អាហារជារឿងសំខាន់ទាំងរាងកាយ និងផ្លូវចិត្ត។ អ្នកកើតជំងឺទឹកនោមផ្អែម មហារីក និងធាត់ក៏ព្រោះតែអាហារដែរ។ តាមលោក Dallas Hartwing និងលោកស្រី Melissa Hartwing បានលើកឡើងបញ្ជាក់ក្នុងសៀវភៅ It Starts With Food ថា មនុស្សមានបញ្ហាផ្លូវចិត្តមួយភាគធំកើតព្រោះតែចូលចិត្តរសជាតិ ៣ប្រភេទនេះឯង។ គឺទី១. មនុស្សចូលចិត្តអាហារមានរសជាតិប្រៃ ទី២. ជាតិខ្លាញ់ និងទី៣. រសជាតិផ្អែម។ អាហារទាំងនេះ ជួយផ្តល់ថាមពលដល់ផ្លូវចិត្តបាត់ស្រ្តេសនិងអារម្មណ៍រីករាយឡើងវិញ។ មានអ្នកខ្លះបានបន្ថែមរសជាតិស្រា ដើម្បីកុំឱ្យគិតច្រើនបន្ថយស្រ្តេស។
ជាក់ស្តែងយើងឃើញមនុស្សធាត់ និងកើតជំងឺទឹកនោមផ្អែម ក៏ព្រោះតែអាហារទាំងអស់នេះដែរ។ ដល់ពេលយើងចូលចិត្តអាហារតាំង ៣រសជាតិនេះហើយបានអ្នកផលិតខាងចំណីអាហារព្យាយាមបង្កើតរសជាតិនេះឡើង។ មានដូចជាពួកអាហារកែច្នៃ ផលិតចេញស្ករ នំដំឡូងស្រួយ ហាំប៊ឺហ្គឺ ភ្លៅមាន់បំពង ដើម្បីរំញោចដល់ជីវ្ហាវិញ្ញាណរបស់មនុស្សយើងឱ្យពុះកញ្រ្ជាលលើសពីធម្មតាបានមួយរយៈពេលខ្លីប៉ុណ្ណោះ។ អាហារប្រភេទនេះបញ្ចេញអរម៉ូនម្យ៉ាងពេញខួរក្បាលហៅថា អរម៉ូន Dopamine ជាអរម៉ូនរីករាយ។ នេះជាអត្ថប្រយោជន៍រយៈពេលខ្លីមួរយៈ ដល់ដំណាក់កាលមួយអ្នកញៀនអាហារប្រភេទនេះហើយ រាងកាយអ្នកចាប់ផ្តើមប្រែប្រួលធាត់ជាងមុន និងអារម្មណ៍ក៏ប្រែប្រួលលឿនដែរ។
តាមលោក Dallas Hartwing និងលោកស្រី Melissa Hartwing បានលើកឡើងបន្ថែមថា ពេលអារម្មណ៍យើងញៀនអាហារប្រភេទរសជាតិប្រៃ ផ្អែម និងខ្លាញ់យូរ អារម្មណ៍យើងចេះតែចង់ហូបរសជាតិបែបនេះខ្លាំងឡើង។ បានហូបអារម្មណ៍ល្អ ប៉ុន្តែបើមិនបានហូបទេ អារម្មណ៍ស្មុគស្មាញ និងស្រ្តេសលើសដើម។ ហើយយើងចង់តមអាហារថែសុខភាពម្តង ដំណើររបស់ចិត្តញៀននឹងអាហារ៣ប្រភេទនេះ ក៏ផ្តើមមានភាពតានតឹង ធុញថប់ និងពិបាកគ្រប់គ្រងលើអារម្មណ៍ខ្លួនឯង ហើយអស់ចំណង់លើការងារងែមទៀត។ នេះហើយជាអាហារប៉ះពាល់ផ្លូវចិត្តរបស់មនុស្ស។
ពេលហូបអាហារមានរសជាតិបែបនេះ ប្រព័ន្ធភាពសុំារបស់អ្នកលែងសម្គាល់ដឹងថា មួយណាចំណីកែច្នៃ មួយណាជាអាហារសុខភាព លែងស្គាល់បែបនេះ វាបង្កជាការរលាករ៉ាំរ៉ៃ និងប្រឆាំងនឹងរាងកាយថែមទៀត។ ដូចជាអ្នកហូបអាហារ និងភេសជ្ជៈមានរសជាតិផ្អែម ដែលមានជាតិស្ករ ២០% រយៈពេលមួយខែក្រោយមករាងកាយគាត់ត្រូវជាតិស្ករ ៥០% ដល់ពេលយូរបន្តិច ១០០% ចេះតែច្រើនឡើង នេះជាការបង្ករាងកាយកើតជំងឺធាត់រួចក៏វិវត្តទៅជំងឺទឹកនោមផ្អែម និងលើសឈាម។ សូម្បីអារម្មណ៍ក៏ប្រែប្រួលឡើងចុះតាមដែរ។ នេះហើយជាឥទ្ធិពលចំណីអាហារទាំង៣ប្រភេទ៕ អត្ថបទដោយ៖ ទ្រ សុភាព