នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មានបដិសេដលិខិតក្លែងក្លាយដែលប្រកាសឱ្យសិស្សថ្នាក់ទី១២ជាប់ដោយមិនបាច់មានប្រឡង មូលហេតុមកពីផលវិបាកនៃការសិក្សាតាមអនឡាញ អំឡុងពេលកូវីដ១៩។
យោងតាមការបញ្ជាក់ក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថា នៅថ្ងៃទី២៧ ខែតុលា មានផ្សព្វផ្សាយលិខិតក្លែងក្លាយនៅបណ្តាញសង្គមសាធារណៈពាក់ព័ន្ធនឹងការកំណត់ឱ្យជាប់ជាស្ថាពរនៃការប្រឡងមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ(ថ្នាក់ទី៩ និងថ្នាក់ទី១២)។ ក្នុងករណីនេះ ក្រសួងប្រកាសបដិសេដទាំងស្រុងនូវខ្លឹមសាលិខិតក្លែងក្លាយដូចខាងលើ។
សូមបញ្ជាក់ថា មិនមែនការអនុញ្ញាតឱ្យសិស្សទី៩ និងទី១២ ជាប់ជាស្ថាពរដោយមិនមានការប្រឡងនោះទេ។ ដូច្នេះសិស្សានុសិស្សត្រូវតាមដានព័ត៌មានច្បាស់ការណ៍ចេញពីប្រភពក្រសួងអប់រំ យុវជននិងកីឡា។