កីឡា
ស្ត្រីខ្មែរទី១ បានមេដាយមាសច្រើនជាងគេ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ត្រឹមពេលនេះ

គិតមកត្រឹមពេលនេះអត្ដពលិកកម្ពុជា បានដណ្ដើមមេដាយមាសជាបន្ដបន្ទាប់ ដោយនៅក្នុងនោះក៏មានកីឡាការិនីវ៉ូវីណាម ប៉ាល់ ឆរស្មុី ផងដែរ ខណៈកីឡាការិនីរូបនេះដណ្ដើមបានមេដាយសរុបរហូតទៅដល់៦គ្រឿង ដែលនេះគឺជាការបើកទ្វារប្រវត្តិសាស្រ្ដដំបូងក្នុងការដណ្ដើមយកមេដាយច្រើនជាងគេនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២។

នៅក្នុងការប្រកួត៦វិញ្ញាសាផ្សេងគ្នានៃប្រភេទកីឡាវ៉ូវីណាម កីឡាការិនី ប៉ាល់ ឆរស្មុី បានឈ្នះមេដាយមាសរហូតទៅដល់៤គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរឹទ្ធ១គ្រឿង ដែលសមិទ្ធផលទាំងអស់នេះមិនមែននរណាក៏អាចធ្វើបាននោះទេ ការដែលឈ្នះមេដាយរហូតដល់ទៅ៦គ្រឿងម្នាក់ឯងពីព្រឹត្ដិការណ៍កីឡាស៊ីហ្គេមលើកលើកទី៣២ ដែលកម្ពុជាជាម្ចាស់ផ្ទះ។

គួររំលឹកដែរថា កីឡាការិនី ប៉ាល់ ឆរស្មុី មានដើមកំណើតជាអ្នកក្រុងភ្នំពេញ បច្ចុប្បន្នមានវ័យ៣៧ឆ្នាំ។ កីឡាការិនីរូបនេះបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រធនាគារ និងហិរញ្ញវត្ថុ។ ពាក់ព័ន្ធនឹងវិស័យកីឡា ចន្លោះពីឆ្នាំ១៩៩៦-១៩៩៧ បានចូលហ្វឹកហាត់កីឡាយូដូ ពីឆ្នាំ១៩៩៧-២០០៨ចូលហ្វឹកហាត់តេក្វាន់ដូ អាយធីអេហ្វ ហើយពីឆ្នាំ២០១១ដល់បច្ចុប្បន្ន ចូលហ្វឹកហាត់កីឡាវ៉ូវីណាម ៕

អត្ថបទដោយ៖ ស្រីណុច

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia