូន ពេលមានកូនៗនោះសុខភាពខ្សោយ ប្រឈមនឹងជំងឺផ្សេងៗដូចជា កើតដុំគីស ករណីធ្ងន់ធ្ងរឈានទៅដល់មហារីកស្បូនឬដៃស្បូនគ្រោះថ្នាក់ណាស់។ ដូច្នេះ បើចង់ឱ្យស្បូនរបស់អ្នករឹងមាំ ខ្លាំងប្រឆាំងជំងឺ សូមអនុវត្តតាមការណែនាំរបស់វេជ្ជបណ្ឌិតខាងក្រោម។

ជាការពិតណាស់ យោងតាមការចុះផ្សាយនៅលើកេហទំព័រ The Health Side វេជ្ជបណ្ឌិត Young Bae Kim, MD ឯកទេសផ្នែកសម្ភពនិងរោគស្រ្តីបានចែករំលែកថា សកម្មរស់នៅប្រចាំថ្ងៃរបស់ស្រ្តី បូករួមជាមួយនឹងរបបអាហារគឺសំខាន់បំផុតសម្រាប់សុខភាពស្បូន។ បើស្រ្តីមានទម្លាប់រស់នៅត្រឹមត្រូវ ញ៉ាំអាហារល្អៗជំនួយស្បូន នោះស្បូននឹងរឹងមាំសុខភាពល្អ គ្មានជំងឺណាអាចមកយាយីស្បូនបានឡើយ។ ខាងក្រោយនេះជាក្បួន៣ ប៉ូវស្បូនស្រ្តីគ្រប់វ័យឱ្យរឹងមាំ បង្កើតរបាំងការពារស្បូនពីជំងឺ៖

១.​ ចៀសវាងការអង្គុយយូរ៖ ការ​អង្គុយ​យូរ​ពេក​អាច​រាំងស្ទះ​ដល់​ចរាចរ​ឈាម និង​ថាមពល ក្នុង​តំបន់​អាងត្រគាក។ ​ជា​ជាហេតុធ្វើ​ឱ្យ​ជញ្ជាំង​ស្បូន​កាន់តែ​ក្រាស់ និង​បង្កើន​ឱកាស​នៃ​ជំងឺ endometriosis (ការ​បង្កើត​ជា​ការ​ស្អិត និង​ជាលិកា​ស្លាកស្នាម)។ ដូច្នេះសម្រាប់អ្នកដែលធ្វើការឬប្រកបមុខរបបដែលតម្រូវឱ្យអង្គុយយូរៗ អ្នកត្រូវក្រោយឈរធ្វើចលនា ឬក្រោកដើរនៅរៀងរាល់១ម៉ោងម្តង ដើម្បីឱ្យចរន្តឈាមរត់បានល្អ។

២. ញ៉ាំអាហារដែលផ្ទុកជាតិអាស៊ីកហ្វូលីក បេតា និងការ៉ូទីន៖ អាហារមានផ្ទុកសារធាតុទាំង៣នេះគឺជួយពង្រឹងមុខងារស្បូន ថែសុខភាពស្បូនឱ្យរឹងមាំ។ ពេលវេលាដ៏ល្អបំផុតគឺនៅពេលព្រឹក ស្ត្រី​គួរ​ទទួលទាន​ ​គ្រាប់​ធញ្ញជាតិ quinoa, millets នំប៉័ង​ស្រូវសាលី ផ្លែប៊័រ ឬស៊ុត ដើម្បីស្បូនរឹងមាំសុខភាពល្អ។

៣. ហាត់ប្រាណពង្រឹងកម្រិតអរម៉ូន៖ លំហាត់ប្រាណជួយកម្រិតអរម៉ូនថែស្បូនស្រ្តីមានដូចជា៖

·  ក្បាច់ Baddha Konasana (Cobbler Pose)៖ ក្បាច់នេះអ្នកគួរហាត់នៅពេលល្ងាច របៀបក្នុងការហាត់ ដំបូងត្រូវអង្គុយឱ្យត្រង់ខ្នង បន្ទាប់មកដាក់បាតជើងទាំង២របស់អ្នកទល់គ្នា រួចឱនមុខទៅមុខឱ្យទល់ទៅនឹងឥដ្ឋឬកម្រាលរយៈពេល១នាទី។ ក្បាច់នេះជួយឱយសាច់ដុំស្បូនរបស់អ្នកមានចលនា និងជួយឱ្យស្បូនរឹងមាំឈ្នះជំងឺផ្សេងៗផងដែរ។

·  ក្បាច់ Setu Bandhasana (Bridge Pose)៖ ក្បាច់នេះហាត់ពេលល្ងាច របៀបក្នុងការហាត់ ដំបូងត្រូវដេកឱ្យត្រង់ខ្លួន រួចបញ្ឈរជង្គង់ទាំង២ បន្ទាប់មកពើងផ្នែកខ្លួនឡើងទៅលើ(ធ្វើដូចរូប) ចំណែកដៃទាំង២ត្រូវដាក់នៅពីក្រោមខ្លួនដែលពើង ធ្វើបែបនេះរយៈពេល២០វិនាទី។

·  ក្បាច់ Hanumanasna (Front Split Pose)៖ ក្បាច់នេះគួរហាត់ពេលល្ងាច របៀបក្នុងការហាត់ ដំបូងត្រូវអង្គុយឱ្យត្រង់ខ្នង រួចសណ្ដូកជើងត្រង់ ហើយកន្ធែកចេញពីគ្នាឱ្យតឹងសរសៃរយៈពេល១នាទី។ ហាត់ដំបូងៗអ្នកមិនគួរព្យាយាមកន្ធែកជើងធំពេកទេ តែព្យាយាមកន្ធែកទៅតាមសរសៃរបស់អ្នកដែលអាចយឺតបាន។

សរុបជារួមមកវិញ ក្បួនទាំង៤ខាងលើគឺពិតជាសំខាន់សម្រាប់សុខភាពស្បូនស្រ្តី។ ប្រសិនជាស្រ្តីគ្រប់រូបបានអនុវត្តក្បួនទាំង៤ខាងលើជារៀងរាល់ថ្ងៃ មិនបាច់ភ័យខ្លាចស្បូនឈឺនោះទេ៕

អត្ថបទដោយ៖ គន្ធា

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 911

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ដំណឹងថ្មី! ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី១៧នេះ ជូនដំណឹងបន្ទាប់
Tror Sopheap
March 16 2026
13.5 K views

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
Tror Sopheap
March 13 2026
12.1 K views

#ព័ត៌មាន

តិចដាច់ភ្លើងអត់ដឹងខ្លួន! EDCបញ្ជាក់ថា ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
Tror Sopheap
March 11 2026
7.3 K views

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
7.2 K views

#ព័ត៌មាន

ក្រសួងសុខាភិបាលប្រកាសបិទមន្ទីរពេទ្យ ១នេះ មកពីប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ
Tror Sopheap
March 12 2026
7.1 K views

#ព័ត៌មាន

ដំណឹងល្អ! ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ទទួលអត្ថប្រយោជន៍ ៣នេះ
Tror Sopheap
March 5 2026
5.9 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia