ជំងឺ
ចេញរោគសញ្ញាភ្លាមៗប្រញាប់ព្យាបាល! កុំទុកឱ្យពោះវៀនរលាក រហូតកើតជាជំងឺមហារីកពោះវៀនឡើងមក
Thida Pet
October 24 2022
412 views

ជំងឺរលាកពោះវៀនធំគឺជា ជំងឺមួយដែលពោះវៀនធំ និងរន្ធគូទរងការរលាកយ៉ាងធ្ងន់ធ្ងរ អាចមានឈាមឬបំបៅកើតឡើង ជំងឺនេះទៀតសោត រងផលប៉ះពាល់និងគំរាមគំហែងដល់អាយុជីវិតអ្នកលើអ្នកកើតខ្ពស់ ប្រសិនណាអ្នកមិនព្រមទទួលការព្យាបាលឱ្យបានត្រឹមត្រូវ ងាយប្រឈមនឹងមហារីកពោះវៀនធំឡើងមិនខាន។

ជាមួយគ្នានេះដែរ បើយោងតាមរយៈគេហទំព័រ mayoclinic.org​​​​​បានបញ្ជាក់ឱ្យដឹងថាជំងឺរលាកពើវៀនធំអ្នកជំងឺអាចជួបប្រទះ ជាមួយផលវិបាកបញ្ហាសុខភាពច្រើន ដូចជា៖

-ប្រឈមជំងឺវិវត្តិក្លាយជាមហារីកពោះវៀនធំ

-ប្រឈមនឹងបញ្ហាពុកឆ្អឹង

-លាមកមានលាយឈាម ឈឺចាប់ក្នុងរន្ធគូទ

-ងាយនិងខះជាតិទឹកក្នុងខ្លួន

-ងាយហើមពោះ រលាកស្បែក ភ្នែក

-ប្រឈមនឹងឈាមកកក្នុងសរសៃវ៉ែន និងឈាមកកក្នុងរន្ធគូទឡើងមក។​ មួយវិញទៀត បើ យោងតាមរយៈវេជ្ជបណ្ឌិត William Faubion, MD ឯកទេសព្យាបាលជំងឺរលាកពោះវៀនធំបានឱ្យដឹងថា ជំងឺនេះមានបញ្ចេញជាសញ្ញាដូចជា៖

-ស្រកទម្ងន់ទាំងមិនបានសម្រក

-គ្រុន ហេវហត់ គ្មានកម្លាំងកំហែង

-ឧស្សាហ៍រាក និងទល់លាមកញឹកញាប់

-ឈឺពោះ រមួលក្រពើ

-ឈឺចាប់ក្នុងរន្ធគូទ…។

គូសបញ្ជាក់ផងដែរថា សុខភាពរបស់ពោះវៀនធំគឺសំខាន់ខ្លាំងណាស់ ដែលអ្នកគួរតែប្រយ័ត្ន ព្រោះបើពោះវៀនធំខ្សោយ ររលាកធ្ងន់ធ្ងរ អ្នកនឹងពិបាកគ្រប់យ៉ាង ពិបាកទាំងការបន្ទោរបង់ ពិបាកទាំងការញុំាអាហារ គឺងាយរាក ងាយចុក ងាយហើមពោះឡើងមក មិនមែនជារឿងស្រួលទេ ។ ដូច្នេះសូម បងប្អូនទាំងអស់គ្នា ការពារក្សា សរីរាង្កមួយនេះតាម រយៈញុំាអាហារមានផ្ទុកសារជាតិ ប្រូបាយអូទិកឱ្យបានញឹកញាប់(ទឹកដោះគោមានខ្លាញ់ទាប ទឹកដោះគោជូរ…) ព្រោះសារធាតុនេះមានមុខងារជួយពោះវៀនធំឱ្យមានសុខភាពល្អ ៕

Ulcerative colitis - AGA GI Patient CenterUlcerative colitis: MedlinePlus Genetics

អត្ថបទដោយ៖ ប៉ែត ធីតា

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1263

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia