អាហារ
ភ្លៀងធ្លាក់ ញុំា៣មុខ ស្រួលខ្លួន ការពារផ្ដាសសាយ
Thida Pet
August 4 2024
541 views

 

ភ្លៀងធ្លាក់ ញុំា៣មុខ ស្រួលខ្លួន ការពារផ្ដាសសាយ

ការពារសុខភាពនាខែភ្លៀង កុំឱ្យឈឺច្រើន​ បងប្អូនត្រូវមានទម្លាប់ញុំាអាហារល្អៗ មានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដើម្បីឱ្យប្រព័ន្ធភាពសុំាក្នុងខ្លួនរបស់យើងរឹងមាំ មិនងាយឈឺផ្ដេសផ្ដាសឡើយ។ បន្ថែមលើសពីនេះ ការគេងក៏ជាចំណែកមួយជួយធ្វើឱ្យសុខភាពរបស់អ្នករឹងមាំ​ដូចគ្នា។

ជាមួយគ្នានេះដែរយើងនឹងមកលើកយកភេសជ្ជៈមុខដែលមានប្រយោជន៍ច្រើនជួយការពារផ្ដាសាយ និងជួយពង្រឹងប្រព័ន្ធភាពសុំាក្នុងខ្លួនរបស់អ្នកឱ្យរឹងមាំមិនងាយឈឺច្រើនឡើងមកបាន។

-តែ​បៃតងក្ដៅៗ៖ នៅក្នុងតែបៃតង សម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយកាត់បន្ថយការរលាកក្នុងរាងលាយ ពង្រឹងប្រព័ន្ធភាពសុំាក្នុងរាងកាយរបស់អ្នកឱ្យរឹងមាំ។ អ្នកអាចផឹកតែបៃតងក្ដៅៗក៏បាន តែបៃតងត្រជាក់ក៏បាន។

-ស៊ុបមាន់ក្ដៅ៖ ញុំាស៊ុបមាន់ក្ដៅៗ ជួយការពារគ្រុនក្ដៅ ការខះជាតិទឹក រាគ ក្អួត បែកញើស ការឆ្លងរោគ ជួយបំបែកស្លេស្មដែលកើតផងដែរ។​ ដោយសារតែស៊ុបមាន់ក្ដៅៗសម្បូរដោយ វីតាមីន ប្រូតេអ៊ីន សារធាតុរ៉ែជាច្រើននៅក្នុងនឹង ជាជម្រើសដ៏ល្អសម្រាប់ការញុំាពេលអ្នកកំពុងតែឈឺមិនស្រួលខ្លួន។

-ទឹកដូង៖ ទឹកដូងគឺជាភេសជ្ជៈដែលស័កសមបំផុតសម្រាប់ទទួលទានពេលអ្នកឈឺ ព្រោះទឹកដូងសម្បូរដោយអេឡិចត្រូលិច ជួយបំពេញជាតិបានលឿន មានផ្ទុកដោយជាតិស្ករបែបធម្មជាត ដែលអាចជួយបង្កើនថាមពលបានលឿនពេលអស់កម្លាំង។

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1278

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
#អត្ថបទ PRJuly 31 2026
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា
#អត្ថបទ PRJuly 29 2026
កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"
#ព័ត៌មានJuly 24 2026
សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
#អត្ថបទ PRJuly 23 2026
មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ
#ចិត្តសាស្ត្រJuly 23 2026
លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia