ជំងឺ
វេជ្ជ. ឆន សុធារី៖ មេរោគ១នេះឆ្លងតាមរយៈការក្អក អាចបង្កឱ្យកើតរបេងសួត រលាកសួត ដំបៅសួត
MC LyHouy
April 18 2023
653 views

មនុស្សជាតិត្រូវការដកដង្ហើមដើម្បីរស់ ហើយតួអង្គសំខាន់បំផុតដើម្បីអាចដកដង្ហើមបានគឺ សួត។ សួត ជាសរីរាង្គមួយដែលមានទទួលខុសត្រូវទៅលើដំណើរការនៃការដកដង្ហើម ហើយគ្រប់វិនាទីនៃការដកដង្ហើមចូល សួតមានតួនាទីប្រមូលយកអុកស៊ីហ្សែនទៅកាន់ចរន្តឈាម រួចបន្តទៅសរីរាង្គ ឬកោសិកានៃរាងកាយទាំងមូល។ ការឆ្លងមេរោគចូលក្នុងសួតគឺជារឿងងាយណាស់ បើមិនបានការពារដិតដល់ ហើយក្នុងចំណោមមេរោគជាច្រើន មានមេរោគមួយប្រភេទដែលអាចឆ្លងតាមរយៈខ្យល់ដង្ហើមពីមនុស្សម្នាក់ទៅម្នាក់ រហូតដល់កើតមានជំងឺរបេងសួត ធ្វើឱ្យរលាកសួត ដំបៅសួត ឬអាចបង្កជាទឹកដក់ក្នុងសួតទៀតផង។

យោងតាមប្រសាសន៍របស់វេជ្ជបណ្ឌិត ឆន សុធារី, វេជ្ជបណ្ឌិតឯកទេសជំងឺសួត និងផ្លូវដង្ហើម ព្រមទាំងជាសហស្ថាបនិក មន្ទីរសម្រាកព្យាបាលអ៊ែរផ្លឹស បានឱ្យដឹងថា ជំងឺរបេងសួតជាជំងឺឆ្លងមួយប្រភេទ ដែលបង្កឡើងដោយការឆ្លងមេរោគរបេងចូលក្នុងសួតតាមរយៈខ្យល់អាកាស ហើយបង្កឱ្យទៅជាជំងឺរ៉ាំរ៉ៃ។ ប្រសិនបើមិនបានទទួលការព្យាបាលទាន់ពេល ជំងឺរបេងសួតអាចបង្កឱ្យមានការរលាកសួត,ដំបៅសួត,ទឹកដក់ក្នុងសួត និងបញ្ហាផ្សេងៗទៀត។

នៅពេលដែលមនុស្សម្នាក់ឆ្លងមេរោគរបេងសួត រហូតក្លាយជាជំងឺនោះ ពួកគេនឹងលេចឡើងជារោគសញ្ញាគួរឱ្យកត់សម្គាល់ដូចជា: ក្អករ៉ាំរ៉ៃ, ក្អកឈាម, បាត់បង់ចំណង់អាហារ ហូបមិនមិនបាន អស់កំលាំង, ស្រកគីឡូ, បែកញើសស្អិត និងក្ដៅខ្លួនពេលល្ងាចរឺពេលយប់រ៉ាំរ៉ៃ, ឈឺទ្រូង និងអាចមានហត់ក្នុងករណីធ្ងន់ធ្ងរ។

សូមបញ្ជាក់ផងដែរថា ទោះបីជាជំងឺរបេងសួតអាចព្យាបាលជាសះស្បើយ១០០%ក៏ដោយ តែលទ្ធផលនេះអាចទទួលបានលុះត្រាតែក្នុងករណីអ្នកជំងឺឆាប់ទៅជួបពេទ្យ ព្យាបាលទាល់ពេលវេលាតែប៉ុណ្ណោះ ប៉ុន្តែក្នុងករណីដែលទុកមេរោគអោយរ៉ាំរ៉ៃនឹងវិវត្តន៍ទៅរកភាពធ្ងន់ធ្ងរ, ការព្យាបាលនឹងមានការលំបាក ប្រឈមមុខនឹងមានសំណល់សួតរឺខ្សោយសួតដែលមិនអាចព្យាបាលជាសះស្បើយដូចដើមវិញបានឡើយ។

ហេតុនេះហើយ ប្រសិនបើបងប្អូនមានការសង្ស័យទៅលើរោគសញ្ញាខាងលើ ចាប់អារម្មណ៍ឃើញអាការខ្លួនឯងដូចជាប្លែកខុសធម្មតា សូមធ្វើការពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិតឯកទេសសួត និងផ្លូវដង្ហើមដើម្បីដឹងពីរោគវិនិច្ឆយ័ច្បាស់លាស់ និងទទួលការព្យាបាលដែលត្រឹមត្រូវនិងជៀសវាងការវិវត្តន៍ជំងឺទៅរកភាពធ្ងន់ធ្ងរ។

សូមពុកម៉ែបងប្អូន ស្វែងរក កាប្រឹក្សានិងព្យាបាលជំងឺសួតអោយបានត្រឹមត្រូវ ឬទំនាក់ទំនងទៅកាន់វេជ្ជបណ្ឌិត ឆន សុធារី ដោយផ្ទាល់ដែលបច្ចុប្បន្នអ្នកគ្រូវេជ្ជបណ្ឌិតប្រចាំការនៅមន្ទីរសម្រាកព្យាបាលអ៊ែរផ្លឹស

លេខទូរស័ព្ទ: 098 933 533 / 092 633 533 / 071 6 333 455

អាសយដ្ឋាន: ផ្ទះលេខ 55B, ផ្លូវ 113, សង្កាត់បឹងកេងកង III, រាជធានីភ្នំពេញ

លីងតេលេក្រាម: https://t.me/airplusgroup 

អត្ថបទដោយ: កញ្ញា លីហួយ

MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ក្តៅៗ នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី៦ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
May 6 2026
5.5 K views

#ព័ត៌មាន

រដ្ឋាភិបាលប្រកាសហាមមិនឱ្យផលិតផលទាំង ២ប្រភេទនេះ ផ្ដល់រង្វាន់តាមក្រវិលកំប៉ុងទៀតហើយ
Tror Sopheap
May 6 2026
2.5 K views

#ជំងឺ

ប្រយ័ត្នបន្តិច! នេះជារោគសញ្ញា អ្នកអាចមានជំងឺមហារីកថ្លើម
Tror Sopheap
May 5 2026
2.3 K views

#ជំងឺ

ដំណឹងល្អ! មន្ទីរពេទ្យ ១នេះ ពិនិត្យរកជំងឺមហារីកមាត់ស្បូនដោយឥតគិតថ្លៃ ចំនួន ៥ថ្ងៃ
Tror Sopheap
May 3 2026
1.1 K views

#ចិត្តសាស្ត្រ

ចង់មានក្តីសុខ! នេះជាក្បួននាំឱ្យប្រជាជនហ្វាំងឡង់មិនចេះស្រ្តេស គ្មានសម្ពាធផ្នែកផ្លូវចិត្ត
Tror Sopheap
May 1 2026
550 views

#ជំងឺ

ប្រយ័ត្នតិច! ៤រោគសញ្ញាបញ្ជាក់ថា អ្នកកំពុងតែមានជំងឺខ្សោយក្រពះពោះវៀនហើយ
Tror Sopheap
May 3 2026
339 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia