អាហារ
ភេសជ្ជៈនិងផ្លែឈើទាំង ៣មុខជួយស្រូបខ្លាញ់អាក្រក់ ធ្វើឱ្យអ្នកឆាប់សម្រកគីឡូបានលឿន
Tror Sopheap
July 25 2024
1.2 K views

មនុស្សជាច្រើនមានបញ្ហាធាត់នាំលើសឈាម ជំងឺបេះដូង និងប្រព័ន្ធភាពចុះខ្សោយ។ អាហារឡើងគីឡូមានដូចជាផឹកស្រា អាហាររហ័ស និងភេសជ្ជៈជាតិផ្អែម។​ អ្នកគួរតែប្តូរហូបអាហារបែបផ្លែឈើនិងភេសជ្ជៈកាត់បន្ថយជាតិស្ករ ធ្វើឱ្យអ្នកស្រកគីឡូបានលឿន។ នៅខាងក្រោមនេះមានភេសជ្ជៈនិងផ្លែឈើជួយឱ្យអ្នកស្រកគីឡូមិនប៉ះពាល់សុខភាព។

១. ផ្លែល្ហុង៖ បើយោងតាមគេហទំព័រ Everyday Healthបានប្រាប់ថា ល្ហុង ជាផ្លែឈើដែលសម្បូរដោយជាតិកាកសរសៃខ្ពស់ ក្នុងការជួយសម្រួលដល់ការបន្ទរបង់។ ដូច្នេះ ការញ៉ាំផ្លែល្ហុងនៅពេលល្ងាចគឺ ល្អបំផុតសម្រាប់លោកអ្នកដែលចង់បានរាងស្លីម បន្ថែមពីនេះ វាសម្បូរទៅដោយវីតាមីនច្រើនមុខដែលជួយឱ្យសម្រស់ស្បែករបស់អ្នកកាន់ស្រស់ស្អាត ភ្លឺរលោងផងដែរ។ ផ្លែឈើនេះនៅខ្មែរក៏សម្បូរលក់ដែរ វាមានអត្ថប្រយោជន៍កម្ចាត់បានល្អណាស់។

២. កាហ្វេ៖ អ្នកចង់សម្រកគីឡូ ការជ្រើសកាហ្វេល្អបំផុត។ តាមគេហទំព័រ healthline បានចុះផ្សាយថា កាហ្វេជាភេសជ្ជៈដែលពេញនិយមមួយប្រភេទ អត្ថប្រយោជន៍របស់កាហ្វេគឺមានច្រើនណាស់ ជួយដាស់ស្មារតី រំញើចខួរក្បាល ឱ្យស្រឡះ។ លើសពីនេះកាហ្វេក៏មានប្រយោជន៍ជួយសម្រកទម្ងន់បានផងដែរ ផឹកកាហ្វេអាចជួយឱ្យអ្នកកាត់បន្ថយការឃ្លាន និងចំនួនអាហារដែលញុំាចូល។

៣. ទឹកឃ្មុំ៖ តាមលោកវេជ្ជបណ្ឌិត John Sievenpiper ជាអ្នកស្រាវជ្រាវវេជ្ជសាស្រ្តបានបង្ហាញឱ្យដឹងពីអត្ថប្រយោជន៍ដ៏ល្អនៃទឹកឃ្មុំធម្មជាតិបានរកឃើញថា ការញ៉ាំទឹកឃ្មុំបានផ្សារភ្ជាប់ជាមួយនឹងការថយចុះជាតិស្ករក្នុងឈាម ជារង្វាស់នៃជាតិស្ករក្នុងឈាមដែលប្រើសម្រាប់ធ្វើរោគវិនិច្ឆ័យជំងឺទឹកនោមផ្អែមនិងកម្ចាត់ជាតិខ្លាញ់។ ពេលអ្នកអាចកាត់បន្ថយជាតិស្ករកែច្នៃ ទឹកស៊ីរ៉ូ ឬជាតិផ្អែមបែបនេះ ត្រឹមតែពេលមួយខែ អ្នកនឹងស្រកគីឡូមិនខានឡើង៕ អត្ថបទដោយ៖ ទ្រ សុភាព

  អ្នកអាចទិញតាមនេះអ្នកអាចទិញសៀវភៅ "លំហូរចិត្ត" តាមនេះ👉https://t.me/BusinessCambodiaBook

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2136

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ចាប់ពីថ្ងៃទី៥ ដល់ទី៧ ខេត្តទាំងនេះនឹងមានភ្លៀងធ្លាក់ លាយខ្យល់ព្យុះសង្ឃរា ត្រូវប្រយ័ត្នមុនចេញក្រៅ
Thida Pet
September 5 2024
504 views

#ជំងឺ

វេជ្ជ. សោភា បង្ហាញនូវរោគសញ្ញាសំខាន់ៗនៃជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ប្រសិនបន្តទុកអាចវិវត្តទៅជាដំបៅ ឬមហារីកពោះវៀន
Pheakdey Pao
September 2 2024
444 views

#ជំងឺ

រោគសញ្ញាបង្ហាញថា អ្នកកំពុងប្រឈមកើតជំងឺថប់បារម្ភទាំងមិនដឹងខ្លួនថាកើត
Thida Pet
September 2 2024
214 views

#ព័ត៌មាន

ត្រៀមអាវភ្លៀងត្រៀមឆត្រ ភ្លៀងនឹងបន្តធ្លាក់តាំងពីថ្ងៃទី២ដល់ទី៤ លើខេត្តទាំងនេះ
Thida Pet
September 2 2024
207 views

#ជំងឺ

ជំងឺពោះវៀនខ្ជិល! វេជ្ជ. Kulthep Rattankovit បង្ហាញពីកត្តាបង្កឱ្យកើតជំងឺពោះវៀនខ្ជិល ធ្វើឱ្យជំងឺទល់លាមក ពិបាកបត់ជើងជាប្រចាំ
Pheakdey Pao
September 6 2024
10 views
អត្ថបទថ្មីៗ
#ជំងឺSeptember 6 2024
ជំងឺពោះវៀនខ្ជិល! វេជ្ជ. Kulthep Rattankovit បង្ហាញពីកត្តាបង្កឱ្យកើតជំងឺពោះវៀនខ្ជិល ធ្វើឱ្យជំងឺទល់លាមក ពិបាកបត់ជើងជាប្រចាំ
#ព័ត៌មានSeptember 5 2024
ចាប់ពីថ្ងៃទី៥ ដល់ទី៧ ខេត្តទាំងនេះនឹងមានភ្លៀងធ្លាក់ លាយខ្យល់ព្យុះសង្ឃរា ត្រូវប្រយ័ត្នមុនចេញក្រៅ
#ជំងឺSeptember 2 2024
វេជ្ជ. សោភា បង្ហាញនូវរោគសញ្ញាសំខាន់ៗនៃជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ប្រសិនបន្តទុកអាចវិវត្តទៅជាដំបៅ ឬមហារីកពោះវៀន
#ជំងឺSeptember 2 2024
រោគសញ្ញាបង្ហាញថា អ្នកកំពុងប្រឈមកើតជំងឺថប់បារម្ភទាំងមិនដឹងខ្លួនថាកើត
#ព័ត៌មានSeptember 2 2024
ត្រៀមអាវភ្លៀងត្រៀមឆត្រ ភ្លៀងនឹងបន្តធ្លាក់តាំងពីថ្ងៃទី២ដល់ទី៤ លើខេត្តទាំងនេះ
#ជំងឺAugust 30 2024
គ្រាន់តែចៀសវាងភេសជ្ជៈប្រភេទនេះ ជួយបង្កើនអាយុរបស់អ្នក ១០ឆ្នាំ គ្មានជំងឺកាចទេ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia