អាហារ
ត្រូវដឹង! អាហារគួរតម និងគួរញុំា អ្នករលាកច្រមុះរុំារ៉ៃត្រូវប្រកាន់ខ្ជាប់ ដើម្បីកុំឱ្យច្រមុះធ្វើទុក្ខខ្លាំងខែភ្លៀង
Thida Pet
September 27 2022
492 views

សុខភាព របស់ច្រមុះគឺជារឿងមួយដែលចាំបាច់ហើយ អ្នកត្រូវយកចិត្តទុកដាក់ ពីព្រោះថាជំងឺច្រមុះនេះប្រសិនណាអ្នកចេះតែញុំាអាហារតាមតែចិត្តច្បាស់ជាឈឺមិនងាយបាត់ឡើយ អាចបង្កបញ្ហាធ្ងន់ធ្ងរឡើងមក ដូចជារលាកច្រមុះ ហៀរសំបោរមិនងាយបាត់ ដុះសាច់ច្រមុះ កើតអាឡែហ្ស៊ីទៀតក៏មាន។

ដូច្នេះដើម្បីការពារនឹងថែរក្សាសុខភាពច្រមុះរបស់អ្នកឱ្យមានសុខភាពល្អ សម្រាប់អ្នកដែលមានបញ្ហាច្រមុះនិងអ្នកដែលមិន​មានគួរតែដឹងពីប្រភេទអាហារដែលញុំាបាននឹងអាហារញុំាទៅធ្វើឱ្យជំងឺច្រមុះរុំារ៉ៃរបស់អ្នករើឡើងមក។ ដោយយោងតាមរយៈគេហទំព័រ webmd បានបញ្ជាក់ឱ្យដឹងថា អាហារដែលត្រូវញុំានឹងគួរតេចៀសវាងមានដូចជា៖

អាហារល្អសម្រាប់សុខភាពច្រមុះ៖

១.ទឹកដោះគោជូរ៖ ប្រភេទទឹកដោះគោជូរមានសមត្ថភាពជួយបង្កើតជាប្រភេទបាក់តេរីល្អសម្រាប់ជួយកាត់បន្ថយអាការអាឡែស៊ីច្រមុះបានច្រើនផងដែរ​។

២.ត្រី៖ ដូចជាត្រីធូណា ត្រីសាឌីន ត្រីកែលជាដើមសុទ្ធសឹងជាត្រីដែលមានផ្ទុកដោយ អាស៊ីតខ្លាញ់អូមេហ្កា៣ ត្រីប្រភេទនេះមានសមត្ថភាពជួយកាត់បន្ថយការវិវិត្តទៅជាអាឡែងហ្ស៊ីបាន។

៣.អាហារក្ដៅ៖ ញុំាអាហារក្ដៅៗបានជួយដល់សុខភាពច្រមុះរបស់អ្នកច្រើនជួយកាត់ស្លេស្ម នៅក្នុងក ជួយសម្រួលផ្លូវដង្ហើម កាត់បន្ថយការហៀរសំបោរ ហើមច្រមុះផងដែរ ។អាហារក្ដៅដែលអ្នកអាចរកញុំាបានមានដូចជា៖ ស៊ុបមាន់ក្ដៅៗ តែខ្ញីក្ដៅៗជាដើម។

អាហារប៉ះពាល់សុខភាពច្រមុះ៖

១.ស្រាបៀរ៖ សម្រាប់អ្នកដែលមានបញ្ហាច្រមុះរុំារ៉ៃ បើហៀរសំបោរក៏មិនងាយនឹងបាត់ អាចដោយសារការទទួលទានប្រភេទគ្រឿងស្រវឹងដូចជាស្រា ភេសជ្ជៈត្រជាក់ នៅក្នុងកម្រិតច្រើនជារឿងរាល់ថ្ងៃមិនឈប់អាចបណ្ដាលឱ្យអាការច្រមុះរបស់គាត់កាន់តែឈឺធ្ងន់ជាងមុន បង្កជាការតឹងច្រមុះ រលាកក្ដៅផងដែរ។

២.អាហារផ្អាប់៖ មានដូចជាប្រហុក ផ្អក ជ្រក់ត្រសក់ ជ្រក់ស្ពៃ... អាហារធ្វើទុកយូរខែ អាហារប្រៃជាដើម ប្រភេទទាំងអស់នេះអ្នកមានបញ្ហាច្រមុះរុំារៃញុំាទៅប្រតិកម្មលឿនណាស់ អាចឈឺចាប់ក្នុងច្រមុះ តឹងច្រមុះ រលាកហៀរសំបោរ ភ្លាមៗក៏មានដូច្នេះគួរតែប្រយ័ត្នជាមួយអាហារផ្អាប់។

ជាចុងក្រោយប្រសិនណាអ្នកមានបញ្ហាច្រមុះរុំារ៉ៃមិនងាយបាត់ មុននឹងញុំាអាហារអ្វីអ្នកត្រូវប្រាកដថាអាហារទាំងអស់នោះមិនបង្កជាផលប៉ះពាល់ដល់ច្រមុះរបស់អ្នកនៅថ្ងៃក្រោយ៕

អត្ថបទដោយ៖ប៉ែត​ ធីតា

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1261

អត្ថបទទាក់ទង

#អាហារ

ប្រើប្រេងឆា១នេះ មានសមត្ថភាពកម្ចាត់ខ្លាញ់អាក្រក់ក្នុងសរសៃឈាមនិងខ្លាញ់រុំថ្លើម
Tror Sopheap
January 31 2025
2.5 K views

#អាហារ

ហាងបាយហៃណាំ ប្រើរូបមន្តបែបនេះ ទាញភ្ញៀវចូលហាងមិនដាច់ ទោះបីហាងជាច្រើនបិទក៏ដោយ
Tror Sopheap
January 20 2025
235 views

#អាហារ

អ្នកមានបញ្ហាគេងអត់លក់មែនទេ? មកញ៉ាំអាហារ ៤នេះ ឱ្យអ្នកឆាប់ងងុយគេងលឿន
Tror Sopheap
January 15 2025
1.3 K views

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
2.5 K views

#អាហារ

អាហារទាំង៥ ញ៉ាំរាល់ថ្ងៃ ដូចបំផ្លាញមុខងារតម្រងនោមឱ្យខូចលឿន
Tror Sopheap
December 17 2024
4.7 K views

#អាហារ

ញុំាផ្លែឈើ ៤មុខនេះ ប៉ូវទាំងតម្រងនោមកុំឱ្យខូច ហើយជួយសម្រស់កាន់តែក្មេងជាងវ័យ
Tror Sopheap
December 13 2024
10.2 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia