កន្លងមកបងប្អូនប្រហែលជាធ្លាប់ឮតែគេយកម៉ាសមកបិទមុខឱ្យបាត់មុន សរស្អាត បណ្ដឹងស្បែក តែឥលូវនេះសហគ្រិនខ្មែរយើងបានយករូបមន្តខ្មែរបុរាណមកច្នៃបង្កើតចេញជាម៉ាសអប់សក់ មិនត្រឹមតែជួយឱ្យសក់ទន់រលាស់រលោងទេ ថែមទាំងអាចជួយបណ្ដុះសក់បានផងដែរ។
លោក សុខ រិទ្ធី ស្ថាបនិកសិកប្បកម្មម៉ាសអប់សក់និងទឹកបណ្ដុះសក់ យីហោក្នុងស្រុក Saifa បានឱ្យដឹងថា លោកបានបង្កើតម៉ាសអប់សក់នេះឡើង ដោយសារឃើញប្រជាជនខ្មែរយើងជួបបញ្ហាជ្រុះសក់ច្រើន។ ម្យ៉ាងវិញទៀតគិតឃើញថា ស្ដាយរូបមន្តចាស់ៗពីដើម ពួកគាត់កក់តែក្រូចសើច មិនដែលមានបញ្ហាជ្រុះសក់ដូចបច្ចុប្បន្នឡើយ។ ណាមួយលោកក៏ជួបបញ្ហាជ្រុះសក់ផងដែរ ដោយសារតែលាបសារាយសក់ច្រើនពេក យូរៗទៅស្ទើរតែអស់សក់ពីក្បាល។ ម្យ៉ាងវិញទៀតភរិយារបស់លោក ក៏មានបញ្ហាជ្រុះសក់នេះផងដែរ ដោយសារគាត់ជាជាងសាឡន ត្រូវតេស្តប្តូរពណ៌ច្រើន ហេតុនេះទើបងាកមកបង្កើតផលិតផលធម្មជាតិប្រើវិញ។
ម៉ាសអប់សក់ Saifa មានសារធាតុផ្សំជាង៣០មុខ សុទ្ធតែជាវត្ថុធាតុដើមនៅក្នុងស្រុក ដែលមានគ្រឿងផ្សំគោលៗធំៗ ប្រទាលកន្ទុយក្រពើរ ក្រូចសើច ប្រេងធម្មជាតិ រួមទាំងវត្ថុធាតុដើមជាច្រើនមុខផ្សេងៗទៀត។ ចំពោះម៉ាសអប់សក់នេះផងដែរ ផ្តោតសំខាន់លើដំស្រាយបង្ហាញសក់ជ្រុះ និងសម្រាប់អ្នកខូចសក់ឆេះដោយសារប្តូរពណ៌ញឹកញាប់ សំពោងគ្មានសំណើម ដោយសារកក់សាប៊ូខុស គ្រាន់តែអប់សក់ត្រឹម១០នាទីនឹងធ្វើឱ្យសក់ទន់រលោងភ្លាមៗ។
ប្រសិនបើបងប្អូនចង់បានសក់ដុះវែងលឿន និងព្យាយាលសរសៃសក់ឱ្យមានសំណើម មានទម្ងន់ឡើងវិញ អាចអប់សក់ជាមួយម៉ាសធម្មជាតិSaifaនេះ ដោយយកម៉ាសក្នុងបរិមាណសមល្មម លាបឱ្យសព្វស្បែកក្បាល អប់ទុករយៈពេល៥ទៅ១០នាទី លាងចេញអាចកក់សាប៊ូធម្មតាបាន។ ប្រើជាប្រចាំនឹងជួយឱ្យសក់រឹងមាំ ជួយបណ្ដុះសក់ និងមានទម្ងន់ឡើងវិញ អ្វីដែលសំខាន់ផ្សំពីធម្មជាតិពិតៗ១០០ភាគរយ។ ក្នុងការថែរក្សាសក់នេះផងដែរ បងប្អូនគួរកុំប្រើក្រចកដៃអេះលើស្បែកក្បាល គួរប្រើម្រាមដៃថ្មមៗ ហើយគួរចង់សក់ឬញាត់ចូលក្នុងអាវនៅពេលដែលធ្វើដំណើរទៅក្រៅ ព្រោះនៅពេលដែលត្រូវខ្យល់និងកម្ដៅថ្ងៃខ្លាំង ងាយនឹងធ្វើឱ្យសក់ជំពាក់ ដាច់ ឆាប់ខូចគ្មានសំណើម៕
អត្ថបទដោយ៖ Senghong




