សម្រស់
វេជ្ជ.ប្រាប់! របៀបប្រើប្រាស់​ឡេការពារកម្ដៅថ្ងៃត្រឹមត្រូវ មានប្រសិទ្ធភាព ការពារកាំរស្មី UVបានល្អ
Thida Pet
March 21 2023
871 views

ឡេការពារកម្ដៅថ្ងៃ​​ គឺជាប្រភេទឡេដែលអាចជួយការពារស្បែកលោកអ្នកពីកាំរស្មីព្រះអាទិត្យ ការពារនិងទប់ស្កាត់រាល់បញ្ហាស្បែកផ្សេងៗជាច្រើនទៀត ដូចជា​ជួយកាត់បន្ថយភាពស្នាមខ្មៅ ស្នាមជ្រួញបង្កពីកម្ដៅថ្ងៃ ជួយការពារភាពចាស់របស់ស្បែក និងកាត់បន្ថយហានិភ័យបង្កជំងឺមហារីកស្បែកព្រោះពន្លឺព្រះអាទិត្យ។យោងតាមរយៈការចែករំលែករបស់ វេជ្ជបណ្ឌិត អ៊ុន សូលីដា ឯកទេសផ្នែកសើស្បែកEsthéderm Clinic មជ្ឈមណ្ឌលកែសម្ផស្សអេស្តេឌែម។ វេជ្ជបណ្ឌិតបានរៀបរាប់ថាសព្វថ្ងៃនេះយើងសង្កេតឃើញថាមនុស្សជាច្រើនបានប្រើប្រាស់នូវឡេការពារកម្ដៅថ្ងៃប៉ុន្ដែយ៉ាងណាមិញការប្រើប្រាស់គឺមិនបានប្រើឡេការពារកម្ដៅថ្ងៃបានត្រឹមត្រូវនៅឡើយ។


ខាងក្រោមនេះគឺជាវិធីសាស្ដ្រាខ្លះៗដែលអ្នកអាចស្វែងយល់បានពីការប្រើប្រាស់ឡេការពារកម្ដៅថ្ងៃឲ្យមានប្រសិទ្ធភាពខ្ពស់

 -បរិមាណឡេការពារកម្ដៅថ្ងៃគួរលាប

 យោងតាមសមាគមន៍សើស្បែកអាមេរិច ២៥-៥០% នៃអ្នកប្រើប្រាស់ឡេការពារកម្តៅថ្ងៃគឺមិនបានប្រើឡេការពារកម្តៅថ្ងៃគ្រប់គ្រាន់នោះទេ។ អ្នកត្រូវដឹងថា អ្នកត្រូវប្រើឡេការពារកម្ដៅថ្ងៃ នៅកន្លែងណាដែលមិនបិទបាំងដោយសម្លៀកបំពាក់របស់អ្នក(មុខ ក ដៃ និងជើង) ប្រសិនបើលាបបែបនេះ ឡេការពារកម្តៅថ្ងៃប្រហែល២៨g និងត្រូវការគ្រប់គ្រាន់សម្រាប់រាងកាយទាំងមូលរបស់មនុស្សពេញវ័យ។ ហើយដើម្បីលាបលើមុខ និងក គឺទាមទារស្មើរបរិមាណនៃស្លាបព្រាកាហ្វេ ដើម្បីការការពារពីកាំរស្មីUVបានល្អ

-របៀបប្រើប្រាស់ឡេការពារកម្ដៅថ្ងៃ

 ជាការពិតណាស់ អ្នកត្រូវលាបឡេការពារកម្ដៅថ្ងៃចន្លោះពី ១៥ទៅ២០ នាទីមុនពេលដែលអ្នកចេញទៅខាងក្រៅ ហើយគ្មានការកំណត់ចំនួនដងក្នុងការប្រើប្រាស់នោះទេ ព្រោះការលាបឡេការពារកម្ដៅថ្ងៃមួយដងក្នុងមួយថ្ងៃមិនទាន់គ្រប់គ្រាន់នោះទេ។ ប្រសិនបើអ្នកចេញទៅខាងក្រៅច្រើន ជាពិសេសអ្នកជាអ្នកលេងកីឡាច្រើន អ្នកត្រូវតែលាបវាឲ្យបានញឹកញាប់ ព្រោះការបែកញើស និងកម្ដៅថ្ងៃអាចធ្វើឲ្យវាបាត់បង់នូវប្រសិទ្ធភាពរបស់ឡេការពារកម្ដៅថ្ងៃ ។

គូសបញ្ជាក់ឱ្យដឹងថា ខាងលើនេះគឺជាបរិមាណនិងរបៀបប្រើប្រាស់ឡេការពារកម្ដៅថ្ងៃឱ្យបានត្រឹមត្រូវ និងការពារស្បែកអ្នកពីកម្ដៅថ្ងៃបានល្អ អ្នកអាចព្យាយាមប្រើប្រាស់តាមការណែនាំឱ្យបានត្រឹមត្រូវ ចៀសវាងលាបឡេការពារក្ដៅថ្ងៃតិច​ពេក ឬក៏លាបមិនត្រឹមត្រូវ អាចមិនទទួលបានផលដូចចិត្ត៕

អត្ថបទដោយ៖ ប៉ែត​ ធីតា

 

 

 

 

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1262

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia