ចិត្តសាស្ត្រ
បញ្ហាធំ! អ្នកមានសញ្ញា ៣នេះបញ្ជាក់ថា អ្នកស្រ្តេសធ្ងន់ហើយ គួរតែដោះស្រាយភ្លាមៗ
Tror Sopheap
July 30 2024
1.1 K views

មានគ្រូពេទ្យជាច្រើនបានប្រាប់ថា បញ្ហាធាត់ បញ្ហាផ្លូវចិត្ត និងប្រព័ន្ធភាពស៊ាំចុះខ្សោយ ព្រោះតែស្រ្តេសនេះឯង។ អ្នកកុំមើលងាយស្រ្តេសណា! វាជាដុំភ្លឺតូចមួយតែមានសមត្ថភាពអាចដុតខួរក្បាលរបស់អ្នកឱ្យឆាប់ភ្លេច និងរាងកាយមានជំងឺបាន។ ដើម្បីការពារបញ្ហាទាំងអស់នេះកុំឱ្យវារីកធំនោះ អ្នកមកស្គាល់សញ្ញា ៣នេះសិន។

១. ចេះតែភ្លេចភ្លាំង​ច្រើន​ និងពិបាក​ពិបាក​ផ្ដោត​អារម្មណ៍៖ មនុស្សសព្វថ្ងៃនេះ មានការងារច្រើនណាស់ ព្រោះតែពិបាកបែងពេលវេលាបែបនេះហើយ ធ្វើឱ្យគេស្រ្តេសម្តងបន្តិចៗ រហូតកើតជំងឺខ្សោយខួរក្បាលព្រោះតែស្រ្តេសស៊ីកោសិកាខួរក្បាល។ បញ្ហាស្រ្តេសក្នុង​ការងារ​ធ្ងន់ធ្ងរ​ក៏​អាច​នាំ​ឲ្យ​យើង​ច្របូកច្របល់​ផ្នែកអារម្មណ៍ ភ្លេចភ្លាំងច្រើន និង​ពិបាក​ផ្ដោត​អារម្មណ៍។ ​ពេល​​យើង​ធ្វើ​ការងារ​ច្រើន​ គេង​មិន​គ្រប់គ្រាន់​ ស្រ្តេស និង​ប្រើប្រាស់បណ្តាញសង្គមច្រើន​ជ្រុលក៏​អាច​បង្ក​ជា​​បញ្ហា​ផ្លូវចិត្តដែរ។

២. ចេះតែ​គេងកម្រលក់៖ ពេលអ្នកមានបញ្ហាស្រ្តេស​ការងារ​ធ្ងន់ធ្ងរ​អាច​ធ្វើ​ឲ្យអ្នកមានអារម្មណ៍ពិបាក​គេង ឬ​គេង​ច្រើន​ជ្រុលពេកក៏មានដែរ វា​សុទ្ធ​តែ​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត។ ដូចនេះ​ អ្នកគួរមានទម្លាប់គេងឱ្យទៀងពេល ទើបការគេងរបស់អ្នកមានប្រសិទ្ធភាពហើយ​យ៉ាង​ហោច​ណាស់អ្នកគេង ​​៧​ម៉ោង​ក្នុង​មួយ​ថ្ងៃដែរ។​

៣. មានអារម្មណ៍ឆាប់ខឹង៖ អ្នកកើតមានជំងឺស្រ្តេស អាចនឹងមានអារម្មណ៍ឆេវឆាវ ឆាប់ខឹង មួរម៉ៅ និងអវិជ្ជមានច្រើន។ ពេលអ្នកស្រ្តេសធ្ងន់ធ្ងរ គឺនៅក្នុងខួរក្បាលរបស់អ្នកសម្បូរមេរោគអវិជ្ជមានច្រើនណាស់ ដើម្បីផលិតអារម្មណ៍អវិជ្ជមានចចេញមកដែរ។ ហើយវាក៏ធ្វើឱ្យអ្នកមានអារម្មណ៍ ច្របូកច្របល់ ខ្វល់ខ្វាយ និងព្រួយបារម្ភរឿងរ៉ាវជាច្រើនវិលវល់ពេញខួរក្បាលរបស់អ្នក រហូតធ្វើឲ្យអ្នកធុញ និងស្មុគ្រស្មាញ ទោះបីជារឿងការងារតូចតាចក៏ដោយ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
Tror Sopheap
August 25 2026
216 views

#ចិត្តសាស្ត្រ

លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
Tror Sopheap
July 23 2026
301 views

#ចិត្តសាស្ត្រ

មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
Tror Sopheap
July 22 2026
959 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតបញ្ជាក់ថា ៥ទម្លាប់នេះ បំផ្លាញកោសិកាខួរក្បាលដោយស្ងៀមស្ងាត់បំផុត
Tror Sopheap
July 16 2026
631 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹក នាំឱ្យអ្នកក្លាយជាមនុស្សរឹងមាំ មានចិត្តស្ងប់
Tror Sopheap
July 15 2026
335 views

#ចិត្តសាស្ត្រ

ចង់ដឹងថា ខ្លួនមានមិត្តល្អអត់ មានរឿង ៣នេះទេ
Tror Sopheap
July 10 2026
782 views
អត្ថបទថ្មីៗ
#អត្ថបទ PROctober 9 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia