ជំងឺ
មហារីកស្បែកកើនឡើងជាលំដាប់ វេជ្ជ.ជំនាញប្រាប់ឱ្យស្គាល់មេក្លោងធំ ជម្រុញឱ្យកើតមហារីកស្បែកបំផុត
Senghong Kong
August 24 2023
5.9 K views

ជំងឺមហារីកជាជំងឺមួយដែលមនុស្សគ្រប់គ្នាខ្លាចរអារ គ្មាននរណាចង់ជួបប្រទះឡើយ។ ភាគច្រើន គ្រប់គ្នា ខ្លាចជំងឺមហារីកថ្លើម មហារីកសុដន់ មហារីកមាត់ស្បូន មហារីកសួត ហើយមានមនុស្សច្រើនមែនទែនដែលមើលរំលង និងមិនបានប្រុងប្រយ័ត្នជាមួយជំងឺមហារីកស្បែក។ ខណៈដែលតាមការឱ្យដឹងពី វេជ្ជបណ្ឌិត ធា សុភក្ត្រា ឯកទេសសើស្បែក បម្រើការនៅ បន្ទប់ព្យាបាល់ជំងឺសើស្បែក ហេង សុខុម បានប្រាប់ឱ្យដឹងថាបច្ចុប្បន្ននេះ ជំងឺមហារីកស្បែកគឺកំពុងកើនឡើងជាលំដាប់នៅទូទាំងពិភពលោក ក៏ដូចជានៅកម្ពុជាផងដែរ ដែលបង្កឡើងពីការរួមផ្សំជាច្រើនដែលមនុស្សគ្រប់គ្នាជួបប្រទះប្រចាំថ្ងៃហើយមើលរំលង។

យោងតាមទិន្នន័យពីអង្គការសុខពិភពលោក(WHO) បានឱ្យដឹងថា ស្ថិតិកាលពីឆ្នាំ២០២០ គេធ្វើរោគវិនិច្ឆ័យរកឃើញអ្នកជំងឺមហារីកស្បែកជាង ១.៥លាននាក់ ជារៀងរាល់ឆ្នាំ ចំពោះអ្នកស្លាប់មានជាង១ម៉ឺន២ពាន់នាក់ រាល់ឆ្នាំ។ វេជ្ជបណ្ឌិត ធា សុភក្ត្រា បានឱ្យដឹងផងដែរថា សម្រាប់នៅកម្ពុជាយើងនាពេលបច្ចុប្បន្ននេះទោះបីមិនទាន់មានស្ថិតិណាមួយបញ្ជាក់ពីតួរលេខច្បាស់ ប៉ុន្តែបើយោងតាមបទពិសោធន៍ជាច្រើនឆ្នាំកន្លងមក អ្នកជំងឺមហារីកស្បែកនៅកម្ពុជាក៏មានការកើនឡើងជារៀងរាល់ឆ្នាំផងដែរ។

ផ្សារភ្ជាប់ជាមួយគ្នានេះ វេជ្ជបណ្ឌិត ធា សុភក្ត្រា ក៏បានប្រាប់ឱ្យដឹងពីកត្តាជម្រុញនាំឱ្យងាយកើតជំងឺមហារីកស្បែក ដែលពលរដ្ឋខ្មែរគួរដឹង និងប្រុងប្រយ័ត្នផងដែរ រួមមាន៖

១ កត្តាជីវិតភាព៖ អ្នកដែលធ្វើការក្រោមកម្តៅថ្ងៃ រយៈពេលយូរជាប្រចាំ សុទ្ធតែអាចប្រឈមជាមួយនឹងជំងឺមហារីកស្បែក។ ជាទូទៅអ្នកដែលធ្វើការក្រោមកម្ដៅថ្ងៃ ច្រើនតែជាជាងសំណង់ អ្នករត់ម៉ូតូឌុប រត់កុងបី រត់ឡាន ធ្វើស្រែចម្ការជាដើម។ វេជ្ជបណ្ឌិតបានបញ្ជាក់ផងដែរថា មិនឱ្យតែពួកគាត់ធ្វើការងាររងកម្ដៅថ្ងៃទាំងនេះ យូរសុទ្ធតែកើតជំងឺមហារីកស្បែកនោះទេ ប៉ុន្តែពួកគាត់ស្ថិតក្នុងក្រុមមនុស្សដែលប្រឈមហានិភ័យខ្ពស់។

២ កត្តារបបអាហារ៖ អាហារដែលគ្រោះថ្នាក់សម្រាប់សុខភាព និងងាយបង្កជាជំងឺរ៉ាំរ៉ៃ ឬជម្រុញឱ្យកើតជំងឺមហារីក ភាគច្រើនគឺពពួកអាហាកែច្នៃ វិចខ្ចប់ទុកអាចទទួលទានបានយូរ អាហារលឿនៗ(Fast food) និងភេសជ្ជៈកំប៉ុង។ វេជ្ជបណ្ឌិត បានពន្យល់ថាទទួលទានភេសជ្ជៈផ្អែមៗឬភេសជ្ជៈកំប៉ុងច្រើន មានកំហាប់ជាតិស្ករខ្ពស់ ងាយនឹងលើសជាតិស្ករក្នុងឈាម បង្កជាជំងឺរ៉ាំរ៉ៃ ធ្វើឱ្យភាពសាំកាន់តែចុះខ្សោយ ឆាប់ទទួលរងការប៉ះទង្គិច ឆ្លងមេរោគ ដែលជាកត្តាជម្រុញមួយនៃជំងឺមហារីកស្បែកផងដែរ។ វេជ្ជបណ្ឌិត បានបញ្ជាក់ថា បាយដែលយើងញ៉ាំមួយចាន មិនស្មើរនឹងស្ករដែរមាននៅក្នុងភេសជ្ជៈកំប៉ុងកន្លះកំប៉ុងទេ ដែលមានន័យថាត្រឹម១កំប៉ុង មានជាតិស្ករលើសលប់ដែលលើសពីអ្វីដែលរាងកាយត្រូវការក្នុង១ថ្ងៃទៅទៀត ហេតុនេះជាគ្រោះថ្នាក់បំផុតដល់សុខភាព។ សម្រាប់អ្នកដែលមានជំងឺរហូតត្រូវប្តូរសរីរាង្គ ក៏ប្រឈមនឹងវិវត្តទៅជាជំងឺមហារីកស្បែកផងដែរ។

៣ កត្តារស់នៅ៖​ សំដៅលើកត្តាដែលរស់នៅទទួលរងនូវ ពន្លឺព្រះអាទិត្យក្ដៅខ្លាំង រងការប៉ះទង្គិចពីUVA UVB បំផ្លាញជាលិកានៃស្បែក។ បើតាមការព្រមានពីអង្គការ Global warming and climate change គឺផែនដីចាប់ផ្ដើមឡើងកម្តៅកាន់តែខ្លាំង ក្នុង១ឆ្នាំ​កើនឡើងដល់២អង្សារសេ ហើយកម្តៅពីព្រះអាទិត្យក៏ជាគ្រោះថ្នាក់ដ៏ធំមួយរួមផ្សំឱ្យកើតមានជំងឺមហារីកស្បែកផងដែរ។ ហេតុនេះ មនុស្សគ្រប់គ្នាទាំងបុរស ស្ត្រី ក្មេងចាស់ គួរតែការពារស្បែកពីប៉ះផ្ទាល់ពីកម្ដៅព្រះទិត្យ ដើម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់។ ចូរចាំថា ពន្លឺព្រះអាទិត្យមិនមែនគ្រាន់តែធ្វើឱ្យយើងក្ដៅ ខ្មៅ ដុតស្បែកពីខាងក្រៅប៉ុណ្ណោះទេ តែវាអាចជម្រុញឱ្យកើតជំងឺមហារីកស្បែកបាន កាលណាប៉ះផ្ទាល់ក្នុងរយៈពេលយូរជាប្រចាំ។

៤ កត្តាសុខភាពផ្លូវចិត្ត៖ សុខភាពផ្លូវចិត្តមិនល្អ សម្ពាធច្រើន ស្ត្រេស ធុញថប់ច្រើន បានរួមចំណែកធ្វើឱ្យឆាប់កើតមានជំងឺសើស្បែកផងដែរ។ វេជ្ជបណ្ឌិត ធា សុភក្ត្រា បានបញ្ជាក់ផងដែរថានៅពេលដែលផ្លូវចិត្តមានបញ្ហា ងាយនឹងធ្វើឱ្យប្រព័ន្ធភាពសាំក្នុងរាងកាយ ដំណើរការខុសប្រក្រតី ដែលលែងគ្រប់គ្រងបាន ចែកមិនដាច់អ្វីដែលល្អ អ្វីដែលមិនល្អចូលក្នុងរាងកាយ ងាយនឹងធ្វើឱ្យមានជំងឺរ៉ាំរ៉ៃផ្សេងៗ ក្នុងនោះក៏ចូលរួមផ្សំបង្កជាជំងឺមហារីកស្បែកបានផងដែរ។

ដូចដែលបងប្អូនបានដឹងរួចមកហើយខាងលើរួចហើយ ពីកត្តារួមផ្សំធ្វើឱ្យកើតមានជំងឺមហារីកស្បែក ដែលមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទូទៅ។ ហេតុនេះ ដើម្បីកាត់បន្ថយហានិភ័យទាំងនេះ បងប្អូនគួរមានទម្លាប់ការពារស្បែកពីពន្លឺព្រះអាទិត្យដោយ លាបឡេការពារកម្ដៅថ្ងៃទាំងមុខនឹងខ្លួន ស្លៀកពាក់ឱ្យក្រាស់ៗដើម្បីកុំឱ្យUV ជ្រាបចូលទៅបំផ្លាញស្បែកបាន កាត់បន្ថយការទទួលទានចំណីអាហារដែលមានហានិភ័យខ្ពស់ដូចរៀបរាប់ខាងលើ និងថែរក្សាសុខភាពផ្លូវចិត្តឱ្យបានល្អ។ សម្រាប់អ្នកដែលមានសាច់ញាតិ ឬក្រុមគ្រួសារដែលមានជំងឺមហារីក រាល់៦ខែម្ដង គួរតែទៅពិនិត្យសុខភាពឱ្យបានទៀតទាត់ និងមិនថាអ្នកមានប្រវត្តិគ្រួសារកើតមហារីកឬអត់ គួរតែសង្ខេតមើលរាងកាយរបស់ខ្លួនឯងជាប្រចាំ ដើម្បីឱ្យដឹងថាតើមានប្រជ្រុយ ឬសាច់ដុះខុសប្រក្រតីណាមួយដែលឬអត់ ងាយស្រួលក្នុងការស្វែងរកការព្យាបាលបានទាន់ពេលវេលា។

គួរឱ្យដឹងផងដែរ បន្ទប់ព្យាបាល់ជំងឺសើស្បែក ហេង សុខុម មានសេវាកម្មពិនិត្យ និងព្យាបាលជំងឺសើស្បែកគ្រប់ប្រភេទ រួមទាំងផ្នែកកែនិងថែរក្សាសម្ផស្សដោយមិនចាំបាច់វះកាត់ ប្រចាំការដោយវេជ្ជបណ្ឌិតជំនាញជាច្រើនរូបផងដែរ។ បន្ទប់ព្យាបាល់ជំងឺសើស្បែក ហេង សុខុម មានទីតាំង ផ្ទះ99 ផ្លូវ566 សង្កាត់បឹងកក់2 ខណ្ឌទួលគោក ភ្នំពេញ អាចទំនាក់ទំនងបានតាមរយៈលេខទូរស័ព្ទ 012848 443/017777 448៕

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#ជំងឺ

ផ្លែឈើ ១នេះ ប៉ូវខួរក្បាលចងចាំ ប្រឆាំងជំងឺមហារីក និងបេះដូង
Tror Sopheap
March 20 2025
2.1 K views

#ជំងឺ

អ្នកជំនាញថា ផឹកកាហ្វេមុនម៉ោងនេះ កុំឱ្យអ្នកផ្ទុះដាច់សរសៃឈា.មបេះដូងអាយុ.ខ្លី
Tror Sopheap
March 18 2025
2.6 K views

#ជំងឺ

វេជ្ជបណ្ឌិតថា៖ ផ្លែឈើអស្ចារ្យ ១នេះបញ្ចុះជាតិស្ករការពារអ្នកពីជំងឺទឹកនោមផ្អែមល្អបំផុត
Tror Sopheap
March 18 2025
6.4 K views

#ជំងឺ

ហានិភ័យ! មនុស្សពេញវ័យ ១នាក់ក្នុងចំណោម ៥នាក់ប្រឈមជំងឺដាច់សរសៃឈាមខួរក្បាល ព្រោះតែ?
Tror Sopheap
March 18 2025
1.3 K views

#ជំងឺ

កុំអស់សង្ឃឹម! ៦ទម្លាប់ជួយដាស់មេជីវិតបុរសៗ ឱ្យមានកូនឡើងវិញ
Tror Sopheap
March 17 2025
953 views

#ជំងឺ

បុរសៗ តិចគ្មានកូនប្រើ! នេះជាឃាត.ករសម្ងាត់ធ្វើឱ្យបុរសមិនអាចក្លាយជាឪពុក
Tror Sopheap
March 15 2025
6.3 K views
អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

ប្រយ័ត្នតិច! បុរសៗ សម្រេចកាមដោយខ្លួនឯងច្រើនដង អាចគ្រោះថ្នាក់ដល់ខូចក្រលៀនទេ?
Tror Sopheap
March 3 2025
13.3 K views

#ព័ត៌មាន

ព្រះអង្គ ជួន កក្កដា បួសជាង ២៧ព្រះវស្សា សម្រេចលាចាកសិក្ខាបទ ក្រោមហេតុផល ១នេះ
Tror Sopheap
March 19 2025
10.8 K views

#ជំងឺ

តិចនិក ៤យ៉ាងពេលព្រឹកជួយលាងជាតិពុលចេញពីថ្លើម ពង្រឹងតម្រងនោមកុំឱ្យខូច
Tror Sopheap
March 12 2025
6.8 K views

#ជំងឺ

វេជ្ជបណ្ឌិតថា៖ ផ្លែឈើអស្ចារ្យ ១នេះបញ្ចុះជាតិស្ករការពារអ្នកពីជំងឺទឹកនោមផ្អែមល្អបំផុត
Tror Sopheap
March 18 2025
6.4 K views

#ជំងឺ

បុរសៗ តិចគ្មានកូនប្រើ! នេះជាឃាត.ករសម្ងាត់ធ្វើឱ្យបុរសមិនអាចក្លាយជាឪពុក
Tror Sopheap
March 15 2025
6.3 K views

#ព័ត៌មាន

អ្នកមាន ប.ស.ស មានឆ្កែខាំកុំទុកយូរ ឆាប់ទៅចាក់វ៉ាក់សាំងឥតថ្លៃ នៅទីតាំង ១នេះ
Tror Sopheap
March 2 2025
5.8 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia