សម្រស់
អ្នកជំនាញបញ្ជាក់ថា កុំមើលងាយទម្លាប់ ៣នេះ ជួយអ្នកមានសម្រស់ក្មេងជាងវ័យ
Tror Sopheap
April 2 2024
3.4 K views

នៅសង្គមរបស់យើងមានអ្នកខ្លះមានវ័យចាស់់ មានអ្នកខ្លះសម្រស់គេនៅក្មេងជាង ប៉ុន្តែគេអាយុប្រហែលគ្នា។ នេះមកពីទម្លាប់ក្នុងការរស់នៅរបស់របស់ពួកគេខុសគ្នានេះឯង។ តាមលោក Andrew Steele ជាអ្នកវិទ្យាសាស្រ្ត​ដែលសិក្សាពីកោសិកាស្បែកនិងរាងកាយមនុស្សគាត់បានរកឃើញវិធីការពារភាពចាស់មានទម្លាប់ចំនួន ៣ដូចជា៖

១. ថែរក្សាធ្មេញរបស់អ្នក៖ មនុស្សយើងមិនបានដឹងទេថា ការថែរក្សាធ្មេញមានសារៈសំខាន់ចំពោះសុខភាពសម្រស់។ តាមលោក Andrew Steele បានបញ្ជាក់ថា យើងមានភស្តុតាងជាច្រើនបញ្ជាក់ថាការដុសធ្មេញអាចការពារជំងឺបេះដូង និងជំងឺភ្លេចបាន។ បើយើងមិនបានថែរក្សាមាត់ធ្មេញឱ្យបានល្អទេ វាធ្វើឱ្យពុកធ្មេញ និងមានបញ្ហាអញ្ចាញធ្មេញ ហើយលោកបន្ថែមថា “ពេលយើងកើតជំងឺរលាករ៉ាំរ៉ៃក្នុងមាត់ធ្មេញធ្វើឱ្យប្រព័ន្ធភាពសុំាយើងកាន់តែចុះខ្សោយ ហើយវាធ្វើឱ្យសម្រស់យើងចាស់លឿនជាងមុនផងដែរ។” នៅសមាគមន៍មាត់ធ្មេញអាមេរិកមានការណែនាំឱ្យដុសធ្មេញ ២ ដងក្នុងមួយថ្ងៃរយៈពេល ២នាទីដោយប្រើថ្នាំដុសធ្មេញមានគុណភាពផផងដែរ។

២. រាងកាយសកម្ម៖ អ្នកមានចលនាសកម្មក្នុងការរស់នៅតែងមានសុខភាពរឹងមាំនិងការគិតបានល្អ។ តាមសារព័ត៌មាន CNBC បានចុះផ្សាយថា អ្នកមានសកម្មភាពកម្រិតខ្ពស់ ឬធ្វើលំហាត់ប្រាណ(៣០នាទី)ជាប់ជាប្រចាំថ្ងៃនាំឱ្យប្រព័ន្ធការពាររាងកាយរឹងមាំហើយសម្រស់ក្មេងជាងវ័យផងដែរ។” ការធ្វើលំហាត់ប្រាណ Cardio ហាក់ដូចជាមានឥទ្ធិពលខ្លាំងទៅលើស្បែកកម្ចាត់ជាតិពុលឱ្យស្បែកស្រស់ថ្លា។ សូម្បីលោក Steele បាននិយាយថា ការធ្វើលំហាត់ប្រាណធ្វើឱ្យសាច់ដុំបង្កើតកោសិកាមានថាមពល (mitochondria) នេះជាគន្លឹះការពារភាពចាស់ ពីព្រោះតាមការស្រាវជ្រាវបានបង្ហាញថា ការធ្វើលំហាត់ប្រាណពិតជាជួយបង្កើតកោសិកាស្បែកឱ្យមានសុខភាពល្អហើយកម្ចាត់ស្រ្តេសថែមទៀត។ តាមសកលវិទ្យាល័យហាវ៉ាដ បានរកឃើញថា “ការធ្វើលំហាត់ប្រាណត្រឹមតែ ១៥ នាទីរាល់ថ្ងៃជួយបង្កើនអាយុកាលរយៈពេល ៣ ឆ្នាំផងដែរ”។ សម្រស់ក៏ក្មេងអាយុក៏វែងដែរគ្រាន់តែចំណាយពេលធ្វើលំហាត់ប្រាណ។

៣. ការគេងជួយសម្រស់៖យោងតាមលោក Andrew Steele បាននិយាយថា “ការគេងជួយដល់សុខភាពខួរក្បាល។ នៅក្នុងអំឡុងពេលយើងគេងខួរក្បាលរបស់យើងជួយកាត់បន្ថយជំងឺខួរក្បាល ហៅថាជំងឺAlzheimer។” នៅពេលយើងគេងបានគ្រប់គ្រាន់ជួយការគិតបានល្អ និងសម្រស់ឱ្យក្មេងជាងវ័យ។ អ្នកត្រូវជៀសវាងកាហ្វេអ៊ីន និងជាតិអាកុលមុនចូលគេង វាប៉ះពាល់ដល់សុខភាពអ្នកនៅពេលក្រោយផងដែរ៕ អត្ថបទដោយ៖ ទ្រ ​សុភាព

លោកអ្នកអានសៀវភៅ លំហូរចិត្ត អ្នកអាចទិញតាមហេងឆេង២៤នេះ https://t.me/hangchhengH24 (កម្រាស់២៨០ទំព័រ និងមានសាច់បុគ្គលឆ្នើមៗនៅខ្មែរ១០នាក់)

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2662

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia