ជំងឺ
ដុះក្បាលពោះ លើសគីឡូគិតថាមានសាច់ ប្រយ័ត្នកើតជំងឺបេះដូងទាំងវ័យក្មេង
Thida Pet
January 25 2023
3.9 K views

ជំងឺបេះដូងគឺជាជំងឺមួយ ដែលអាចសម្លាប់អ្នកកើតបានយ៉ាងលឿន ជំងឺនេះទៀតសោតទុកយូរក៍អាចប្រឈមជំងឺផ្សេងៗទៀតដូចបញ្ហាតម្រងនោមឡើងមកជាដើមសុទ្ធសឹងជាបញ្ហគ្រោះថ្នាក់សម្រាប់សុខភាពពេលកើត។

ជាការពិតណាស់គ្មានវិធីណាដែលគេអាច ទប់ស្កាត់មិនឱ្យជំងឺបេះដូងកើតឡើងមកឡើយ តែមានវិធីដើម្បីការពារជំងឺ​ឬក៏កាត់បន្ថយជំងឺបេះដូងបាន មានដូចជា៖ ទម្លាប់ហាត់ប្រាណយ៉ាងតិច៣០នាទីក្នុង១ថ្ងៃ កុំប្រើប្រាស់ប្រភេទថ្នាំផ្ដេសផ្ដាស កាត់បន្ថយអារម្មណ៍ស្រ្តេស គ្រប់គ្រងទម្ងន់(មានន័យថាកុំឱ្យធាត់ខ្លាំងពេកឬក៏ស្គមខ្លាំងពេក) ដុះក្បាលពោះ ការពារជំងឺទឹកនោមផ្អែម លើសឈាម ព្រោះជំងឺទាំងនេះ គឺជាមូលហេតុនាំឱ្យបេះដូងមានបញ្ហា។ នេះបើយោងតាមរយៈគេហទំព័រ mayoclinic បានបញ្ជាក់ឱ្យដឹងពីរោគសញ្ញានៃជំងឺគាំងបេះដូង ប្រយ័ត្នមិនដឹងថាខ្លួនកើត ទុករហូតធ្វើទុក្ខខ្លាំងដល់កម្រិតអាចគ្រោះថ្នាក់បាន។ ចំពោះរោគសញ្ញានៃជំងឺបេះដូងគឺមានច្រើនណាស់និងមានបែងចែកតាមប្រភេទនៃជំងឺផ្ទាល់ដូចជា៖

រោគសញ្ញាជំងឺបេះដូងបង្កមកពីចង្វាក់បេះដូងលោតខុសធម្មតាមានដូចជា៖

-វិលមុខ ឈឺទ្រូង ដួលសន្លប់

-វង្វេងស្មារតី ញ័រក្នុងទ្រូង ដង្ហើមខ្លី

-ចង្វាក់បេះដូងអាចលោតញាប់ពេក​ ឬក៏លោតយឺតខ្លាំង

រោគសញ្ញាជំងឺបេះដូងបង្កមកពីពិការភាពពីកំណើត មានដូចជា៖

-ហើមជើង និងក្បាលពោះ ឬតំបន់ជុំវិញភ្នែក

-ស្បែកឬបបូរមាត់ពណ៌ស្លេក

-បើចំពោះទារកវិញអាចមានដង្ហើមខ្លីខុសធម្មតា

រោគសញ្ញាជំងឺបេះដូងបង្កមកពីជំងឺសាច់ដុំបេះដូង មានដូចជា៖

-ថប់ដង្ហើមពេលធ្វើសកម្មភាព ឬក៏ពេលសម្រាក

-វិលមុខ អស់កម្លាំង អាចឈានដល់សន្លប់

-ពេលយប់ពេលគេង អាចពិបាកដកដង្ហើម

គូសបញ្ជាក់ឱ្យដឹងថា ប្រសិនណាអ្នកមានបញ្ហារហូតដល់ដួលសន្លប់ គួរប្រញាប់ទៅជួបពេទ្យដើម្បីព្យាបាលឱ្យទាន់ពេលចៀសវាងមានបញ្ហាធ្ងន់ធ្ងរលើសនេះ៕

អត្ថបទដោយ៖ ប៉ែត ធីតា

 

 

 

 

 

 


 

 

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1263

អត្ថបទទាក់ទង

#ជំងឺ

ពិនិត្យជំងឺមហារីកមាត់ស្បូ.ន ឥតគិតថ្លៃ នៅមន្ទីរពេទ្យ ហ្លួងម៉ែ នៅក្នុងមានលក្ខខណ្ឌ ៤ នេះ
Tror Sopheap
March 6 2025
729 views

#ជំងឺ

ប្រយ័ត្នផង! ក្រសួងសុខាភិបាកកាសថា ករណីថ្មី អ្នកជំងឺទឹកនោមផ្អែមកើនឡើង ៥៩%ជាង
Tror Sopheap
March 3 2025
631 views

#ជំងឺ

ប្រយ័ត្នតិច! បុរសៗ សម្រេចកាមដោយខ្លួនឯងច្រើនដង អាចគ្រោះថ្នាក់ដល់ខូចក្រលៀនទេ?
Tror Sopheap
March 3 2025
7.5 K views

#ជំងឺ

ប្រយ័ត្ន! ស្រីៗ មិនឈប់ផឹកស្រាកើតជំងកាច ១នេះរហូតដល់ ៤០%
Tror Sopheap
March 2 2025
139 views

#ជំងឺ

អ្នកវិសាស្រ្តកូរ៉េថា៖ វិធីព្យាបាលជំងឺមហារីកបែបទំនើប អត់ចាំបាច់សម្លាប់កោសិកាមហារីកទៀតទេ
Tror Sopheap
February 27 2025
829 views

#ជំងឺ

បទពិសោធន៍អាក្រក់! ស្រ្តីមានផ្ទៃពោះកូនភ្លោះដំបូង តែកូនៗ ជាប់ទងសុកតែមួយ ធ្វើម្ដាយជួបនឹងវិបត្តិមួយនេះ
Tror Sopheap
February 26 2025
75 views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia