ចិត្តសាស្ត្រ
សម្តេច ឡាម៉ា មានសង្ឃដីកាថា យុវជនគួរតាមតម្រុយ ៣នេះ ទទួលអនាគតល្អ ហើយមានក្តីសុខផ្លូវចិត្ត
Tror Sopheap
September 10 2024
123 views

បើយុវជនមិនខំប្រឹងដោយខ្លួនឯងទេ អនាគតនឹងដាំក្បាលចុះ ហើយអនាគតខ្លួនលំបាក ផ្លូវចិត្តក៏វេទនាដែរ។ តាមសម្តេច ដាឡៃ ឡាម៉ា បានណែនាំយុវជនឱ្យចេះរស់នៅកុំឱ្យមានការប្រៀបធៀបគ្នា ដោយបានលើកឡើងថា យុវជនដែលចេះពេញចិត្តជាមួយខ្លួនឯង ជាគុណសម្បត្តិមួយធ្វើឱ្យគេមានសេចក្តីស្ងប់ក្នុងចិត្ត។ ព្រោះវាកើតចេញពីក្តីមេត្តាករុណា ភាពស្មោះត្រង់ និងអ្វីដែលខ្ញុំហៅថា ការប្រតិបត្តិតាមគោលការណ៍នៃចរិយាធម៌ជាការប្រតិបត្តិដែលជាការគោរពដល់សិទ្ធិអ្នកដទៃក្នុងការទទួលយកសេចក្តីសុខនោះឯង។ និយាយឱ្យខ្លីគតិបណ្ឌិតមួយនេះមានន័យថា បើយុវជនចេះគោរពអ្នកដទៃ ចេះឱ្យតម្លៃអ្នកដទៃ និងមានបេះដូងចេះជួយអ្នកដទៃ ជាគុណបុណ្យធំណាស់ធ្វើឱ្យគេមានអនាគតល្អ និងផ្លូវចិត្តរីករាយជាមិនខានឡើយ។ នេះជតម្រុយទីមួយដែលយុវជនគួរដាក់អំណួតចុះ។

សម្រាប់តម្រុយទី២ ខំរៀនសូត្រ ទើបមានអនាគតល្អ។ អ្នកត្រូវយល់ថា ការរៀនធ្វើឱ្យខ្លួនអ្នក សមត្ថភាពរបស់អ្នករីកធំ ហើយអនាគតរបស់អ្នករីកលូយលាស់ដែរ។ ដូចនេះហើយតាមសម្តេច ឡាម៉ា មានសង្ឃដីកាថា បើយុវជនមិនខំរៀនសូត្រទាន់ខ្លួននៅក្មេងទេ ហើយចាំធំទើបខំប្រឹង ចាំស្វែងរកចំណេះនោះ វាមិនល្អដល់អនាគតទេ។ ខ្ញុំបានឆ្លងកាត់រឿងនេះរួចមកហើយ មានពេលខ្លះ ខ្ញុំមិនយកចិត្តទុកដាក់នូវអ្វីដែលកំពុងរៀន និងមិនខំប្រឹងប្រែងរៀនថែមទៀត វាធ្វើឱ្យមានអារម្មណ៍សែនស្តាយខ្លួនណាស់កាលណោះ។ ព្រោះតែខ្ញុំមានហាក់ដូចជាបាត់បង់អ្វីមួយក្នុងពេលនោះដោយបទពិសោធន៍អាក្រក់ទាំងនោះ ទើបខ្ញុំសូមណែនាំដល់យុវជន យុវនារីទាំងឡាយឲ្យខំរៀនសូត្រ កុំឱ្យចាស់ទៅលំនាកមុខលំបាកក្រោយ។ ពេលវេលារបស់អ្នកនៅក្មេងមានតម្លៃណាស់

ហើយសម្តេចបានបន្តថា យុវជនជាវ័យមួយមានសតិបញ្ញាលូតលាស់ល្អ ហើយក្នុងចិត្តពោរពេញទៅដោយសំណួរបញ្ញា។ ហើយយុវជនដែលមានក្តីប្រាថ្នាដ៏ខ្លាំងក្លាក្នុងការចង់ចេះចង់ដឹងជាមូលដ្ឋាននៃការរីកចម្រើនអនាគតរបស់គេហើយ។ បើយុវជនកាន់តែចង់ចេះចង់ដឹងអំពីពិភពលោកនេះ គួរតែចេះឆ្ងល់ហើយខំធ្វើការ ទើបបែកបញ្ញាមិនខានទេ។ ការឆ្ងល់នេះធ្វើឱ្យយុវជនមានគំនិតបញ្ញាកាន់តែឆ្លាតច្រើនឡើង ហើយអនាគត និងផ្លូវចិត្តកាន់តែរឹងមាំ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2155

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

ប្រយ័ត្នផង! នេះជារោគសញ្ញាទាំង ៤ នាំផលប៉ះពាល់ដល់អារម្មណ៍តានតឹងផ្លូវចិត្តខ្លាំង
Tror Sopheap
September 17 2024
96 views

#ចិត្តសាស្ត្រ

ប្រើក្បួន ៣នេះជួយអ្នកឱ្យគេងលក់ទល់ភ្លឺ អស់បារម្ភរឿងគេងមិនស្កប់ស្កល់ហើយ
Tror Sopheap
September 16 2024
14 views

#ចិត្តសាស្ត្រ

មានសម្ពាធផ្លូវចិត្ត! មករស់នៅតាមរបៀបនេះជួយអ្នកឱ្យមានក្តីសុខ គេចពីជំងឺផ្លូវចិត្ត
Tror Sopheap
September 16 2024
23 views

#ចិត្តសាស្ត្រ

៣ចំណុចធ្វើឱ្យតារាចម្រៀង ឱក សុគន្ធកញ្ញា មានសមត្ថភាពខ្លាំង អាចឈរជើងក្នុងវិស័យសិល្បៈនេះ
Tror Sopheap
September 16 2024
91 views

#ចិត្តសាស្ត្រ

ធ្វើរឿង ៣នេះ ពេលល្ងាច ជាវេទមន្តជប់ឱ្យអ្នកមានអាយុវែង រស់លែងស្រេ្តសទៀត
Tror Sopheap
September 15 2024
105 views

#ចិត្តសាស្ត្រ

មុនដំបូងគូស្នេហ៍ស្រឡាញ់គ្នា តែស្រឡាញ់គ្នាយូរៗ បែបជាអស់អារម្មណ៍នឹងគ្នា ព្រោះអ្វី?
Tror Sopheap
September 15 2024
351 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ចាប់ពីថ្ងៃទី៥ ដល់ទី៧ ខេត្តទាំងនេះនឹងមានភ្លៀងធ្លាក់ លាយខ្យល់ព្យុះសង្ឃរា ត្រូវប្រយ័ត្នមុនចេញក្រៅ
Thida Pet
September 5 2024
525 views

#ជំងឺ

វេជ្ជ. សោភា បង្ហាញនូវរោគសញ្ញាសំខាន់ៗនៃជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ប្រសិនបន្តទុកអាចវិវត្តទៅជាដំបៅ ឬមហារីកពោះវៀន
Pheakdey Pao
September 2 2024
484 views

#ចិត្តសាស្ត្រ

ប្តីប្រពន្ធធ្វើរឿង ១នេះ បង្រ្កាបចិត្តខឹងដាក់គ្នា ធ្វើឱ្យគ្រួសារមានសុភមង្គល មានក្តីសុខ
Tror Sopheap
September 10 2024
403 views

#ចិត្តសាស្ត្រ

មុនដំបូងគូស្នេហ៍ស្រឡាញ់គ្នា តែស្រឡាញ់គ្នាយូរៗ បែបជាអស់អារម្មណ៍នឹងគ្នា ព្រោះអ្វី?
Tror Sopheap
September 15 2024
351 views

#ជំងឺ

រោគសញ្ញាបង្ហាញថា អ្នកកំពុងប្រឈមកើតជំងឺថប់បារម្ភទាំងមិនដឹងខ្លួនថាកើត
Thida Pet
September 2 2024
257 views

#ជំងឺ

មានបញ្ហាទល់លាមក? វេជ្ជ. Rattankovit ប្រាប់នូវគន្លឹះខ្លឹមៗជួយឱ្យពោះវៀនដើរល្អ ដោះស្រាយវិបត្តិទល់លាមក
Pheakdey Pao
September 13 2024
221 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រSeptember 17 2024
ប្រយ័ត្នផង! នេះជារោគសញ្ញាទាំង ៤ នាំផលប៉ះពាល់ដល់អារម្មណ៍តានតឹងផ្លូវចិត្តខ្លាំង
#ព័ត៌មានSeptember 17 2024
បងប្អូន មុនចេញទៅណាមកណា ប្រុងប្រយ័ត្ន ដោយសារឥទ្ធិពលព្យុះទី១៣ នឹងបន្ដរហូតដល់ថ្ងៃនេះ
#ចិត្តសាស្ត្រSeptember 16 2024
ប្រើក្បួន ៣នេះជួយអ្នកឱ្យគេងលក់ទល់ភ្លឺ អស់បារម្ភរឿងគេងមិនស្កប់ស្កល់ហើយ
#ចិត្តសាស្ត្រSeptember 16 2024
មានសម្ពាធផ្លូវចិត្ត! មករស់នៅតាមរបៀបនេះជួយអ្នកឱ្យមានក្តីសុខ គេចពីជំងឺផ្លូវចិត្ត
#ចិត្តសាស្ត្រSeptember 16 2024
៣ចំណុចធ្វើឱ្យតារាចម្រៀង ឱក សុគន្ធកញ្ញា មានសមត្ថភាពខ្លាំង អាចឈរជើងក្នុងវិស័យសិល្បៈនេះ
#ព័ត៌មានSeptember 16 2024
បងប្អូនប្រុងប្រយ័ត្ន មុនចេញទៅណាមកណា ដោយសារឥទ្ធិពលព្យុះទី១៣ នឹងបន្ដរហូតដល់ថ្ងៃនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia