ជំងឺ
ជំងឺលាក់មុខ! នេះជារោគសញ្ញាខ្វះប្លាកែត ហូរឈាម.ចេញតាមរាងកាយ អាចគាំងបេះដូងលឿនបំផុត
Mourn Kunthea
November 24 2022
184 views

ប្លាកែត គឺជាកោសិកាឈាមដែលបង្កើតជាកំណកឈាម ដើម្បីជួយបញ្ឈប់ការហូរឈាម។ ប្រសិនបើអ្នកខ្វះប្លាកែត គឺវាធ្វើឱ្យចរន្តឈាមក្នុងរាងកាយរបស់អ្នករត់ខុសប្រក្រតី អាចហូរចូលទៅខួរក្បាល ហូរចេញតាមរាងកាយផ្សេងៗ ពិបាកក្នុងការបញ្ឈប់ ហើយមានគ្រោះថ្នាក់។ ហានិភ័យខ្ពស់មួយទៀតនោះគឺ អាចគាំងបេះដូចលឿនបំផុត។

ជាការពិតណាស់ បើតាមការឱ្យដឹងពីគេហទំព័រ clevelandclinic បានបញ្ជាក់ថា ជំងឺខ្វះប្លាកែតនេះត្រូវបានគេចាត់ទុកជាជំងឺលាក់មុខមួយប្រភេទ ពីព្រោះអ្នកដែលកើតជំងឺនេះ ខ្លះមានបញ្ចេញជារោគសញ្ញាសម្រាប់សម្គាល់ ខ្លះទៀតមិនមានរោគសញ្ញាទេ គឺកើតភ្លាមៗតែម្តង។ យ៉ាងណាមិញ រោគសញ្ញាមួយចំនួនដែលអាចបញ្ជាក់ថាអ្នកកំពុងមានជំងឺខ្វះប្លាកែត មានដូចជា៖

·      ការហូរឈាមតាមច្រមុះ

·      ហូរឈាមអញ្ចាញធ្មេញ ៖ អ្នកអាចសម្គាល់ឃើញមានឈាមនៅលើច្រាសដុសធ្មេញ និងអញ្ចាញធ្មេញរបស់អ្នកញឹកញាប់

·      ឈាមក្នុងលាមក

·      ឈាម​ក្នុងទឹកនោម ​៖ មានន័យថានៅពេលអ្នកបត់ជើងតូច ហើយមានឈាមហូរមកជាមួយទឹកនោមតិចៗញឹកញាប់នេះហើយជាសញ្ញាខ្វះប្លាកែត

·      ឈាម​ក្នុង​កំអួត

·      ការមករដូវខ្លាំង ៖ ស្រ្តីដែលមករដូវយូរខ្លាំង រយៈពេលយូរជាងប្រាំពីរថ្ងៃ ឬហូរឈាមច្រើនជាងធម្មតា ក៏ជារោគសញ្ញាខ្វះប្លាកែតដែរ

·      មានស្នាមអុចតូចៗនៅលើស្បែក៖ មានអុចតូចៗនៅលើស្បែក អាចជាពណ៌ក្រហម ពណ៌ស្វាយ ឬពណ៌ត្នោត លេចឡើងញឹកញាប់បញ្ជាក់ថាអ្នកកំពុងខ្វះប្លាកែតហើយ

·      ស្នាមជាំលើស្បែក ៖ ដែលខ្មែរយើងតែងនិយមហៅថា ខ្មោចខាំ ប្រសិនជាកើតឡើងញឹកញាប់នោះបញ្ជាក់ថាអ្នកកំពុងខ្វហប្លាកែត។

មូលហេតុដែលបណ្តាលឱ្យអ្នកកើតជំងឺខ្វះប្លាកែតនេះគឺបណ្តាលមកពី ខួឆ្អឹងរបស់អ្នកបង្កើតប្លាកែតមិនគ្រប់គ្រាន់។ ពីព្រោះជាធម្មតា នៅក្នុងរាងកាយមនុស្សពេញវ័យអាចមានប្លាកែត 150,000 ទៅ 450,000 ប្លាកែត នៅក្នុងឈាម១មីលីលីត្រ។ បើករណីចំនួនប្លាកែតរបស់អ្នកតិចជាងនេះ នោះមានន័យថាអ្នកកំពុងប្រឈមមុខជាមួយជំងឺខ្វះប្លាកែត។ កត្តាផ្សេងៗទៀត ដែលបណ្តាលឱ្យអ្នកកើតជំងឺខ្វះប្លាកែតគឺអាចបណ្តាលមកពី អ្នកកំពុងមានជំងឺមហារីកគ្រាប់ឈាមក្រហម ដែលបង្ករឡើងពីអ្នកបរិភោគគ្រឿងស្រវឹងលើសចំនួន សារធាតុគីមីច្រើននៅក្នុងខ្លួនតាមរយៈការញ៉ាំអាហារទម្លាប់នៃការរស់នៅប្រចាំថ្ងៃមិនល្អ។

ដើម្បីបញ្ចៀស និងការពារខ្លួនឯងកុំឱ្យកើតជំងឺខ្វះប្លាកែតអ្នកត្រូវ៖

·      ផ្លាស់ប្តូររបៀបរស់នៅ៖ ប្រសិនបើអ្នកជក់បារី ចូរឈប់។ ការជក់បារីបង្កើនហានិភ័យនៃជំងឺខ្វះប្លាកែត។ ប្រសិនបើអ្នកផឹកស្រា ចូរផឹកក្នុងបរិមាណតិចបំផុត ការប្រើប្រាស់គ្រឿងស្រវឹងខ្លាំងអាចប៉ះពាល់ដល់កម្រិតប្លាកែត។ អនុវត្តអនាម័យមាត់ធ្មេញឱ្យបានល្អ ដើម្បីជៀសវាងការព្យាបាលធ្មេញដែលអាចបណ្តាលឱ្យហូរឈាម។

·      ប្រយ័ត្នជាមួយថ្នាំ(OTC) ៖ ថ្នាំ OTC មួយចំនួនមានផ្ទុក ibuprofen ឬអាស្ពីរីន ដែលអាចធ្វើឱ្យអ្នកកើតជំងឺខ្វះប្លាកែត

·      ជៀសវាងសកម្មភាពដែលអាចបណ្តាលឱ្យមានស្នាមជាំ និងហូរឈាម

·      ញ៉ាំអាហារដែលមានជីវជាតិគ្រប់គ្រាន់ បន្លែ ផ្លែឈើ ត្រី សាច់ ចៀសវាងការញ៉ាំអាហារកែច្នៃច្រើន អាហារផ្អែមពេក ប្រៃពេក ខ្លាញ់ពេក៕

អត្ថបទដោយ៖ មឿន គន្ធា

 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 910

អត្ថបទទាក់ទង

#ជំងឺ

ពិនិត្យជំងឺមហារីកមាត់ស្បូ.ន ឥតគិតថ្លៃ នៅមន្ទីរពេទ្យ ហ្លួងម៉ែ នៅក្នុងមានលក្ខខណ្ឌ ៤ នេះ
Tror Sopheap
March 6 2025
733 views

#ជំងឺ

ប្រយ័ត្នផង! ក្រសួងសុខាភិបាកកាសថា ករណីថ្មី អ្នកជំងឺទឹកនោមផ្អែមកើនឡើង ៥៩%ជាង
Tror Sopheap
March 3 2025
631 views

#ជំងឺ

ប្រយ័ត្នតិច! បុរសៗ សម្រេចកាមដោយខ្លួនឯងច្រើនដង អាចគ្រោះថ្នាក់ដល់ខូចក្រលៀនទេ?
Tror Sopheap
March 3 2025
7.5 K views

#ជំងឺ

ប្រយ័ត្ន! ស្រីៗ មិនឈប់ផឹកស្រាកើតជំងកាច ១នេះរហូតដល់ ៤០%
Tror Sopheap
March 2 2025
140 views

#ជំងឺ

អ្នកវិសាស្រ្តកូរ៉េថា៖ វិធីព្យាបាលជំងឺមហារីកបែបទំនើប អត់ចាំបាច់សម្លាប់កោសិកាមហារីកទៀតទេ
Tror Sopheap
February 27 2025
829 views

#ជំងឺ

បទពិសោធន៍អាក្រក់! ស្រ្តីមានផ្ទៃពោះកូនភ្លោះដំបូង តែកូនៗ ជាប់ទងសុកតែមួយ ធ្វើម្ដាយជួបនឹងវិបត្តិមួយនេះ
Tror Sopheap
February 26 2025
75 views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia