ជំងឺដុំសាច់ក្នុងស្បូនគឺជាជំងឺមួយដែល បង្កជាផលរំខានដល់សុខភាពរបស់ស្រ្តី។ ជាទូទៅជំងឺដុំសាច់ក្នុងស្បូន បែងចែកជា៣ប្រភេទ។ ទី១ដុំសាច់នៅក្នុងស្រទាប់ក្រៅស្បូន ទី២ ដុំសាច់នៅក្នុងសាច់ដុំស្បូន និងទី៣ដុំសាច់នៅក្នុងប្រហោង ឬភ្នាសក្នុងស្បូន ជាធម្មតាជំងឹក៏បានបង្កជាគ្រោះថ្នាក់ដល់មនុស្សស្រីដូចជាមាន ធ្លាក់ឈាមតាមទ្វារមាស ស្លេកស្លាំង ហើយប្រសិនណាស្រ្តីមានផ្ទៃពោះធ្វើឱ្យកូនកើតមកមិនគ្រប់ខែ ងាយរលូតកូន និងវិបត្តិគ្មានកូនឡើងមកបាន។
ជាមួយគ្នានេះដែរក្រុមការងារចាបបៃតង សូមលើកយកពីទម្លាប់ថែរក្សាសុខភាពរបស់ស្បូន ដើម្បីការពារជំងឹកាចៗផ្សេងៗ ដូចជា ដុំសាច់ក្នុងស្បូន រលាកស្បូន មហារីកស្បូនឡើងមក។ ទម្លាប់ទាំងនោះមានដូចជា កាត់បន្ថយរបបអាហារដែលប៉ះពាល់ស្បូន(អាហារផ្អែមៗ ប្រៃ កែច្នៃជាដើម)។ ក្រៅពីនេះមានដូចជា ទម្លាក់ក្នុងការហាត់ប្រាណជាប្រចាំថ្ងៃ(ជ្រើសរើសលំហាត់ប្រាណដែលត្រូវនឹងស្បូន)។ ម្យ៉ាងទៀតព្យាយាមកាត់បន្ថយការជក់បារី និងកាត់បន្ថយទម្ងន់របស់អ្នកកុំឱ្យធាត់ពេក ឬស្គមខ្លាំងពេក។
លើសពីនេះ បើយោងតាមរយៈប្រភព stylecraze-com ក៏បានណែនាំរបបអាហារដែលជំនួយដល់សុខភាពស្បូន ស្រីគួរញុំាកុំរំលងដើម្បីការពារជំងឺគ្រោះថ្នាក់ឡើងមក។ ដោយក្នុងប្រភពនោះ មានដូចជា ផ្លែឈើសម្បូរវីតាមីនស៊ី ក្រុមផ្លែឈើសម្បូរវីតាមីននេះ ជំនួយដល់សុខភាពស្បូន ជួយការពារនិងកាត់បន្ថយការរីកលូតលាស់ដុំដាច់ក្នុងស្បូន ការពារជំងឺមហារីក និងជួយរក្សាសុខភាពរបស់ស្បូនឱ្យរឹងមាំជាមុន។ មួយវិញទៀត ទឹកដោះគោក៏មានប្រយោជន៍ជួយដល់សុខភាពរបស់ស្បូនដូចគ្នា ក៏ព្រោះក្នុងទឹកដោះគោសម្បូរដោយវីតាមីនដេ កាល់ស្យូម រួមទាំងប្រូបាយអូទិចជាច្រើន ដែលអាចជួយរក្សាការឆ្លងរោគ ថែស្បូនឈ្នះជំងឺ ទប់ស្កាត់ដុំសាច់ក្នុងស្បូន ជាពិសេសជួយប៉ូវឆ្អឹងស្រ្តីឱ្យរឹងមាំ ការពារជំងឺពុកឆ្អឹង។ ក្រៅពីនេះ ប្រភេទគ្រាប់ធញ្ញជាតិ ក៏មានប្រយោជ៍ដល់ស្បូនដូចគ្នា ព្រោគ្រាប់នេះសម្បូរដោយអាស៊ីតខ្លាញ់អូមេហ្កា៣ ដែល អាចជួយកម្ចាត់ដុំសាច់ និងកាត់បន្ថយហានិភ័យនៃជំងឺមហារីកស្បូនផងដែរ។ ចំណែកឯក្រុមអាហារសម្បូរជាតិសរសៃវិញរឹតតែមានប្រយោជន៍ដល់ស្បូនរបស់ស្ដ្រី ព្រោះជាតិសរសៃបានជួយអាចជួយកម្ចាត់អ័រម៉ូនអេស្ត្រូហ្សែនដែលលើសដែលអាចរក្សាទុកក្នុងខ្លួនរបស់អ្នកបាន និងជួយកម្ចាស់ដុំសាច់ក្នុងស្បូនបានដូចគ្នា។ តួយ៉ាងជាចុងក្រោយស្រីកុំភ្លេចហាត់ប្រាណប៉ូវពង្រឹងស្បូនដូចគ្នា លំហាត់ Kegel អាចជួយពង្រឹងសាច់ដុំអាងត្រគាក ដែលអាចជួយគ្រប់គ្រងវដ្តរដូវ។ គេងដាក់ខ្លួនឱ្យត្រង់ ហើយលើកជង្គង់ឡើង យកដៃសងខាងទាញជង្គង់ឱ្យផ្អៀងមករកពោះ ធ្វើឱ្យបាន៣ទៅ៥នាទី រហូតដល់មានអារម្មណ៍ថាតឹងសាច់ដុំ ហើយដាក់ជើងចុះធម្មតាវិញ។ បើតាមការចែករំលែករបស់អ្នកឧកញ៉ា វេជ្ជបណ្ឌិតគួច ម៉េងលី សាច់ដុំអាងត្រគាក ឬសាច់ដុំផ្ទៃបាត (pelvic muscles) គឺជាសាច់ដុំសំខាន់មួយដែលទ្រទ្រង់ ផ្លូវមាស តម្រងនោម ផ្លូវបត់ជើងធំ បត់ជើងតូច ពោះវៀនតូចជាដើម។ កាលណាសាច់ដុំនេះ ខ្សោយ យារធ្លាក់ ឬរហែក វាអាចបណ្ដាលឱ្យស្បូន ក្បាលស្បូន និងសរីរាង្គមួយចំនួនទៀត ដូចជា បំពង់បង្ហូរនោម ប្លោកនោម ពោះវៀនតូច រន្ធគូទ ក្រសាលគូទ មានការស្រុតឬធ្លាក់ចុះ ដែលបង្កជាគ្រោះថ្នាក់ដល់សុខភាព។ ហេតុនេះ លំហាត់ប្រាណពង្រឹងអាងត្រគាកនេះ ជាជម្រើសល្អបំផុតសម្រាប់អ្នក៕
អត្ថបទដោយ៖ Thidaa