ជំងឺ
លែងបារម្ភ!បច្ចេកទេសថ្មី ចំណាយពេលខ្លីព្យាបាល ជំងឺដាច់សរសៃឈាមខួរក្បាល(ស្លាប់មួយចំហៀងខ្លួន)ភាគរយជាខ្ពស់
Thida Pet
October 20 2022
1.3 K views

ជំងឺស្រ្តូកឬហៅថាជំងឺដាច់សរសៃឈាមខួរក្បាលគឺ ជាជំងឺមួយដែលបង្កជាផលប៉ះពាល់ដល់សុខភាពខ្លាំង​ អាចធ្វើឱ្យអ្នកជំងឺស្លាប់មួយចំហៀងខ្លួន(ទន់មួយចំហៀងខ្លួនកម្រើកមិនបាន) និយាយមិនចេញ ពិបាកក្នុងការរស់នៅ ខ្លាំងណាស់ ត្រូវគេងនៅមួយកន្លែង។ ចំពោះជំងឺនេះទៀតសោត បង្កមកពីកត្តារស់នៅប្រចាំថ្ងៃដូចជា ញុំាអាហារប្រៃនិងខ្លាញ់ពេក មានជំងឺលើសឈាម បេះដូង ជំងឺទឹកនោមផ្អែម…ជាដើម។

នេះបើយោយតាមរយៈការចែករំលែក របស់លោកគ្រូ សួន​ សុខុម ជាប្រធាន គ្លីនិកហ្វីសូខេម ជាគ្លីនិកឈានមុខមួយក្នុងការព្យាបាលជំងឺ ដាច់សរសៃឈាមខួរក្បាល ។ លោកគ្រូ បានបញ្ចប់ការសិក្សាជំនាញនេះតាំងពីឆ្នាំ១៩៩៤មកម្ល៉េះ។ លោកគ្រូក៏បានរៀបរាប់ពីកត្តា គ្រោះថ្នាក់ប៉ះពាល់ដល់សុខភាព បង្កមកពីជំងឺដាច់សរសៃឈាមខួរក្បាល(ស្រ្តូក)នេះថាជំងឺនេះគឺ មានបែងចែកជា២ប្រភេទ។

- ប្រភេទី១៖ ស្រ្តូកដោយសារការស្ទះសរសៃឈា​មក្នុងខួរក្បាល(ធ្វើឱ្យទន់មួយចំហៀងខ្លួនឡើងមក)។

-ប្រភេទទី២៖ គឺបណ្ដាលមកពី សម្ពាធឈាមឡើងខ្ពស់ក៏នាំឱ្យ ដាច់សរសៃឈាមខួរក្បាល ប្រភេទនេះគឺជាគ្រោះថ្នាក់ខ្លាំងណាស់។

វិធីព្យាបាលជំងឺស្ទះសរសៃឈាមខួរក្បាលដោយយចលនាមានដូចជា៖

-ករណីអ្នកជំងឺទន់មួយចំហៀងខ្លួន៖ គាត់មិនអាចធ្វើចលនាប្រចាំថ្ងៃបាន ដូចជាដើរ អង្គុយ​ ញុំាអាហារជាដើម គឺគ្រូពេទ្យប្រើវិធីព្យាបាលដោយចលនាប្រើរយៈពេលខ្លី អាចជួយស្ដារឱ្យអ្នកជំងឺប្រសើរឡើងជាងមុនច្រើន។

-ករណីគាត់មិនអាចលេបអាហារបាន៖ ត្រង់ចំណុចនេះមានន័យថាកាលណា គាត់ទន់មួយចំហៀងខ្លួន​(ស្លាប់មួយចំហៀងខ្លួន) ការលេបឬញុំាអាហារពិបាកដូចគ្នា អាចធ្វើឱ្យឈ្លក់ ឬញុំាមិនកើត។ តែប្រសិនបើមានករណីនេះឡើងមក គួរនាំអ្នកជំងឺមកមន្ទីរពេទ្យ ព្រោះគ្រូពេទ្យនិងធ្វើការព្យាបាលដូចជា សុលច្រមុះ ដើម្បីបាញ់អាហារចូល ងាយស្រួលដល់អ្នកជំងឺ ដើម្បីការពារគ្រោះថ្នាក់ដោយសារញុំាអាហារមិនកើត។ ក្រោយពីសង្គ្រោះបែបនេះហើយ គ្រូពេទ្យនឹងបង្រៀនឱ្យអ្នកជំងឺអាចញុំាអាហារបានដោយខ្លួន ឯង។

