សម្រស់
គន្លឹះធ្វើឱ្យខ្លួនឯងកាន់តែស្អាត គួរឱ្យស្រឡាញ់ជាងមុន តាមក្បួនរបស់ សាន កុសមៈ
Senghong Kong
July 25 2024
2.3 K views

អ្នកគាំទ្រជាច្រើន ប្រហែលជាចាប់ផ្ដើមស្គាល់ និងមានមនុស្សជាច្រើនលង់នឹងសម្រស់របស់ទេវតាកាលពីឆ្នាំ២០២១ ព្រោះតែកញ្ញា សាន កុសមៈ ជាបរវកញ្ញាដែលគ្រងម្កុដ ទេពធីតាសង្រ្កាន្តឆ្នាំ២០២១។ សាន កុសមៈ ជាបរវកញ្ញា និងជាតារាសម្ដែងស្រីម្នាក់ដែលកំពុងតែមានប្រជាប្រិយភាពខ្លាំងនៅក្នុងស្រុក ដោយសាររូបសម្រស់អំណោយផលពីធម្មជាតិ និងទេពកោសល្យសិល្បៈរបស់កញ្ញា ចេះទាំងដើរម៉ូដ សម្ដែង ច្រៀង និងរាំ។

ចំណុចទាក់ទាញខ្លាំងរបស់តារាស្រីវ័យក្មេងរូបនេះ គឺនាងជាមនុស្សស្រីម្នាក់ដែលមានទឹកមុខមានមន្តស្នេហ៍ខ្លាំងមែនទែន ពិសេសកែវនិងស្នាមញញឹម។ ស្រីស្អាតរូបនេះ ក៏ធ្លាប់បានចែករំលែកពីទិកនិចក្នុងថែសម្រស់ផ្ទាល់ខ្លួន និងវិធីសាស្ត្រដែលធ្វើឱ្យខ្លួនឯងកាន់តែស្អាត កាន់តែមានមន្តស្នេហ៍និងលេចនិងកាន់តែលេចធ្លោផង៖

ចំណុចទី១ គឺការថែរក្សាស្បែក៖ មានសម្រស់ស្អាតពីធម្មជាតិរឿងល្អមួយ ប៉ុន្តែត្រូវការឱ្យយើងចេះថែទាំងស្បែក ថែទាំរូបសម្រស់របស់ខ្លួនឯងពីខាងក្រៅដែរ។ ក្រឡែកមើលស្បែករបស់គាត់ មានភាពម៉តរលោង និងភ្លឺថ្លាខ្លាំង អ្វីដែលគាត់បានធ្វើនោះគឺតែងតែខាត់ស្បែករាល់សប្ដាហ៍ និងតែងតែលាបឡេផ្ដល់សំណើមជាប់ជានិច្ចដើម្បីការពារស្បែកពីការខ្វះជាតិសំណើម កុំឱ្យស្ងួត ឆាប់ជ្រីវជ្រួញ។

ចំណុចទី២ ការថែរក្សាសក់៖ គាត់មានទម្លាប់ម៉ាស្សាស្បែកក្បាលជាប្រចាំ និងមុនពេលងូតទឹកកកសក់ ដោយការប្រើក្រាស់សិតសក់ដែលមានធ្មេញតូចនិងទន់ គាត់បានប្រាប់ថាវិធីនេះគឺបានជួយកាត់បន្ថយកុំឱ្យសក់ជ្រុះច្រើន សម្រួលសរសៃឈាមធ្វើឱ្យកូនសក់ដុះលឿន និងអាចកាត់បន្ថយអារម្មណ៍តានតឹងធ្វើឱ្យយើងស្រស់ស្អាយបាន១ផ្នែកធំដែរ។

ចំណុចទី៣៖ រក្សាទម្រង់ខ្លួន កន្លែងនេះតាមពិតទៅសំខាន់ណាស់ដែលបងប្អូនភាគច្រើនភ្លេចខ្លួនមិនមើលរំលង។ ទម្លាប់ប្រចាំថ្ងៃរបស់យើង ការដេកដើរឈរអង្គុយ បើយើងភ្លេចខ្លួន ទម្លាប់អង្គុយកោង ដើរកោង យូរៗនិងធ្វើឱ្យខ្នងរបស់យើងនឹងកោងដែរ ពេលកោងខ្នងធ្វើឱ្យទម្រង់ខ្លួនរបស់នាងបាត់ភាពស្រស់ស្អាត មើលមកមិនស្រលះ ឃើញទាបជាងមុន អ្វីដែលពិសេសវាអាចប៉ះពាល់ដល់សុខភាពឆ្អឹងខ្នងរបស់យើងទៀត មិនទាន់ចាស់ផងកោងខ្នងបាត់។ សម្រាប់ កុសមៈគាត់មានទម្លាប់ដាក់ខ្លួនឱ្យត្រង់និងប្រយ័ត្នរាល់សកម្មភាពប្រចាំថ្ងៃ ហើយអ្វីដែលគាត់បានចែករំលែកមួយទៀតដែលអ្នកដែលគាត់សង្កេតថាខ្លួនឯងមានទម្លាប់រហូតដល់ខ្នងកោងហើយអាចធ្វើឱ្យខ្លួនមកវិញបាននោះគឺការហាត់យោហ្កាជាប្រចាំ និងព្យាយាមហាមឬបញ្ឈប់កុំឱ្យខ្លួនឯងអង្គុយកោងទៀត។

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#សម្រស់

ភេសជ្ជៈ ២ក្រុមនេះ ពូកែដុតខ្លាញ់ ធ្វើឱ្យសម្រស់ក្មេងជាងវ័យ
Tror Sopheap
February 18 2026
2 K views

#សម្រស់

៥កំហុសទាញនារីៗ ឱ្យបាក់សម្រស់ ឆាប់ចាស់ជាងវ័យ ឆាប់ជ្រួញ
Tror Sopheap
January 20 2026
1.1 K views

#សម្រស់

រូបមន្ត ៥ ជាមួយដុំទឹកកក ជួយឱ្យស្បែកស្អាត ភ្លឺថ្លាបែបធម្មជាតិ និងជួយឱ្យអ្នកក្មេងជាងវ័យ
Pov Saru
December 24 2025
394 views

#សម្រស់

កែទម្លាប់ប្រចាំថ្ងៃ ៥ នេះចេញ បើមិនចង់ឱ្យមុខឡើងជ្រួញ ចាស់មុនអាយុ
Pov Saru
December 22 2025
543 views

#សម្រស់

គ្រាន់តែញ៉ាំអាហារពេលព្រឹក ៤មុខ ដេញជំងឺកាច ថែសម្រស់ឱ្យក្មេងជាងវ័យ
Tror Sopheap
December 10 2025
2.2 K views

#សម្រស់

សក់ឧស្សហ៍ឡើងប្រេង ងាយដាច់ ស្ងួត បែកចុង! សាកល្បង ៤ វិធីនេះធានាសក់របស់អ្នកនឹងទន់ រលោង និងរឹងមាំល្អ
Pov Saru
December 7 2025
461 views
អត្ថបទថ្មីៗ
#ព័ត៌មានMarch 3 2026
មន្ទីរពេទ្យខ្មែរ ១នេះ ព្យាបាលកកស្ទះទឹកប្រមាត់ដោយចោះបង្ហូរចេញមកក្រៅដោយមានស្នាមរបួសតូច
#ជំងឺMarch 3 2026
នេះជារោគសញ្ញាអ្នកផឹកស្រារាល់ថ្ងៃ នាំឱ្យខូចសរសៃខួរក្បាល សរសៃដៃ សរសៃជើង និងសាច់ដុំ
#ចិត្តសាស្ត្រMarch 2 2026
ចង់ឱ្យជីវិតរីករាយ មានក្តីសុខ អ្នកត្រូវដឹងពីរបៀបដំណើរជីវិតបែបនេះ
#អាហារMarch 2 2026
ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
#ចិត្តសាស្ត្រFebruary 28 2026
ចង់ឱ្យផ្លូវចិត្តរីករាយ មានក្តីសុខនោះ អ្នកត្រូវរស់នៅតាមច្បាប់មាសទាំង ៤នេះ គ្មានទុក្ខកង្វល់ច្រើនទេ
#កីឡាFebruary 28 2026
អ្នកលើសខ្លាញ់! ធ្វើរឿង ៣នេះដោយខ្លួនឯង ដឹងតែសម្រកគីឡូលឿន អាយុវែងទៀត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia