ជំងឺ
ពេទ្យប្រាប់! មានសញ្ញានេះញឹកញាប់ពេលរដូវ បង្ហាញថាអ្នកកំពុងប្រឈមកើតជំងឺគីសដៃស្បូន
Thida Pet
January 18 2024
67 K views

ពេទ្យប្រាប់! មានសញ្ញានេះញឹកញាប់ពេលរដូវ បង្ហាញថាអ្នកកំពុងប្រឈមកើតជំងឺគីសដៃស្បូន

យោងតាមរយៈការចែករំលែករបស់វេជ្ជបណ្ឌិត ទេព សម្ភស្ស ទាក់ទងនឹងវិធីការពារជំងឺគីសដៃស្បូន មូលហេតុដែលបង្កជំងឺនេះ និងមនុស្សស្រីក្នុងវ័យណាខ្លះដែលអាចប្រឈមកើតជំងឺគីសដៃស្បូនត្រូវប្រយ័ត្ន។ អ្វីដែលកាន់តែពិសេស១ទៀត តើរបបអាហារបែបណាខ្លះជួយការពារ និងរបបអាហារណាខ្លះដែលធ្វើឱ្យមនុស្សស្រីប្រឈមកើតជំងឺគីសដៃស្បូន?

អាស្រ័យហេតុនេះហើយសូមបងប្អូនស្រីៗអានអត្ថបទនេះឱ្យចប់ ដើម្បីទទួលបានចំណេះដឹង ទាក់ទងនឹងការការពារជំងឺគីសដៃស្បូន និងរបបអាហារដែលត្រូវតែចៀសវាង។

ក្នុងនោះផងដែរ វេជ្ជបណ្ឌិត ទេព សម្ភស្ស ជាប្រធានផ្នែកសម្ភព និងរោគស្រ្តី នៅមន្ទីរពេទ្យកុមារដំរី បានពន្យល់ថាស្រ្តីគ្រប់វ័យគឺអាចកើតជំងឺគីសដៃស្បូន គ្រាន់តែស្រ្តីក្នុងវ័យបន្តពូជគឺប្រឈមកើតច្រើនជាងគេចាប់ពីគាត់មានអាយុ១៤ឆ្នាំ រហូតដល់៤៧ឆ្នាំ។ ចំពោះកត្តាជាច្រើនដែលអាចបង្កឱ្យមានគីសដៃស្បូន គឺមានកត្តាពីកំណើតការលូតលាស់របស់កោសិកាពីកំណើតមិនធម្មតាខុសពីគេ លូតលាស់មិនល្អ កើតជំងឺមហារីកមកតាំងពីកំណើតជាដើម។ កត្តាមួយទៀតគឺស្រ្តីដែលចូលចិត្តញុំារបបអាហារដែលសម្បូរជាតិផ្អែមខ្លាំង ជាតិខ្លាញ់ កាបូអ៊ីដ្រាត អាហារសម្បូរជាតិអរម៉ូន ជាតិគីមីច្រើន គឺធ្វើឱ្យគាត់ប្រឈមជាមួយជំងឺគីសដៃស្បូនហើយ។ 

មួយវិញទៀត វេជ្ជបណ្ឌិតក៏បានប្រាប់ពីរោគសញ្ញាដូចជា៖ ជាធម្មតាបើគីសដៃស្បូននៅតូចគឺគាត់មិនអាចដឹងទេ តែបើគីសដុំគឺអាចចេញជារោគសញ្ញាដូចជា ឈឺក្នុងនោះទេ ឈឺពេលមករដូវ អត់មករដូវក៏ឈឺដូចគ្នា ជូនកាលអាចធ្លាក់ឈាមខុសធម្មតា បើខ្លះទៀតអាចធ្វើឱ្យស្រ្តីទល់លាមកបើគីសធំវាសង្កត់ទៅលើពោះវៀនធំ​ បើវាសង្កត់លើប្លោកនោមអាចធ្វើឱ្យស្រ្តីគាត់ឈឺនោមញឹកញាប់ ជួនកាលក៏អាចស្ទារទឹកនោមទៅក្រលៀនធ្វើឱ្យខូចក្រលៀន ក្នុងករណីគីសដៃស្បូននឹងធំមែនទែន។ មួយវិញទៀតស្ត្រីដែលគាត់គ្មានកូនហើយក៏មកពិនិត្យក៏រកឃើញថាគាត់មានគីសដៃស្បូន អ៊ីចឹងហើយវេជ្ជបណ្ឌិតបានបញ្ជាក់ថា គីសដៃស្បូននេះហើយគឺធ្វើឱ្យមានការរារាំងការមានកូនបាន។លើសពីនេះដើម្បីដឹងថាស្រ្តីមាន ជំងឺគីសដៃស្បូនឬអត់គឺវេជ្ជបណ្ឌិតបានបញ្ជាក់ថាដើម្បីដឹងថាកើតអត់គឺទាមទារការពិនិត្យគឺអាចរកឃើញហើយ។

ជាចុងក្រោយវេជ្ជបណ្ឌិត បានបញ្ជាក់ថា ស្រ្តីដែលមករដូវមាអាការឈឺចុកចាប់ខ្លាំង គឺជាសញ្ញាមួយដែលបញ្ជាក់ថាគាត់គឺប្រឈមជាមួយជំងឺគីសដៃស្បូនភាគច្រើន។ ដូច្នេះប្រសិនណាស្រ្តីមានរោគសញ្ញាទាំងនេះញឹកញាប់គួរប្រញាប់មកជួបពេទ្យជំនាញដើម្បីប្រឹក្សាជាមួយពេទ្យឱ្យបានទាន់ពេល ចៀសវាងគីសដៃស្បូន វិវត្តន៍ទៅជាជំងឺមហារីកប្រឈមគ្រោះថ្នាក់ដល់អាយុជីវិតបាន៕

អត្ថបទដោយ៖ ប៉ែត ធីតា

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1278

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អត្ថបទ PRJuly 29 2026
កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"
#ព័ត៌មានJuly 24 2026
សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
#អត្ថបទ PRJuly 23 2026
មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ
#ចិត្តសាស្ត្រJuly 23 2026
លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
#សម្រស់July 22 2026
អ្នកគ្រូសូលីដា បញ្ជាក់ថា ៣ទម្លាប់នេះថែសម្រស់ឱ្យស្រស់ស្អាត ឱ្យក្មេងជាងវ័យ
#អត្ថបទ PRJuly 22 2026
ពេទ្យខ្មែរកាន់តែខ្លាំង! មន្ទីរពេទ្យ១នេះ ព្យាបាលដោយជោគជ័យលើអ្នកជំងឺដាច់សរសៃឈាម និងឈាមកកក្នុងខួរក្បាល

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia