រដូវភ្លៀងចូលមកដល់ ជារដូវកាលដែលមូសខ្លាងាយបង្កកំណើតកាន់តែច្រើនជាហេតុធ្វើឱ្យជំងឺគ្រុនឈាមក៏អាចនឹងកើនឡើងច្រើនដូចគ្នា ជាពិសេសលើក្មេងៗ។ ក្នុងនោះសម្រាប់ប្រទេសជិតខាងដែលមានអាកាសធាតុស្រដៀងគ្នានឹងប្រទេសយើងដែរ អាជ្ញាធរសុខាភិបាលក្នុងប្រទេសថៃ បានចេញការព្រមានអំពី ការផ្ទុះឡើងនៃជំងឺគ្រុនឈាមខ្លាំង នៅក្នុងប្រទេសនេះ។ តួលេខដែលបានព្យាករណ៍ពីនាយកដ្ឋានគ្រប់គ្រងជំងឺ(DDC)ថៃ បង្ហាញថាករណីឆ្លងរហូតដល់ ១៥០,០០០ អាចកើតឡើងនៅចុងឆ្នាំនេះ។
លោក Opas Karnkawinpong លេខាធិការអចិន្ត្រៃយ៍ទទួលបន្ទុកសុខភាពសាធារណៈថៃ កាលពីម្សិលមិញបានអះអាងថានៅឆ្នាំនេះមានការកើនឡើងគួរឱ្យកត់សម្គាល់នៃករណីជំងឺគ្រុនឈាមដែលមានចំនួនលើសពី ៣០,០០០ ហើយបណ្តាលឱ្យមានអ្នកស្លាប់ចំនួន៣៣។ ជាមួយគ្នានេះផងដែរ កាលពីថ្ងៃទី៦ ខែកក្កដា លោកវេជ្ជបណ្ឌិត Nguyen Van Dung ប្រធាននាយកដ្ឋាន Entomology នៃប្រទេសវៀតណាមមានប្រសាសន៍ថា ជាធម្មតាចំនួនករណីជំងឺគ្រុនឈាមនឹងចាប់ផ្តើមកើនឡើងជាបណ្តើរៗចាប់ពីខែមេសា។ នៅទីក្រុងហូជីមិញ អនុប្រធាននាយកដ្ឋានសុខាភិបាល លោក Nguyen Van Vinh Chau បានព្យាករណ៍ថា ជំងឺគ្រុនឈាមនឹងកើនឡើងយ៉ាងខ្លាំងនៅក្នុងខែកក្កដា ហើយរំពឹងថានឹងបន្តរហូតដល់ចុងខែតុលា ផងដែរ។
ទន្ទឹមនឹងនេះដែរ តាមការឱ្យដឹងពីវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យគន្ធបុប្ផា បានបញ្ជាក់ថាជំងឺគ្រុនឈាម អាចវិវត្តយ៉ាងលឿនទៅជាធ្ងន់ធ្ងរនិងអាចសម្លាប់កុមារបាន។ ជាក់ស្តែងករណីក្មេងប្រុសអាយុ១១ឆ្នាំ ត្រូវបានព្យាបាលជំងឺគ្រុនឈាម ៣ថ្ងៃនៅឯគ្លីនិកឯកជនមួយ ក្នុងខេត្តកំពង់ស្ពឺ។ ដាក់សេរ៉ូមអស់៥លីត្រ បានចូលមកសម្រាកព្យាបាលនៅដង្ហើមចុងក្រោយ និងត្រូវបានសង្គ្រោះបន្ទាន់ ជំងឺគ្រុនឈាមកម្រិតធ្ងន់ធ្ងរបំផុត(EDS)។ ស្ថានភាពរបស់គាត់ គឺខ្សោយដង្ហើម អស់ជីពចរ (shock syndrome) និងបាត់បង់ស្មារតី អស់ជីពចរ ជាច្រើនដង។ ក្មេងប្រុងខាងលើត្រូវបាន សង្គ្រោះបន្ទាន់ដោយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផា ក្នុងរយ:ពេល ៤៨ម៉ោង រួចជីវិតមកវិញ។
ដោយហេតុនេះហើយ បងប្អូនកុំមើលរំលង ឬធ្វេសប្រហែសអំពីការការពារពីសត្វមូស ដោយអនុវត្តវិធីការពារឲ្យបានខ្ជាប់ខ្ជួនដូចខាងក្រោម៖
- រស់នៅក្នុងបរិស្ថានស្អាត
- បើកទ្វារ បង្អួចផ្ទះឲ្យពន្លឺថ្ងៃនិងខ្យល់ចេញចូលគ្រប់គ្រាន់ ដើម្បីបណ្តេញមូសខ្លា
- បំបាត់ប្រភពដង្កូវទឹកមូសខ្លា (ប្រមូលរាល់វត្ថុដក់ទឹកបាន កម្ទេច ឬកប់ចោល)
- បំបាត់ជំរកមូស(បំបាត់គម្ពោតព្រៃស៊ុបទ្រុបនៅជុំវិញផ្ទះ)។
- កុំគេងនៅទីងងឹតនាពេលថ្ងៃ(បើគេងត្រូវគេងក្នុងមុង ឬប្រើធូបមូសការពារ)
- កុមារ និងមនុស្សចាស់ត្រូវស្លៀកពាក់ខោអាវដៃវែង ដើម្បីការពារកុំឲ្យមូសខ្លាខាំ
- ត្រូវដាក់ថ្នាំអាបែតក្នុងអាងទឹក ពាងទឹក ឬវត្ថុផ្ទុកទឹកជាដើម
- បំបាត់មូសចង្រៃដោយប្រើផលិតផលរ៉េងជឺ (អ្នកជំនាញខាងសម្លាប់សត្វមូស និងរាល់សត្វល្អិតចង្រៃ) ដែលជារអង្គរក្សដ៏ល្អបំផុត សម្រាប់ការពារគ្រួសាររបស់លោកអ្នកពីជម្ងឺគ្រុនឈាម គ្រុនចាញ់ និងជំងឺគ្រុនឈីក ។
ជំនួយការពិសេស ដែលគួរតែមាននូវផ្ទះរៀងៗខ្លួន ដើម្បីងាយស្រួលសម្លាប់ ក៏ដូចជាកម្ចាត់សត្វល្អិតផ្សេងៗ បងប្អូនអាចជ្រើសរើសយក ថ្នាំបាញ់មូស រ៉េងជឺស្កោត ទឹកកកពិសេស-15oC ដែលមានប្រសិទ្ធភាព សម្លាប់សត្វមូស និងសត្វល្អិតចង្រៃ។ មានបន្ថែមរូបមន្តពិសេសខាងសម្លាប់សត្វកន្លាតដ៏មានប្រសិទ្ធភាព និងមានក្បាលបាញ់មានគុណភាពល្អ និងសាចបានគ្រប់ទីកន្លែងផងដែរ។ លើសពីនោះ ធូបមូសរ៉េងជឺផ្សែងតិច លក់ដាច់ជាងគេលេខ១នៅកម្ពុជា (ការពារបានរហូតដល់៨ម៉ោង) ផលិតពីធ្យូងឬស្សី ផ្សែងតិច គុណភាពខ្លាំងជាងគេ២ដងក្នុងការបណ្តេញមូស ហើយឥឡូវនេះ ក្រុមហ៊ុន រ៉េងជឺ បានអភិវឌ្ឍផលិតផលធូបមូសថ្មីរបស់ខ្លួនបន្ថែមទៀត គឺធូបមូសរ៉េងជឺកងធំ(ការពារបានរហូតដល់១១ម៉ោង) មានជម្រើស អត់ក្លិន និង ក្លិនផ្កាក្រអូប (ក្លិនផ្កាឡាវែនដឺ ក្លិនផ្កាអរស្មីនតើស & ក្លិនផ្កាសាគូរ៉ា៕