តួយ៉ាង លោកគ្រូ បានបន្តថា ជំងឺនេះប្រសិនណា មិនបានទទួលការព្យាបាល ឱ្យបានត្រឹមត្រូវនោះទេគឺអាចបណ្ដាលឱ្យ អ្នកជំងឺមិនអាចដើរបានឬក៏កម្រើកបានអស់មួយជីវិត។ ប៉ុន្ដែ​មកដល់ពេលបច្ចុបុ្បន្ននេះលែងបារម្ភថា កើតជំងឺដាច់សរសៃឈាមខួរក្បាល បង្កឱ្យស្លាប់មួយចំហៀងខ្លួន ត្រូវរស់នៅអស់សង្ឃឹមមួយជីវិតថាខ្លួន មិនអាចជាសះស្បើយ​គេងលើគ្រែរហូតឡើយគ្លីនិកលោកគ្រូ គឺមានគ្រូពេទ្យជំនាញៗជាច្រើនរូប អាចជួយព្យាបាលជំងឺដាច់សរសៃឈាមខួរក្បាល(ស្រ្តូក) ប្រើវិធីព្យាបាលដោយ ចលនា ។ រួមទាំងសម្បូរដោយឧបករណ៍ទំនើបៗ ព្យាបាលជាតាមរយៈពេលខ្លីមានផល ភាគរយជាសះស្បើយខ្ពស់។

 

ជាចុងក្រោយលោកគ្រូបានណែនាំថា ដើម្បីបង្ការជំងឺដាច់សរសៃឈាមខួរក្បាលបងប្អូនគួរតែប្រយ័ត្នក្នុងការញុំាអាហារប្រៃ ខ្លាញ់ ហើយប្រសិនណាបានជំងឺបេះដូង ទឹកនោមផ្អែម គួរតែយកចិត្តទៅជួបពេទ្យដើម្បីព្យាបាលឱ្យបានត្រឹមត្រូវ ព្រោះជំងឺទាំងនេះអាចបណ្ដាលឱ្យ សាច់សរសៃឈាមខួរក្បាលឡើងមក។ មួយវិញទៀតលោកគ្រូផ្ដាំថា ​ត្រូវព្យាយាមក្នុងការហាត់ប្រាណប្រចាំថ្ងៃ ព្រោះការហាត់នេះ អាចជួយឱ្យចរន្ដឈាមនិងបេះដូងដំណើរការបានល្អ កាត់បន្ថយការស្ទះសរសៃឈាមឡើងមក៕

ខ្វះគំនិតរកស៊ី​ ចង់បានសៀវភៅចែកជូនហ្វ្រី ចង់ជួបវាគ្មិនដែលជាសហគ្រិនល្បីៗ សូមកុំភ្លេចមកចូលរួមពិព័រណ៍​ Startup Expo 2022

https://t.me/startupexpo2022

Strok: Punca dan Rawatan Yang Ramai Orang Tidak Mengetahuinya


អត្ថបទដោយ៖ ប៉ែត ធីតា

 

 

 

 

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1262

អត្ថបទទាក់ទង

#ជំងឺ

ភ័យ កុំខ្លាច! វេជ្ជបណ្ឌិតប្រាប់វិធីត្រូវធ្វើ ពេលស្ថិតក្នុងស្ថានភាពភ័យខ្លាច
Vuthea Morn
February 5 2025
257 views

#ជំងឺ

ត្រូវពិនិត្យសុខភាព! អ្នកមិនជក់បារី ក៏ប្រឈមកើតជំងឺមហារីកសួតច្រើនដែរ
Vuthea Morn
February 5 2025
147 views

#ជំងឺ

ប្រយ័ត្នជំងឺចូលខ្លួន! ទម្លាប់ញ៉ាំប្រៃកើតជំងឺ ៤មុខ សុទ្ធតែជំងឺកាចស្លា.ប់មុនអាយុ
Tror Sopheap
January 30 2025
668 views

#ជំងឺ

បុគ្គល ៦ប្រភេទនេះ ហាមតមអាហារបញ្ចុះគីឡូនាំឱ្យខូចសុខភាពមានជំងឺកាចៗ ទេ
Tror Sopheap
January 29 2025
1.3 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4.3 K views

#ជំងឺ

ភេសជ្ជៈ ១នេះពេញនិយម លក់ដាច់ខ្លាំង តែនាំឲ្យខូចថ្លើម លើសឈាមទៀត
Tror Sopheap
January 15 2025
2.8 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
7.9 K views

#ព័ត៌មាន

ចូលរួមរំលែកទុក្ខផង! តួស្រីសាន់ ឆាយ ក្នុងរឿងf4គាត់បានទទួលមរណភាពហើយ នៅអាយុត្រឹមតែ៤៨ឆ្នាំ
Thida Pet
February 3 2025
2.2 K views

#កុមារ

វិធីនេះឱ្យឪពុកម្តាយចិញ្ចឹមកូនកុំឱ្យមានបញ្ហាផ្លូវចិត្ត ការពារអនាគត
Tror Sopheap
February 2 2025
405 views

#ជំងឺ

ភ័យ កុំខ្លាច! វេជ្ជបណ្ឌិតប្រាប់វិធីត្រូវធ្វើ ពេលស្ថិតក្នុងស្ថានភាពភ័យខ្លាច
Vuthea Morn
February 5 2025
257 views

#ជំងឺ

ត្រូវពិនិត្យសុខភាព! អ្នកមិនជក់បារី ក៏ប្រឈមកើតជំងឺមហារីកសួតច្រើនដែរ
Vuthea Morn
February 5 2025
147 views

#ព័ត៌មាន

អបអរសាទរ! ប្រាសាទអង្គរវត្តយើងបានឈរកំពូលតារាងជាគោលដៅទស្សនាដ៏ល្បីបំផុត
Tror Sopheap
February 2 2025
129 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia