ប្រទេសកម្ពុជា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ រាប់ចាប់ពីឆ្នាំ២០១៨ រហូតមកឃើញថា អាជីវកម្មលក់ផលិតផលតាមបណ្តាញអ៊ីធើណេតឬហៅថា លក់ផលិតផលតាមអនឡាញ បានក្លាយជាមុខរបរដ៏ពេញនិយមបំផុតទាំងអ្នកលក់និងអ្នកទិញ។ ក្នុងបរិបទនោះមានអ្នកក្លាយជាអ្នកមាន ធូរធាដោយសារវាជាច្រើន ខណៈពេលជាមួយគ្នានេះ អ្នកប្រើប្រាស់ក៏ងាយស្រួលមិនបាច់ត្រូវធ្វើដំណើរទៅផ្សារ ខាតពេល ដែលអាចសាកសួរ បញ្ជាទិញ និង ដឹកជញ្ជូនដល់មុខផ្ទះ ឬមុខកន្លែងធ្វើការភ្លាមៗតែម្តង។
បញ្ហាមួយដែលកើតឡើងក្នុងបរិបទទំនិញអនឡាញនេះគឺការប្រើប្រាស់ឬទិញតាមគ្នាដោយមិនបានសិក្សាលម្អិតពីប្រភព គ្រឿងផ្សំនៃផលិតផល ធ្វើឱ្យមានបញ្ហាលើមុខ ឬលើដងខ្លួនជាដើម។ ទំនិញអនឡាញ មិនខុសពីទំនិញក្នុងផ្សារឡើយ មុននឹងសម្រេចចិត្តទិញគួរតែសិក្សាឱ្យច្បាស់ ព្រោះថាលុយក៏ពិបាករក ឯសម្រស់ពីធម្មជាតិរឹតតែពិបាករក បើខូចហើយគឺព្យាបាលអស់លុយច្រើនជាងទិញផលិតផលរាប់សិបដង។ តោះឈប់សង្ស័យ ឆ្នាំ២០២២ហើយ ក្រុមការងារចាបបៃតងនឹងលើកយកគន្លឹះមួយចំនួនដែលបងប្អូនគួរគិត មុននឹងដកលុយទិញរបស់ប្រើលើស្បែក ដើម្បីកុំឱ្យមានបញ្ហានៅថ្ងៃក្រោយ។
ចំណុចទី១. ត្រូវមើលពីប្រវត្តិនិងអាយុកាលរបស់ក្រុមហ៊ុនឱ្យច្បាស់មុននឹងទុកចិត្តទិញប្រើ
យោងតាមការលើកឡើងរបស់ កញ្ញា អ៊ុក លីដា ដែលជាអគ្គនិយាកាក្រុមហ៊ុនរ៉ូយ៉ាដា ឬ Royada Co.,Ltd បានផ្តល់បទសម្ភាសដល់ក្រុមការងារចាបបៃតងត្រង់ចំណុចនេះថា “រឿងប្រវត្តិនិងអាយុកាលក្រុមហ៊ុននេះគឺជារឿងសំខាន់ណាស់ ព្រោះថាទីផ្សារមានក្រុមហ៊ុនបិទបើកៗច្រើនដោយមិនគិតពីគុណតម្លៃ កេរ្តិ៍ឈ្មោះឬបញ្ហាអ្នកប្រើប្រាស់ទេ មានក្រុមហ៊ុនមួយចំនួនតូច បើកមក យកផលិតផលគុណភាពតិចតួចលក់តម្លៃខ្ពស់ហើយមានបញ្ហាក៏បិទវិញ រួចបើកថ្មីទៀត ដូចនេះត្រង់ចំណុចនេះ អ្នកដែលប្រឈមនឹងបញ្ហាគឺអ្នកប្រើប្រាស់ដែលមិនដឹងរឿង។”
ក្នុងនាមជាអតិថិជន បងប្អូនមានលុយសម្រាប់ទិញ គួរមើលឱ្យច្បាស់ថាក្រុមហ៊ុនមួយនោះមានប្រវត្តិបែបណាខ្លះ? តើម្ចាស់ក្រុមហ៊ុនជាមនុស្សបែបណា? មានទំនួលខុសត្រូវលើបញ្ហាដែលកើតមានដែរឬទេ? ក្រុមហ៊ុនដំណើរការប៉ុន្មានឆ្នាំហើយ? ការសួរសំនួរបែបនេះ នឹងជួយឱ្យបងប្អូនរើសផលិតផលចេញពីក្រុមហ៊ុនដែលស្តង់ដារ ត្រឹមត្រូវ មានទំនួលខុសត្រូវ។ ជាក់ស្តែងក្រុមហ៊ុនរ៉ូយ៉ាដា គឺជាក្រុមហ៊ុនដែលដំណើរការផលិតផលថែរក្សាស្បែក និង គ្រឿងសម្អាង ឈានមុខគេមួយដែលមានអាយុកាលជាង៦ឆ្នាំមកហើយ។
ចំណុចទី២. គ្រឿងផ្សំ និង ប្រភពនៃផលិតផលនីមួយៗ
កញ្ញា អ៊ុក លីដា បានបន្ថែមត្រង់ចំណុចនេះថា “បងប្អូនជាអតិថិជន សូមបងប្អូនកុំខ្លាចក្នុងការសួរ បងប្អូនមានសិទ្ធគ្រប់គ្រាន់ហើយអ្នកលក់មានតួនាទីបម្រើសេវាកម្មនិងផ្តល់ព័ត៌មានលម្អិតជូនបងប្អូន។ មុននឹងទិញ សូមសាកសួរសិន ឬ មើលលើប្រអប់ផលិតផលសិន តើមានគ្រឿងផ្សំណាដែលប៉ះពាល់សុខភាពស្បែកឬប្រតិកម្មជាមួយស្បែកបងប្អូនឬអត់? តើផលិតផលនោះនាំចូលពីប្រទេសណា មានការទទួលស្គាល់ពីស្ថាប័នពាក់ព័ន្ធឬទេ? សូមសួរនូវរាល់ចម្ងល់ដែលបងប្អូនមាន ព្រោះបងប្អូនទិញផលិតផលដើម្បីដោះស្រាយបញ្ហាសម្រស់ មិនមែនបន្ថែមបញ្ហាទេ។”
ត្រង់កន្លែងនេះ ចាបបៃតងសូមលើកឧទាហរណ៍មកបញ្ជាក់ឱ្យច្បាស់ៗ៖ តាមរយៈកិច្ចសម្ភាសជាមួយកញ្ញា អ៊ុក លីដា ក្រុមការងារចាបបៃតងបានដឹងថា រាល់ផលិតផលរបស់ក្រុមហ៊ុនរ៉ូយ៉ាដា គឺមានចំណុចពិសេសផ្សេងៗគ្នាទៅតាមមុខងារតួនាទីរបស់ផលិតផល ដែលគ្រប់ផលិតផលសុទ្ធតែបានឆ្លងកាត់ការត្រួតពិនិត្យ ទទួលស្គាល់ពីក្រសួងសុខាភិបាល។ បន្ថែមពីនេះ កញ្ញាមានគន្លឹះមួយធ្វើឱ្យផលិតផលរបស់រ៉ូយ៉ាដាប្រើត្រូវជាមួយប្រជាជនខ្មែរ គឺកញ្ញាសិក្សាថា តើប្រទេសណាខ្លាំងលើអ្វី ហើយទើបកញ្ញាយកផលិតផលនោះពីប្រទេសដែលខ្លាំងនោះ។ ជាក់ស្តែង ខូឡាជែន Misumi របស់រ៉ូយ៉ាដា មានរូបមន្តមកពីប្រទេសជប៉ុន ដោយសារជប៉ុនពូកែខាងផលិតខូឡាជែន។
ជាចុងក្រោយ ចាបបៃតង សង្ឃឹមថាអត្ថបទមួយនេះនឹងក្លាយជាចំណេះដឹងទូទៅមួយដើម្បីឱ្យបងប្អួនជ្រើសរើសផលិតផលប្រើប្រាស់ឱ្យត្រឹមត្រូវ តាមតម្រូវការនិងបំណងរបស់ខ្លួន៕
រៀបរៀងអត្ថបទដោយ៖ កញ្ញា លីហួយ

