អាហារ
ញុំា២មុខនេះរាល់ថ្ងៃមិនបាច់ភ័យខូចសុខភាព សម្រស់បាក់ទេ មានតែស្អាតជាងមុន
Thida Pet
August 21 2024
548 views

បងប្អូនគ្រប់គ្នាតែងតែប្រឹងថែសម្រស់ផ្នែកខាងក្រៅ តែមិនសូវយកចិត្តទុកដាក់ថែសម្រស់ផ្នែកខាងក្នុងប៉ុន្មានទេ បងប្អូនដឹងអត់មិនថាបងប្អូនប្រឹងថែសម្រស់ខាងក្រៅយ៉ាងណាបើខាងក្នុងបងប្អូនឈឺមានជំងឺ នោះច្បាស់ជាងស្អាតមិនពេញលេញនោះទេ។

ដូច្នេះហើយនៅក្នុងអត្ថបទនេះខ្ញុំនឹងប្រាប់ពី២មុខដែលបងប្អូនញុំារាល់ថ្ងៃមិនបាច់ភ័យបងប្អូនមានបញ្ហាមានជំងឺនោះទេ តែថែមទាំងប៉ូវបានសម្រស់ស្រស់ស្អាតថែមទៀត។

-ការញុំាត្រីទាំងស្បែក៖ មនុស្សភាគច្រើនពេលញុំាត្រី ពួកគេយកស្បែកត្រីចេញ​ ក៏ប៉ុន្តែអ្នកជំនាញបាននិយាយថា មួយតួខ្លួនរបស់ត្រីសុទ្ធតែជាកន្លែងដែលសម្បូរអាមីណូអាស៊ីត ដែលជួយជំរុញដល់ការផលិតខូឡាជែន។ ជាពិសេស ការញុំាត្រីសាល់ម៉ុន ក៏ប៉ុន្តែដោយសាត្រីសាល់ម៉ុនមានតម្លៃរាងថ្លៃបន្តិច ដូច្នេះលោកអ្នកអាចញុំាត្រីដែលសម្បូរក្នុងស្រុកខ្មែរបានដូចគ្នា ដូចជាត្រីរ៉ស់ ត្រីដៀប និងប្រភេទកូនត្រីផ្សេងៗទៀត។ ការញុំាសាច់គោ និងសាច់ទ្រូងមាន់៖ ចំពោះសាច់២ប្រភេទនេះ គឺអាចនិយាយបានថាជាប្រភពវីតាមីនដ៏ល្អបំផុតក្នុងការជួយទ្រទ្រង់ការផលិតខូឡាជែន ជួយជំរុញនឹងថែរក្សាខូឡាជែនក្នុងសរីរាង្គកាយ។ នៅក្នុងសាច់មាន់ ឬសាច់គោក៏មិនខុសពីសាច់ត្រីនោះដែរ គឺសម្បូរអាស៊ីតអាមីណូ ដែលជួយឱ្យមានការផលិតខូឡាជែនបានលឿន លើសពីនេះវាជាអាហារដែលសម្បូរប្រូតេអ៊ីនដែលជួយឱ្យឆ្អែតបានយូរ។

-ផ្លែឈើ និងបន្លែបៃតង៖ អាហារដែលសម្បូរវីតាមីនសេ ដូចជាប៉េងប៉ោះ ចេក ក្រូច ក្រូចឆ្មា ស្ត្រប៊ឺរី ប៉ោមខៀវ ម្នាស់ ត្របែក ស្វាយទុំ ម្ទេសហាហ្វៃ ដែលពពួកអាហារទាំងនេះ គឺជាប្រភពវីតាមីនស៊ី។ អ្នកជំនាញនិយាយថា វីតាមីនស៊ី គឺបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញការផលិតខូឡាជែន ជួយឱ្យស្បែកភ្លឺរលោង ស្រស់ថ្លាពីខាងក្នុង។ ការញុំាផ្លែឈើបានច្រើន នឹងជួយឱ្យលោកអ្នកទទួលបានវីតាមីនច្រើនបំផុត៕

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1275

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ពេលនេះ! ប.ស.ស បញ្ចប់កិច្ចព្រមព្រៀងផ្តល់សេវាសុខាភិបាលឯកជន ២នេះ
Tror Sopheap
December 16 2025
19 K views

#ព័ត៌មាន

ព្រះមហាក្សត្រខ្មែរចេញព្រះរាជក្រឹត្យអនុញ្ញាតឱ្យជនថៃ ២រូបលះបង់សញ្ជាតិខ្មែរដោយគ្មានការបង្ខិតបង្ខំ ជាការស្នើសុំរបស់សាមីខ្លួន
Tror Sopheap
December 15 2025
12.3 K views

#ជំងឺ

បុរសៗ កុំនាំឱ្យស្វិតខួរក្បាល និងស្វិតអាប្អូនតូចលឿន ឈប់ធ្វើរឿង ១នេះទៅ
Tror Sopheap
December 15 2025
10.9 K views

#ជំងឺ

ប្រយ័ត្ន! ច្រាលអាស៊ីតក្រពះអាចបង្កឱ្យកើតដុំសាច់ និងមហារីក បើនៅបន្តញុំាអាហារទាំងនេះញឹកញាប់
Pov Saru
December 4 2025
10.1 K views

#កីឡា

ពេលល្ងាចៗ ឆ្លៀតធ្វើរឿង ១នេះ កម្ចាត់ជាតិស្ករ មួយជីវិតអ្នកគ្មានជំងឺទឹកនោមផ្អែមទេ
Tror Sopheap
December 12 2025
9.3 K views

#អាហារ

ភេសជ្ជៈសាមញ្ញមួយផឹកពេលព្រឹក ជួយបន្សាបជាតិពុលក្នុងថ្លើម សម្រកទម្ងន់ រក្សារាងស្លីម
Pov Saru
December 1 2025
7.1 K views
អត្ថបទថ្មីៗ
#ជំងឺDecember 19 2025
សញ្ញា ៤ ព្រមានអ្នកអាចកើតជំងឺខ្សោយតម្រងនោម នាំឱ្យត្រូវលាងឈាមពេញមួយជីវិត
#ព័ត៌មានDecember 18 2025
សហភាពអឺរ៉ុបបញ្ជាក់ថា ជម្លោះរវាងកម្ពុជានិងថៃ មិនត្រូវបណ្តោយឱ្យរាលដាលកាន់តែធ្ងន់ធ្ងរឡើយ
#ជំងឺDecember 18 2025
ប្រយ័ត្នផង! អ្នកចូលចិត្តលេងទូរស័ព្ទយប់ៗជ្រៅ អាចប្រឈមនឹងជំងឺកាចសាហាវទាំងនេះ
#ព័ត៌មានDecember 18 2025
បងប្អួនមានសាច់ញាតិនៅក្រៅប្រទេស សូមធ្វើដំណើររំលងប្រទេសថៃ កុំឱ្យជួបបញ្ហាធំទាំង ៤នេះ
#ជំងឺDecember 18 2025
កុំបណ្ដោយខ្លួន! គេងមិនលក់ជាប្រចាំអាចធ្វើឱ្យអ្នកមានជំងឺ ៤ នេះ
#ព័ត៌មានDecember 17 2025
អាជ្ញាធរភ្នំពេញដាក់បម្រាមមិនឱ្យប្រើប្រាស់ដ្រូនគ្រប់ប្រភេទក្នុងភូមិសាស្រ្ត ១នេះដាច់ខាត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia