ចិត្តសាស្ត្រ
លោកឆាត់ ឡេងចាន់សុជាតិ បញ្ជាក់ថា៖ បើមិនចង់ឱ្យការរកស៊ីបរាជ័យទេ អ្នកត្រូវដើរតាមក្បួននេះ
Tror Sopheap
October 11 2022
471 views

យើងបានដឹងហើយថា ការដឹកនាំអាជីវកម្ម និងក្រុមហ៊ុនមួយ ត្រូវការអ្នកដឹកនាំដែលមានសមត្ថភាពខ្លាំង ដើម្បីឈរជើងលើទីផ្សារប្រកួតប្រជែងគ្នាដូចជាសង្រ្គាមចឹងដែរ។ នៅសម័យកូវីដ ១៩នេះ មានក្រុមហ៊ុនជាច្រើនមានការខាតបង់លុយ និងបញ្ឃប់បុគ្គលិកខ្លះ ប៉ុន្តែមានក្រុមហ៊ុនមួយក្នុងចំណោមក្នុងជាច្រើនដែលអាចរីកចម្រើនសម័យកូវីដ១៩នេះ គឺក្រុមហ៊ុន CHHAT GROUP ដែលដឹកនាំដោយលោក ឆាត់ ឡេងចាន់សុជាតិ ដែលមានវិធីសាស្រ្តក្នុងការដឹកនាំឱ្យមានប្រសិទ្ធភាពខ្ពស់។

លោក ឆាត់ ឡេងចាន់សុជាតិ កាលពីមុនធ្លាប់ជាបុគ្គលិកផ្នែកទីផ្សារដែលមានបទពិសោធន៍ជិត ២០ឆ្នាំ។ នៅឆ្នាំ ២០២០នេះ លោកក៏បានធ្វើការសម្រេចចិត្តយ៉ាងមួយ គឺការបើកក្រុមហ៊ុនដោយខ្លួនឯង ដែលមានបទពិសោធន៍ចាស់វស្សាជាច្រើនឆ្នាំដោយមានមនុស្សភាគច្រើនគិតថា សម័យកូវីដ១៩ ជាវិបត្តិ ឬហានិភ័យខ្លាំងណាស់។ ប៉ុន្តែលោកយល់ឃើញថា វិបត្តិជាឱកាសល្អបំផុតក្នុងការបើកក្រុមហ៊ុនចេញរកស៊ី។ លោកបានបន្តថា នៅក្នុងដំណាលកាលវិបត្តិកូវីដនេះ អ្វីដែលសំខាន់សម្រាប់អ្នកដឹកនាំ គឺផ្លូវចិត្តយើងរឹងមាំ និងការគិតឱ្យរហ័ស ព្រោះបញ្ហាមានច្រើនលើសពីអ្វីដែលយើងគិតទៅទៀត។” ទោះបីមានបញ្ហា ឬឧបសគ្គជាច្រើន ក៏លោករកផ្លូវដោះស្រាយបានដែរ។

ហើយការដោះស្រាយបានល្អបំផុត អ្នកដឹកនាំត្រូវមានថាមពលលើខ្លួនឯងគឺការជឿជាក់លើខ្លួនឯង។ លោក ឡេងចាន់សុជាតិ បានមានប្រសាសន៍ថា សម័យកូវីដ១៩នេះ អ្នកដឹកនាំមិនអាចខ្វះជំនឿលើខ្លួនបានទេក្នុងកាលទេសៈនេះ ព្រោះអ្វី? បើចង់ឱ្យអ្នកដទៃមានទំនុកចិត្តលើអាជីកម្មរបស់យើង លុះត្រាតែខ្លួនយើងជឿលើខ្លួនឯងជាមុនសិន។ ព្រោះចំហាយនេះនឹងជះឥទ្ធិពលទៅកាន់រង្វង់គ្រួសារ ម្ចាស់ភាគហ៊ុន និងបុគ្គលិក ឱ្យរួមដៃគ្នាក្នុងការដឹកនាំក្រុមហ៊ុនឱ្យឆ្ពោះទៅមុខទាំងអស់គ្នា។ ហើយខ្ញុំតែងតែគិតដដែលៗ ថា យើងអាចធ្វើបាន... ធ្វើឱ្យខ្ញុំចេះតែមានកម្លាំងចិត្ត និងមានអារម្មណ៍ជឿជាក់លើខ្លួនឯងខ្លាំងជាងអ្នកដទៃ។ 

ហើយដើម្បីសម្រេចភាពជោគជ័យក្នុងគ្រាមានវិបត្តិនេះ លោក ឡេងចាន់សុជាតិ មានអាវុធមួយ គឺក្រុមការងារការប្រយុទ្ធក្នុងសមភូមិកូវីដនេះ។ លោក ឡេងចាន់សុជាតិ បាននិយាយថា ពេលយើងស្ថិតក្នុងវិបត្តិ យើងជាអ្នកជាដឹកនាំ ត្រូវចេះស្តាប់មតិរបស់បុគ្គលិក និងរកអ្នកជំនាញពូកែៗ ដើម្បីផ្តល់គំនិតជួយក្រុមហ៊ុន។ ព្រោះថា ការមានគំនិតច្រើនល្អជាងគំនិតតែមួយដែលមិនគ្រប់ជ្រុងជ្រាយទេ។” នេះជាចំណុចខ្លាំងរបស់គាត់ក្នុងការប្រមូលគំនិតល្អដឹកនាំក្រុមហ៊ុន។

នៅមានជំហានមួយទៀតរបស់់លោក ចាន់សុជាតិ បានមានប្រសាសន៍ថា អ្នកដឹកនាំត្រូវតែយកគំនិតទាំងអស់នោះ មកវិភាគគិតពិចារណាឱ្យលម្អិត​ដើម្បីធ្វើការសម្រេចចិត្តឱ្យបានត្រឹមត្រូវ។ ហើយការសម្រេចចិត្តនេះ ក៏ត្រូវឱ្យអ្នកដឹកនាំមានបទដោយពិសោធជំនួយផងដែរ។ និយាយនេះ មិនមែន ខ្ញុំចេះតែសម្រេចចិត្តត្រូវ ១០០%នោះទេ ពេលខ្លះ ខ្ញុំក៏ចេះខុសដែរ សំខាន់ខ្ញុំចេះកែប្រែឱ្យលឿនបំផុត។ កុំឱ្យកំហុសគរលើគ្នាច្រើនឡើង ព្រោះវាអាចទាញជីវិតក្រុមហ៊ុនឱ្យដួលបរាជ័យបានយ៉ាងរហ័ស បើយើងមិនប្រញ៉ាប់ដោះស្រាយវាភ្លាមៗ ទេនោះ។ ដូចនេះ ការខុសចេះកែឱ្យលឿន ជាជម្រើសល្អបំផុតរបស់អ្នកដឹកនាំ ដើម្បីឱ្យក្រុមហ៊ុនរីកចម្រើន៕

នេះជាគេហទំព័រ CHHAT GROUP ព័ត៌មានបន្ថែម សូមទាក់ទងមក៖ 012 890 801 >>010 969 005

អាស័យដ្ឋានតាមផែនទី៖ https://goo.gl/maps/BJFenUbTYEA9Bat87

អត្ថបទដោយ៖ ទ្រ សុភាព Startup Expo 2022 ពិព័រណ៍មុខរបរ ២០២២

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2294

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

យុវជនចង់ស្ថាបនាអនាគតឱ្យសម្រេច យុវជនត្រូវមានទម្លាប់ ២នេះតាមខ្លួន
Tror Sopheap
January 2 2025
214 views

#ចិត្តសាស្ត្រ

ស្រ្តីគិតបែបនេះ ជាស្រ្តីមានសមត្ថភាព មានតម្លៃ ដើម្បីធ្វើជាម្ចាស់លើវាសនារបស់ខ្លួន
Tror Sopheap
January 2 2025
1 K views

#ចិត្តសាស្ត្រ

ផ្លាស់ប្តូរខ្លួនឯងនៅឆ្នាំ២០២៥! ចាំបាច់ត្រូវធ្វើ ៣នេះឱ្យជីវិតអ្នកមានក្តីសុខមានតម្លៃ
Tror Sopheap
December 31 2024
808 views

#ចិត្តសាស្ត្រ

១០គតិបណ្ឌិតអ្នកចិត្តសាស្រ្តបណ្តុះចិត្តឱ្យអ្នកចេះតស៊ូដើម្បីរកអត្ថន័យឱ្យជីវិតចេះរីករាយ
Tror Sopheap
December 29 2024
161 views

#ចិត្តសាស្ត្រ

អ្នកចិត្តសាស្រ្តប្រាប់ថា សញ្ញា ៥នេះ អ្នកជាមនុស្សឆ្លាតវៃខាងអារម្មណ៍ EQ
Tror Sopheap
December 27 2024
2 K views

#ចិត្តសាស្ត្រ

អ្នកមានទម្លាប់អានសៀវភៅ ប៉ូវគំនិតប៉ូវផ្លូវចិត្តឱ្យអាយុវែង
Tror Sopheap
December 26 2024
65 views
អត្ថបទថ្មីៗ
#កុមារJanuary 3 2025
នេះជារប្រៀបចិញ្ចឹមថ្មីកូនឱ្យចេះក្រោកតស៊ូ មានក្តីស្រឡាញ់ មានអនាគតរឹងមាំ
#អាហារJanuary 3 2025
ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
#ចិត្តសាស្ត្រJanuary 2 2025
យុវជនចង់ស្ថាបនាអនាគតឱ្យសម្រេច យុវជនត្រូវមានទម្លាប់ ២នេះតាមខ្លួន
#ចិត្តសាស្ត្រJanuary 2 2025
ស្រ្តីគិតបែបនេះ ជាស្រ្តីមានសមត្ថភាព មានតម្លៃ ដើម្បីធ្វើជាម្ចាស់លើវាសនារបស់ខ្លួន
#ចិត្តសាស្ត្រDecember 31 2024
ផ្លាស់ប្តូរខ្លួនឯងនៅឆ្នាំ២០២៥! ចាំបាច់ត្រូវធ្វើ ៣នេះឱ្យជីវិតអ្នកមានក្តីសុខមានតម្លៃ
#កីឡាDecember 31 2024
ខ្សោយផ្លូវភេ.ទ! មកធ្វើរឿង ១នេះ រួមភេ.ទបានយូរហើយមេជិវិតមានគុណភាព

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia