ជំងឺ
ដុះថ្គាមទាល់មិនមែនចេះតែដកទេ បើមិនត្រូវលក្ខខណ្ឌ មិនត្រូវអាយុកុំចេះតែដកផ្ដេសផ្ដាស
Senghong Kong
February 18 2023
1 K views

ថ្គាមទាល់ ឬធ្មេញថ្គាមធំទី៣ ជាធ្មេញដែលដុះក្រោយគេ ស្ថិតនៅក្នុងចន្លោះអាយុពី១៨ ទៅ២០ឆ្នាំ។ គ្រប់ធ្មេញថ្គាមមិនមែនដុះចេញមកតម្រូវឲ្យដកចោលទាំងអស់នោះទេមានលក្ខខណ្ឌច្រើនទៀតដែលអ្នកមិនចាំបាច់ដកធ្មេញថ្គាមចោលប្រសិនបើ៖ ថ្គាមទាល់នោះ មានសុខភាពល្អ (មិនពុក និងអញ្ចាញជុំវិញ មិនរលាក) ដុះចេញមកពេញលេញស្អាត ដុះចេញមកត្រង់ទីតាំងត្រឹមត្រូវ មិនទើស មិនជ្រៀត ជាមួយធ្មេញដទៃជិតខាង។យោងតាមការលើកឡើងរបស់មន្ទីរកាល់ម៉ែត្របានឲ្យដឹងថា ធ្មេញថ្គាមទាល់មានចំនួន៤ គឺខាងលើ២ និងខាងក្រោម២ ហើយជាញឹកញាប់ យើងសង្កេតឃើញថា ធ្មេញថ្គាមទាល់ខាងក្រោមភាគច្រើនដុះផ្អៀង ឬកប់មួយផ្នែក ឬកប់ទាំងមូលនៅក្នុងឆ្អឹង ដែលប្រឈមនឹងការវះកាត់យកចេញ។ ខណៈការវះកាត់ថ្គាមទាល់អាចធ្វើឡើងក្នុងករណីដូចខាងក្រោម៖

- ការរលាកអញ្ចាញ ឬហើមសាច់ដែលគ្របលើធ្មេញថ្គាមទាល់ញឹកញាប់

- ធ្មេញថ្គាមទាល់ដែលពុកផុយមិនអាចប៉ះបាន

- ធ្មេញថ្គាមទាល់ដែលបង្ករោគនៅចុងរឹសធ្មេញ

- ធ្មេញថ្គាមទាល់ដែលធ្វើអោយថ្គាមធំទី២ពុក ឬបង្កជំងឺរលាកជាលិការជុំវិញធ្មេញដែលមានជំរៅលើសពី ៥ម.ម

- ធ្មេញថ្គាមទាល់ដែលបង្កជាគីសធ្មេញ ឬដុំសាច់ផ្សេងៗ

- មុនពេលពត់តម្រង់ធ្មេញ ឬវះកាត់កែរតម្រូវឆ្អឹងថ្គាម

- ធ្មេញថ្គាមទាល់ដែលស្ថិតនៅតំបន់ឆ្អឹងបាក់បែក។

បន្ថែមពីលើនោះទៀតពេលវេលាដ៏សាកសមដកថ្គាមទាល់បំផុត គឺពេលអ្នកជំងឺនៅវ័យក្មេង ព្រោះថា អាយុនៅក្មេងគឺងាយស្រួលយកចេញ ជាងមនុស្សចាស់ដែលមានកំហាប់ឆ្អឹងក្រាស់ វាអាចនឹងឆាប់ជាសះស្បើយ និងជួបនូវគុណវិបត្តិតិចតួច ដើម្បីជៀសវាងផលវិបាកផ្សេងៗ បង្កឡើងដោយថ្គាមទាល់ទៀតផង។ ម្យ៉ាងវិញទៀតការវះកាត់ថ្គាមទាល់ចេញលុះត្រាមុនពេលអ្នកជំងឺព្យាបាលសុខភាពមួយចំនួនដូចជា មុនពេលបាញ់កាំរស្មីដើម្បីព្យាបាលជំងឺមហារីកតំបន់ក និងក្បាល វះកាត់ផ្លាស់ប្តូរសរីរាង្គ ព្យាបាលដោយថ្នាំគីមី ទទួលយកការព្យាបាលដោយថ្នាំ Biphosphonate។

សរុ​ប​សេចក្តីមក ការ​ថែរក្សា​សុខភាពមាត់ធ្មេញ​ពិត​ជា​សំខាន់ណាស់ ព្រោះ​វា​មិនត្រឹម​តែ​ធ្វើ​ឲ្យ​យើង​មាន​អាយុវែង និង​គេច​ផុត​ពី​​ជំ​ងឺ​គ្រោះ​ថ្នាក់​ជាច្រើន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ថែម​ទាំង​ជួយ​ឲ្យយើង​រីក​រាយ​ជាមួយនឹង​សកម្មភាព​ជាច្រើន​ទៀត​ក្នុង​ពេល​យើង​មាន​វ័យ​កាន់​តែ​ចាស់ ៕

អត្ថបទដោយ៖ ស្រីណុច

 

 

 

 

 

 

 

 

 

 

 

 

 

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទពេញនិយមប្រចាំខែ

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
777 views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
199 views

#កុមារ

៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
Tror Sopheap
April 2 2026
55 views

#អត្ថបទ PR

Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
Sreymom Cha
April 2 2026
20 views

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
6 views

#ជំងឺ

អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ
Tror Sopheap
April 1 2026
2 views
អត្ថបទថ្មីៗ
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
#អត្ថបទ PRApril 2 2026
Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ
#ចិត្តសាស្ត្រApril 1 2026
លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia