ព័ត៌មាន
ទឹកជន់ហូរកាត់ប្រទេសមិនធ្លាប់មាន ពេលនេះកូរ៉េកំពុងជួបព្យុះទីហ្វុងមានអ្នកស្លា.ប់២ខ្ទង់ហើយ
MC LyHouy
September 7 2022
470 views

យោងតាមការចុះផ្សាយនៅលើកាសែតអេឡិចត្រូនិច CNA នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២នេះ គិតត្រឹមម៉ោងនេះប្រទេសកូរ៉េខាងត្បូងកំពុងតែរងទុក្ខ ដោយសារមានព្យុះបក់បោកនៅក្នុងទីក្រុងនៃប្រទេសរបស់ខ្លួន ដែលបង្កឱ្យមានការចលាចល ជម្លៀសប្រជាជនរាប់ពាន់នាក់ មានប្រជាជនរងរបួស និងស្លាប់ថែមទៀតផង។

អាជ្ញាធរបាននិយាយគិតត្រឹមថ្ងៃនេះ​ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុងHinnamnorបានកើនឡើងដល់១០នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូងបន្ទាប់ពីព្យុះនេះបានវាយលុកឆ្នេរសមុទ្រភាគខាងត្បូងជាមួយនឹងរលកដ៏ធំ ព្រមទាំងមានភ្លៀងធ្លាក់ខ្លាំងក្នុងសប្តាហ៍នេះ។

សូមបញ្ជាក់ផងដែរថា ព្យុះទីហ្វុងដែលជាកម្លាំងព្យុះដែលខ្លាំងបំផុតមួយដែលអាចវាយប្រហារប្រទេសនេះក្នុងរយៈពេលជាច្រើនទស្សវត្សរ៍ ពោលគឺវាបានបង្កឱ្យមានទឹកជន់លិចផ្លូវ និងអគារនានាគ្រាន់តែវាឆ្លងកាត់ចូលក្នុងប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃចន្ទ និងថ្ងៃអង្គារកន្លងមក។

ឥទ្ធិពលនៃព្យុះទីហ្វុងHinnamnor នេះបានបង្ខំមនុស្សជាង ៤,៧០០នាក់ឱ្យភៀសខ្លួនចេញពីផ្ទះដើម្បីរកទីទួលសុវត្ថិភាព ហើយវាបានបំផ្លាញផ្ទះនិងអគារប្រហែល១២,០០០ខ្នងហើយ។ អាជ្ញាធរបាននិយាយថា យ៉ាងតិចមានគ្រួសារជិត៩ម៉ឺនគ្រួសារ បានប៉ះពាល់នៅទូទាំងប្រទេស ខណៈដែលព្យុះបានវាយប្រហារ។

សូមរម្លឹកថា មុនពេលព្យុះទីហ្វុងបានបោកបក់មកដល់ អាជ្ញាធរកូរ៉េខាងត្បូងក៏បានបិទសាលារៀនជាង៦០០នៅទូទាំងប្រទេស ដើម្បីជាការប្រុងប្រយ័ត្ន ហើយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកបានលុបចោលជើងហោះហើរក្នុងស្រុកប្រមាណ២៥០ជើងទៀតផង៕

អត្ថបទដោយ៖ កញ្ញា លីហួយ



MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទទាក់ទង

#ព័ត៌មាន

នៅមីយ៉ាន់ម៉ាមនុស្សស្លា.ប់ ២៧០០នាក់ រឿង ៣នេះ អាចឱ្យមនុស្សស្លា.ប់កើនឡើង
Tror Sopheap
April 2 2025
116 views

#ព័ត៌មាន

ចូលរួមសោកស្តាយ! នេះជាចំនួនអ្នកស្លា.ប់ និងរបួ.សកើនខ្លាំងនៅមីយ៉ាន់ម៉ា ថ្ងៃទី២៩
Tror Sopheap
March 29 2025
127 views

#ព័ត៌មាន

ដំណឹងល្អក្តៅៗ! នាយករដ្ឋមន្ដ្រីថៃថា៖ មិនបង្កការរញ្ជួយដីខ្លាំងម្តងទៀតទេ
Tror Sopheap
March 28 2025
884 views

#ព័ត៌មាន

ដំណឹងថ្មី! មីយ៉ាន់ម៉ាមានអ្នកស្លា.ប់កើន ១៦៧នាក់ និងរបួស ៣៧០នាក់
Tror Sopheap
March 28 2025
200 views

#ព័ត៌មាន

ព័ត៌មានបឋម៖ មានពលរដ្ឋថៃ និងមីយ៉ាន់ម៉ា ២៨នាក់បានស្លាប់.ដោយសារគ្រោះរញ្ជួយដី
Vuthea Morn
March 28 2025
90 views

#ព័ត៌មាន

ក្តៅៗ ពេលនេះ ! ក្រសួងធនធានទឹកប្រាប់ពីស្ថានភាពគ្រោះរញ្ជួយដីនៅកម្ពុជា និងប្រទេស៧ ផ្សេងទៀត
Tror Sopheap
March 28 2025
6.2 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia