អាហារ
អ្នកជំនាញប្រាប់ប្រភេទទឹកដោះគោ អ្នកជំងឺទឹកនោមផ្អែមប៉ូវកម្លាំង បំពេញកំហាប់ឆ្អឹងបានល្អបំផុត
MC LyHouy
May 14 2023
835 views

របបអាហារ គឺជារឿងដ៏សំខាន់បំផុត១សម្រាប់អ្នកជំងឺទឹកនោមផ្អែមគ្រប់រូប ស្ថានភាពជំងឺអាចធូរស្រាលឬធ្ងន់ធ្ងរ ពឹងផ្អែកយ៉ាងធំលើរបបអាហារនេះឯង។ ហេតុនេះហើយទើបអ្នកជំងឺទឹកនោមផ្អែមតែងតែមានរបបអាហារពិសេសជាងមនុស្សធម្មតា គឺរបបអាហារពួកគាត់ផ្តល់នូវសារជាតិចិញ្ចឹមពេញលេញ សុខភាពល្អ និងជួយថាមពលទៀត។ នៅក្នុងអត្ថបទនេះ ក្រុមការងារក៏បានធ្វើបទសម្ភាសជាមួយនឹងអ្នកជំនាញអាហារូបត្ថម្ភដើម្បីបង្ហាញពីប្រភេទទឹកដោះគោដែលស័ក្តិសមបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែម ពិសារប៉ូវកម្លាំង និងបំពេញកំហាប់ឆ្អឹង។

បទសម្ភាសផ្ទាល់រវាងក្រុមការងារចាបបៃតង ជាមួយនឹងអ្នកនាង លាភ ចំរើនបញ្ញា ដែលអ្នកជំនាញផ្នែកអាហារូបត្ថម្ភមានបទពិសោធន៍ច្រើនឆ្នាំក្នុងវិស័យនេះបានឱ្យដឹងថា ដោយសារអ្នកជំងឺទឹកនោមផ្អែមត្រូវរៀបចំរបបអាហារយ៉ាងលម្អិត ហេតុនេះពេលខ្លះពួកគាត់ក៏ពិបាកក្នុងការទទួលទានដូចគ្នា។ ពោលគឺរបបអាហារពួកគាត់តម្រូវឱ្យកាត់បន្ថយជាតិស្ករឱ្យច្រើនបំផុតតាមដែលអាចធ្វើទៅបាន ហើយត្រូវបំពេញឡើងវិញនូវសារធាតុចិញ្ចឹមល្អៗដូចជាប្រូតេអ៊ីន វីតាមីន និងជាតិរ៉ែ។ របបអាហារល្អៗសម្រាប់អ្នកជំងឺទឹកនោមផ្អែមរួមមានដូចជា បន្លែគ្រប់ប្រភេទ ផ្លែឈើដែលមានជាតិស្ករទាប និងទឹកដោះគោដែលគ្មានជាតិស្ករក៏ជាជម្រើសដ៏ល្អបំផុតផងដែរ។

ដោយសារទឹកដោះគោមានច្រើនប្រភេទ ហើយទឹកដោះគោភាគច្រើនបើគ្មានជាតិស្ករ ក៏មានបន្ថែមគ្រីម ឬសារធាតុផ្អែមផ្សេងៗទៀតដែលធ្វើឱ្យអ្នកជំងឺទឹកនោមផ្អែមពិបាកជ្រើសរើសណាស់។ ហេតុនេះអ្វីដែលអ្នកនាងណែនាំគឺសូមឱ្យ អ្នកជំងឺទឹកនោមផ្អែមរើសយកទឹកដោះគោណាដែលគ្មានជាតិស្ករ និងគ្មានជាតិខ្លាញ់ ហើយសម្បូរសារធាតុចិញ្ចឹមដើម្បីប៉ូវកម្លាំងប្រចាំថ្ងៃ ក៏ដូចជាបំពេញកំហាប់ឆ្អឹង ព្រោះថាអ្នកជំងឺទឹកនោមផ្អែមក៏ប្រឈមនឹងមានបញ្ហាខ្សោយកំហាប់ឆ្អឹង និងឆ្អឹងស្ពោធផងដែរ។

ក្នុងចំណោមទឹកដោះគោជាច្រើន មានទឹកដោះគោមួយប្រភេទដែលមានប្រភពចេញពីប្រទេសបារាំងគឺ ម្សៅទឹកដោះគោរីជីលេ។ ម្សៅទឹកដោះគោរីជីលេវីតាមីនផ្លឹស មានអាយុកាល៧៦ឆ្នាំលើទីផ្សារប្រទេសបាំរាំង មានលក់ទូទាំងពិភពលោក ជាទឹកដោះគោឯកទេសឆ្អឹងដ៏ល្អឯកមួយដែលគ្មានជាតិស្ករសូម្បីតែ១% គ្មានជាតិខ្លាញ់ ហើយសម្បូរទៅដោយវីតាមីនបំប៉នកម្លាំងដល់ទៅ៨មុខដូចជា វីតាមីនA, វីតាមីនD, វីតាមីនD3, វីតាមីនB1, វីតាមីនB12, វីតាមីនB9, វីតាមីនB2 និងវីតាមីនB6 រូបមន្តទាំងនេះ កុំថាឡើយអ្នកជំងឺទឹកនោមផ្អែម សូម្បីតែអ្នកកើតជំងឺលើសសម្ពាធឈាម អ្នកសម្រកគីឡូ បុគ្គលមានសុខភាពធម្មតា ឬក្មេងចាប់ពី៤ឆ្នាំឡើងក៏ទទួលទានបានដែរ។

ម្សៅទឹកដោះគោរីជីលេវីតាមីនផ្លឹស ផឹក១ថ្ងៃត្រឹមតែ២កែវ ព្រឹក១កែវ ល្ងាច១កែវ នឹងទទួលបានកាល់ស្យូម១០០០មីលីក្រាមតាមតម្រូវការដែលអ្នកជំនាញណែនាំសម្រាប់មនុស្សពេញវ័យ, ទទួលបានប្រូតេអ៊ីនដើម្បីទៅបំពេញថាមពលក្នុងការធ្វើសកម្មភាពប្រចាំថ្ងៃ កាត់បន្ថយការស្លេកស្លាំងដោយសារខ្វះអាហារូបត្ថម្ភ។ ការទទួលទានទឹកដោះគោរីជីលេវីតាមីនផ្លឹសជាប្រចាំនឹងជួយឱ្យមានសុខភាពក្រពះពោះវៀនល្អ, ការពារបញ្ហាឆ្អឹងខ្សោយ ឆ្អឹងស្ពោធ, និងជួយបំពេញកម្លាំង បំពេញវីតាមីនឱ្យមានការផលិតគ្រាប់ឈាមក្រហមបានល្អ។

សម្រាប់ព័ត៌មានបន្ថែមអំពីរីជីលេ សូមបងប្អូនទំនាក់ទំនងទៅផេក Regilait Cambodge, លេខទំនាក់ទំនង 010 307 703 /095 555 211 ឬអាចរកទិញបានតាមផ្សារទំនើប ផ្សារលក់សម្ភារៈកូនក្មេងគ្រប់កន្លែង និងតាមឱសថស្ថាននានាទូទាំងប្រទេសកម្ពុជា៕

អត្ថបទដោយ: កញ្ញា លីហួយ


MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទទាក់ទង

#អាហារ

អាហារល្អពេលព្រឹកទាំង ៣នេះ ជួយសម្រកទម្ងន់ ហើយស្រឡះខួរក្បាល
Tror Sopheap
December 15 2025
2 views

#អាហារ

អត្ថប្រយោជន៍របស់ អំបុក ចំពោះរាងកាយ! ស្រាយចម្ងល់ហេតុអ្វីកងទ័ពជួរមុខចង់បានជំនួយជា អំបុក ច្រើន
Pov Saru
December 15 2025
232 views

#អាហារ

អាហារទាំង ៥នេះសម្បូរអូមេហ្គា៣ ជួយអ្នកឱ្យគេងលក់ស្រួល
Tror Sopheap
December 14 2025
336 views

#អាហារ

ហេវខ្លាំងគេងមិនលក់? ញ៉ាំអាហារសម្រន់ ៤នេះ មិនឡើងគីឡូ ឱ្យអ្នកឆាប់ងងុយគេង
Tror Sopheap
December 12 2025
2 K views

#អាហារ

ចង់ថែខួរក្បាល! អ្នកញ៉ាំបន្លែប្រភេទនេះ ពូកែចងចាំ គ្មានជំងឺវង្វេង ឬគ្មានជំងឺខួរក្បាលទេ
Tror Sopheap
December 12 2025
3.7 K views

#អាហារ

ភេសជ្ជៈ ៣ មុខនេះផឹកជាប្រចាំល្អខ្លាំង រស់ជាតិឆ្ញាញ់ តម្លៃសមរម្យ ជួយបំពេញជាតិទឹក និងធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ
Pov Saru
December 12 2025
240 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ព្រះមហាក្សត្រខ្មែរចេញព្រះរាជក្រឹត្យអនុញ្ញាតឱ្យជនថៃ ២រូបលះបង់សញ្ជាតិខ្មែរដោយគ្មានការបង្ខិតបង្ខំ ជាការស្នើសុំរបស់សាមីខ្លួន
Tror Sopheap
December 15 2025
10.6 K views

#ជំងឺ

ប្រយ័ត្ន! ច្រាលអាស៊ីតក្រពះអាចបង្កឱ្យកើតដុំសាច់ និងមហារីក បើនៅបន្តញុំាអាហារទាំងនេះញឹកញាប់
Pov Saru
December 4 2025
8.2 K views

#កីឡា

ពេលល្ងាចៗ ឆ្លៀតធ្វើរឿង ១នេះ កម្ចាត់ជាតិស្ករ មួយជីវិតអ្នកគ្មានជំងឺទឹកនោមផ្អែមទេ
Tror Sopheap
December 12 2025
6.4 K views

#អាហារ

ភេសជ្ជៈសាមញ្ញមួយផឹកពេលព្រឹក ជួយបន្សាបជាតិពុលក្នុងថ្លើម សម្រកទម្ងន់ រក្សារាងស្លីម
Pov Saru
December 1 2025
6.1 K views

#ជំងឺ

ប្រយ័ត្នគ្រោះថ្នាក់ពេលដេក! មានសញ្ញា ៤ អាចលេចឡើងបង្ហាញថាសរសៃឈាមកំពុងចាប់ផ្តើមខូច
Pov Saru
December 10 2025
4.9 K views

#ជំងឺ

គេងបើកភ្លើងពេលយប់ អ្នកកំពុងនាំជំងឺទាំង ៤នេះដាក់ខ្លួនហើយ
Tror Sopheap
December 12 2025
4.3 K views
អត្ថបទថ្មីៗ
#អាហារDecember 15 2025
អាហារល្អពេលព្រឹកទាំង ៣នេះ ជួយសម្រកទម្ងន់ ហើយស្រឡះខួរក្បាល
#កុមារDecember 15 2025
ឱ្យកូនញ៉ាំផ្លែឈើទាំង ៥នេះជួយអភិវឌ្ឍខួរក្បាលកូនឆ្លាត ពូកែចងចាំ
#ជំងឺDecember 15 2025
បុរសៗ កុំនាំឱ្យស្វិតខួរក្បាល និងស្វិតអាប្អូនតូចលឿន ឈប់ធ្វើរឿង ១នេះទៅ
#អាហារDecember 15 2025
អត្ថប្រយោជន៍របស់ អំបុក ចំពោះរាងកាយ! ស្រាយចម្ងល់ហេតុអ្វីកងទ័ពជួរមុខចង់បានជំនួយជា អំបុក ច្រើន
#កុមារDecember 15 2025
គ្រួសារដែលមានគុណសម្បត្តិ 3នេះ កូនៗនឹងធំឡើងក្លាយជាមនុស្សជោគជ័យ ជាសសរទ្រូងប្រទេសជាតិ
#ព័ត៌មានDecember 15 2025
ព្រះមហាក្សត្រខ្មែរចេញព្រះរាជក្រឹត្យអនុញ្ញាតឱ្យជនថៃ ២រូបលះបង់សញ្ជាតិខ្មែរដោយគ្មានការបង្ខិតបង្ខំ ជាការស្នើសុំរបស់សាមីខ្លួន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia