ជំងឺ
រោគសញ្ញាបង្ហាញថាអ្នកអាចកំពុងប្រឈមជំងឺ មហារីកឆ្អឹង
Thida Pet
July 11 2024
4.7 K views

រោគសញ្ញាបង្ហាញថាអ្នកអាចកំពុងប្រឈមជំងឺ មហារីកឆ្អឹងខ្នង

ជំងឺមហារីកមិនថាជំងឺមហារីកអ្វីនោះទេ​គឺប្រឈមគ្រោះថ្នាក់ខ្លាំងណាស់ គឺងាយនឹងគ្រោះថ្នាក់ដល់អាយុជីវិត​ ដូច្នេះហើយ ការឧស្សាហ៍តាមដានសុខភាពរបស់ខ្លួនឯងគឺជារឿងល្អមួយដែលអ្នកមិនគួររំលងនោះទេ។

នេះបើយោងតាមរយៈរបស់មន្ទីរពេទ្យកាល់ម៉ែត បានឱ្យដឹងថា ជំងឺមហារីកឆ្អឹង(Ostéosarcome) គឺជាជំងឺសាច់កាចដែលកើតនៅលើឆ្អឹង ភាគច្រើនកើតលើក្មេងជំទង់អាយុចន្លោះពី១៣ ទៅ១៦ឆ្នាំ តែករណីខ្លះក៏អាចកើតមានលើមនុស្សពេញវ័យផងដែរ។ ជំងឺមហារីកឆ្អឹង ច្រើនកើតនៅលើឆ្អឹងវែងដូចជា ឆ្អឹងដើមដៃ ឆ្អឹងភ្លៅ និងឆ្អឹងស្មងជើងជាដើម។

ជំងឺមហារីកឆ្អឹងមានរោគសញ្ញាដូចជា៖

   - ឈឺចាប់នៅកន្លែងដុំមហារីក

   - ហើម រឺឡើងដុំពកឆ្អឹងបន្តិចម្ដងៗ

   - ពិបាកធ្វើចលនា

   - ងាយបាក់ឆ្អឹង (បាក់ដោយឯកឯង រឺនៅពេលប៉ះទង្គិចតិចតួច)

ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺមហារីកឆ្អឹង យើងត្រូវច្រឹបយកជាលិកាដែលសង្ស័យយកទៅវិភាគ។ ក្រៅពីនេះយើងត្រូវធ្វើការវិភាគអមវេជ្ជសាស្រ្តមួយចំនួន ដើម្បីកំណត់ទីតាំង ទំហំ និងការរីករាលដាលនៃជំងឺដូចជា ការថតវិទ្យុសាស្រ្ត ស្កែននែរ (Scanner) និង អ៊ីអែអិម (IRM)ជាដើម។

-វិធីព្យាបាលជំងឺមហារីកឆ្អឹង

ជំងឺមហារីកឆ្អឹង ត្រូវព្យាបាលដោយចាក់ថ្នាំគីមី និងធ្វើការវះកាត់ដោយវេជ្ជបណ្ឌិតជំនាញ។ ការព្យាបាលមានប្រសិទ្ធិភាពខ្ពស់បំផុតនៅពេលជំងឺស្ថិតក្នុងដំណាក់កាលដំបូង មិនទាន់មានការរីករាលដាលទៅសរីរាង្គដ៏ទៃ និងទទួលបានការវះកាត់ត្រឹមត្រូវ។

ដូច្នេះបើសិនបងប្អូនមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ គួរប្រញាប់មកជួប ជាមួយក្រុមវេជ្ជបណ្ឌិតឯកទេសជំនាញ ផ្នែកជំងឺមហារីកនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលអោយទាន់ពេលវេលា ដើម្បីចៀសវាងហានិភ័យកាន់តែខ្លាំងពិបាកទប់ស្កាត់៕

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1264

អត្ថបទថ្មីៗ
#ចិត្តសាស្ត្រApril 25 2025
ទម្លាប់ពេលព្រឹកនេះ ជួយឱ្យអ្នកមានអាយុវែង មានក្តីសុខ និងស្រកគីឡូ
#អាហារApril 25 2025
អាហារ ៥នេះហូបពេលល្ងាចបន្ថែម ជួយកម្ចាត់ខ្លាញ់ ឱ្យស្រកគីឡូលឿនបំផុត
#អត្ថបទ PRApril 25 2025
កុំមើលស្រាលបញ្ហាឆ្អឹងខ្នង! បញ្ហាឆ្អឹងខ្នងអាចធ្វើអោយលោកអ្នកពិការ បាន!!
#ចិត្តសាស្ត្រApril 24 2025
អ្នកផ្នត់គំនិតទាំង ២នេះ កុំឱ្យអ្នករងសម្ពាធឱ្យចិត្ត ប៉ូវផ្លូវចិត្តឡើងវិញ
#អត្ថបទ PRApril 24 2025
មន្ទីរព្យាបាលសន្តិភាព ធ្វើសិក្ខាសិលា ស្ដីពីសារសំខាន់ ថែទាំសុខភាពមាត់ធ្មេញ កុមារ នៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សាខាសែនសុខ
#អាហារApril 23 2025
លោកគ្រូ លីម បញ្ជាក់ថា៖ អ្នកមានទម្លាប់បែបនេះ ជួយកាត់ជាតិខ្លាញ់ចេញពីក្បាលពោះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia