ចិត្តសាស្ត្រ
អាយុកាន់តែច្រើន កាន់តែពិបាកចិត្ត ព្រោះចំណូលតិច តើមកពីមូលហេតុអ្វី?
Tror Sopheap
August 22 2024
114 views

មនុស្សជាច្រើនពិបាកព្រោះខ្លួនរកចំណូលបានតិច តែអាយុកើនរហូត ហើយមានទំនួលខុសត្រូវច្រើនជាងមុន។ តាមសៀវភៅ មេដែក ដែលនិពន្ធដោយលោកគ្រូ សំ កុសល បានលើកឡើងថា មនុស្សច្រើននាក់ណាស់កំពុងជួបនឹងបញ្ហាធំបំផុតផ្ទាល់ខ្លួននោះគឺ អាយុកាន់តែច្រើន ចំណូលនៅតិច។ អ្នកខ្លះអាយុសាមផ្លាយហើយ តែ មិនដឹងថាគោលដៅរបស់ខ្លួននៅទីណាឡើយ រស់នៅគិតតែសប្បាយ ស៊ីផឹកដោយយល់ច្រឡំថាការសប្បាយបែបនេះហើយជាគោលដៅជីវិតខ្លួន។ នេះជាការបញ្ជាក់ថា រស់នៅគ្មានគោលច្បាស់ ចំណូលតិចមិនខានឡើយ។ បើយើងប្រើជីវិតរស់នៅពឹងលើប្រាក់ វាអាចធ្វើឱ្យអ្នកពិបាកចិត្ត ពេលអ្នកមានទំនួសខុសត្រូវច្រើនឡើង។

បើអ្នកចង់ដោះស្រាយបញ្ហាចំណូលច្រើន លុះត្រាអ្នកមានសមត្ថភាព មានគោលដៅច្បាស់។ ពេលអ្នកមានគោលដៅច្បាស់ហើយ វាជាកម្លាំងចិត្តដើម្បីជម្រុញចិត្តរបស់អ្នកឱ្យខំធ្វើការកាន់តែខ្លាំងឡើង។ តាមលោកគ្រូ សំ កុសល បានបញ្ជាក់ថា សាកនាំគ្នាធ្វើតាមខ្ញុំមើលរកគោលដៅអ្នកឲ្យឃើញ ហើយនឹកពីគោលដៅនោះរាល់ថ្ងៃ ខ្ញុំធានាថាចំណង់របស់អ្នកនឹងកើនឡើងជាមិនខាន។ បើអ្នកនៅមិនទាន់ដឹងថា អ្វីជាគោលដៅ ហើយគោលដៅ របស់ខ្លួននៅទីណានោះទេ អ្នកគួរប្រញាប់រកគោលដៅឱ្យឃើញ ហើយកំណត់វាឱ្យច្បាស់។ សម្រាប់អ្នកមានគោលដៅច្បាស់លាស់ហើយ សូមធ្វើតាមខ្ញុំដោយសរសេរគោលដៅនោះដាក់លើក្រដាស ហើយថតចម្លងឲ្យបានច្រើនសន្លឹក អាចឌីហ្សាញវាឲ្យស្អាត ឲ្យមានភាពទាក់ទាញខ្លាំងនោះរឹតតែប្រសើរ។ ពេលអ្នកឃើញគោលដៅរាល់ថ្ងៃ ឬរាល់ព្រឹក ឬរាល់យប់ វាជាដាស់ចំណង់របស់អ្នកនឹងកើនឡើងជាមិនខានទេ។

ហើយលោកគ្រូបានបន្ថែមថា ចំណង់កើនឡើងហើយ អ្នកនឹងធ្វើដំណើរឆ្ពោះទៅរកគោលដៅខ្លួន កាន់តែជិតជាងមុនជាមិនខាន។ នៅតាមផ្លូវទៅរកគោលដៅនោះ អ្នកនឹងឃើញផ្ទាល់នឹងភ្នែកថា ចំណូលចាប់ផ្តើមកើនឡើងជាមិនខាន។ ពេលចំណង់អ្នកកើនហើយសូមរួសរាន់ផ្តោតលើសកម្មភាពណា ដែលធ្វើឲ្យអ្នកក្លាយជាមនុស្សដែលមានតម្លៃបំផុតក្នុងទីផ្សារ។ សូមសួរខ្លួន ឯងថា ដើម្បីទៅដល់គោលដៅខ្លួន តើអ្នកនឹងត្រូវក្លាយជានរណាគេ នៅឆ្នាំនេះ? ហើយធ្វើបែបណា ដើម្បីឲ្យខ្លួនក្លាយជាមនុស្សដែលមានតម្លៃបំផុតបានក្នុងជំនាញដែលខ្លួនបានរើស។ ការដែលមានតម្លៃបំផុតក្នុងទីផ្សារនេះហើយ ដែលនឹងធ្វើឲ្យមនុស្សក្នុងទីផ្សារនោះ ពួកគាត់សុខចិត្តចំណាយច្រើនទៅលើអ្នកវិញដោយមិនបាច់បង្ខំ មិនបាច់ខំទៅផ្សព្វផ្សាយអូសទាញនោះឡើយ។ នេះហើយជាទំនាញនៃច្បាប់មេដែក! រស់តាមច្បាប់មេដែកមានគោលដៅច្បាស់ បានអ្នកដុះចំណង់ ខំធ្វើការឱ្យខ្លាំង បានចំណូលរបស់អ្នកកើនឡើង៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2146

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

អ្នកមានផ្នត់គំនិតខ្លាំងបែបនេះ អ្នកក្លាយជាបុគ្គលម្នាក់មានតម្លៃ មានក្តីសុខផ្លូវចិត្ត
Tror Sopheap
September 12 2024
66 views

#ចិត្តសាស្ត្រ

គ្រាន់តែយល់ ២ចំណុចនេះ អ្នកប្រើជីវិតលែងឈឺចិត្ត លែងខ្លាចគេមើលងាយហើយ
Tror Sopheap
September 12 2024
86 views

#ចិត្តសាស្ត្រ

កុំពឹងលើអ្នកដទៃ! ឱ្យតែអ្នកចេះពឹងលើខ្លួនឯង ជីវិតអ្នកនឹងទៅមុខ ចិត្តមាំដូចដែកថែក
Tror Sopheap
September 11 2024
105 views

#ចិត្តសាស្ត្រ

រស់គ្មានជំនឿ អស់អនាគត! ធ្វើរឿង ៣នេះបណ្តុះជំនឿលើខ្លួនឯង ឱ្យចិត្តរឹងមាំ
Tror Sopheap
September 11 2024
103 views

#ចិត្តសាស្ត្រ

លោកស្រី ឈូ បញ្ជាក់ថា អ្នកគិតបែបនេះ ដោះសម្ពាធចិត្តឱ្យអ្នករស់នៅមានក្តីសុខ
Tror Sopheap
September 11 2024
144 views

#ចិត្តសាស្ត្រ

សម្តេច ឡាម៉ា មានសង្ឃដីកាថា យុវជនគួរតាមតម្រុយ ៣នេះ ទទួលអនាគតល្អ ហើយមានក្តីសុខផ្លូវចិត្ត
Tror Sopheap
September 10 2024
122 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ចាប់ពីថ្ងៃទី៥ ដល់ទី៧ ខេត្តទាំងនេះនឹងមានភ្លៀងធ្លាក់ លាយខ្យល់ព្យុះសង្ឃរា ត្រូវប្រយ័ត្នមុនចេញក្រៅ
Thida Pet
September 5 2024
516 views

#ជំងឺ

វេជ្ជ. សោភា បង្ហាញនូវរោគសញ្ញាសំខាន់ៗនៃជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ប្រសិនបន្តទុកអាចវិវត្តទៅជាដំបៅ ឬមហារីកពោះវៀន
Pheakdey Pao
September 2 2024
464 views

#ចិត្តសាស្ត្រ

ប្តីប្រពន្ធធ្វើរឿង ១នេះ បង្រ្កាបចិត្តខឹងដាក់គ្នា ធ្វើឱ្យគ្រួសារមានសុភមង្គល មានក្តីសុខ
Tror Sopheap
September 10 2024
375 views

#ជំងឺ

រោគសញ្ញាបង្ហាញថា អ្នកកំពុងប្រឈមកើតជំងឺថប់បារម្ភទាំងមិនដឹងខ្លួនថាកើត
Thida Pet
September 2 2024
235 views

#ព័ត៌មាន

ត្រៀមអាវភ្លៀងត្រៀមឆត្រ ភ្លៀងនឹងបន្តធ្លាក់តាំងពីថ្ងៃទី២ដល់ទី៤ លើខេត្តទាំងនេះ
Thida Pet
September 2 2024
213 views

#ចិត្តសាស្ត្រ

ជីវិតនិងផ្លូវចិត្តរបស់អ្នក លែងជាប់គាំងមួយកន្លែងបើអ្នកធ្វើរឿង ១នេះ
Tror Sopheap
September 9 2024
199 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រSeptember 12 2024
អ្នកមានផ្នត់គំនិតខ្លាំងបែបនេះ អ្នកក្លាយជាបុគ្គលម្នាក់មានតម្លៃ មានក្តីសុខផ្លូវចិត្ត
#ចិត្តសាស្ត្រSeptember 12 2024
គ្រាន់តែយល់ ២ចំណុចនេះ អ្នកប្រើជីវិតលែងឈឺចិត្ត លែងខ្លាចគេមើលងាយហើយ
#ជំងឺSeptember 12 2024
ប្រយ័ត្នផង! អ្នកញ៉ាំ ២ក្រុមអាហារនេះ ឆាប់កើតជំងឺទឹកនោមផ្អែមអត់ដឹងខ្លួនទេ
#អត្ថបទ PRSeptember 11 2024
ពានរង្វាន់គ្លីនិកកែសម្ផស្សនិងកែដងខ្លួនឆ្នើមប្រចាំឆ្នាំ 2024 ក្នុងប្រទេសកម្ពុជា Body Contouring Clinic of the Year in Cambodia
#ចិត្តសាស្ត្រSeptember 11 2024
កុំពឹងលើអ្នកដទៃ! ឱ្យតែអ្នកចេះពឹងលើខ្លួនឯង ជីវិតអ្នកនឹងទៅមុខ ចិត្តមាំដូចដែកថែក
#ចិត្តសាស្ត្រSeptember 11 2024
រស់គ្មានជំនឿ អស់អនាគត! ធ្វើរឿង ៣នេះបណ្តុះជំនឿលើខ្លួនឯង ឱ្យចិត្តរឹងមាំ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia