ចិត្តសាស្ត្រ
លោក ខាំ ពិសិដ្ឋ បញ្ជាក់ថា វាសនាបុគ្គលរកស៊ី មាន ៣ប្រភេទ តើអ្នកស្ថិតក្នុងប្រភេទ១ណា?
Tror Sopheap
December 7 2022
234 views

ការរកស៊ីតែងមានបញ្ហា ឬវិបត្តិសេដ្ឋកិច្ចក្នុងកាលៈទេសៈណាមួយ ការពង្រឹងផ្លូវចិត្តជារឿងសំខាន់ក្នុងការដឹកនាំគំនិតយើងឱ្យមើលឃើញឱកាស ដើម្បីដឹកនាំអាជីវកម្មឱ្យរីក។ តាមលោកគ្រូ ខាំ ពិសិដ្ឋ ជាសហគ្រិន គ្រូបង្ហាត់បង្ហាញ និងអ្នកយុទ្ធសាស្រ្តជីវិត បានបញ្ជាក់ថា មនុស្សយើងមាន ៣ប្រភេទ៖

១. ជាមនុស្សដេកចាំឱកាស

២. ជាមនុស្សពូកែចាប់ឱកាស

៣. ជាមនុស្សដែលបង្កើតឱកាស

យើងអាចសង្កេតមើលនៅពេលដែលមានបញ្ហាកូវីដចាប់ផ្តើមភ្លាមនោះ មានអាជីវកម្មមួយចំនួនបានផ្អាកដំណើរការ ហើយមានអាជីវកម្មមួយចំនួនទៀតបានបំប្លែងខ្លួន ហើយបន្តការជួយដល់អតិថិជន ទោះបីជាមានកត្តារារាំងក៏ដោយ! ជាលទ្ធផលអ្នកដែលគាត់បានសម្រាកផ្អាកមួយរយៈ រង់ចាំកូវីដចាកចេញ គាត់អាចបន្តបិទរាងយូរ ឬបើកដំណើរការសាឡើងវិញក្នុងអំឡុងពេលមួយ។

តែដោយឡែកអ្នកដែលគាត់ខំខ្នះខ្នែង គិតរកគំនិតច្នៃប្រឌិត និងធ្វើការផ្លាស់ប្តូរបានលឿនទៅតាមកាលៈទេសៈ ក៏ចាប់យកឱកាស ដែលមានការប្រកួតប្រជែងធ្លាក់ចុះ គាត់មានភាពរីកចម្រើនជាខ្លាំង។ ហើយមានអ្នកខ្លះទៀត គាត់បានបង្កើតឱកាសឱ្យខ្លួនឯង ចាប់ផ្តើមអាជីវកម្មថ្មី ដោយមើលឃើញនូវបញ្ហាក្នុងសង្គម ហើយចាប់ផ្តើមដោះស្រាយបញ្ហាប្រកបដោយគំនិតឆ្នៃប្រឌិត និងសុវត្ថិភាព។

ចុះអ្នកវិញ? ក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ មិនថាក្នុងកាលៈទេសៈណាក៏ដោយ ក៏យើងបន្តក្នុងការផ្តល់ការអប់រំជូនដល់មនុស្សជាច្រើនដែលគាត់មានការតាំងចិត្តក្នុងការអភិវឌ្ឍខ្លួនទៅរកភាពរីកចម្រើន។ ព្រោះការសិក្សារៀនសូត្រមានការវិវត្តទៅកាន់បច្ចេកវិទ្យាថ្មី បានជួយអ្នកម្ចាស់អាជីវកម្មមានប្រសិទ្ធភាពខ្ពស់។ ខ្ញុំសុំលើកទឹកឱ្យបងប្អូនបន្តសិក្សារៀនសូត្រឱ្យបានទាន់ពេលវេលា កុំនិយាយថាចាំសិន ចាំនេះ ចាំនោះ ក្លាយជាទម្លាប់ ដែលធ្វើឱ្យបងប្អូនពិបាករីកចម្រើនសមត្ថភាព។ គប្បីបើកចិត្តសិក្សាអ្វីដែលល្អៗថ្មីៗ ជួយអ្នកឱ្យដើរទាន់បច្ចុប្បន្នភាព ចំណេះដឹងម្សិលមិញអាចអស់សុពលភាព លែងប្រើប្រាស់បាននៅថ្ងៃនេះ។ ដូចនេះ ត្រូវតែរៀនឱ្យបានលឿន ឱ្យសម្របដើម្បីតាមកាលៈទេសៈឱ្យទាន់ ក្នុងការបង្កើតអាជីវកម្មឱ្យរស់បានយូរ៕ អត្ថបទដោយ៖ ទ្រ សុភាព

គេហទំព័រ៖ Kham Piseth លេខទូរស៍ព្ទ៖ 096 6364 096

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2358

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

គេងអត់លក់? ៣វេទមន្តនេះជប់ឱ្យភ្នែករបស់អ្នកឆាប់ងងុយគេងលឿន
Tror Sopheap
February 8 2025
476 views

#ចិត្តសាស្ត្រ

ម្ចាស់សិប្បកម្មផ្តាំថា ចេះក្បួននេះ ទោះបីធ្វើការ រកស៊ី មិនចាំបាច់ភ័យជីវិតលំបាកវេទនាទេ
Tror Sopheap
February 7 2025
306 views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.5 K views

#ចិត្តសាស្ត្រ

នេះជាក្បួនដោះស្រាយអារម្មណ៍តានតឹងមានប្រសិទ្ធភាពលឿនបំផុត
Tror Sopheap
February 6 2025
1.2 K views

#ចិត្តសាស្ត្រ

អ្នកធ្វើរឿង ២នេះ សមត្ថភាពកើន អនាគតមិនលំបាកខ្លួនទេ
Tror Sopheap
February 5 2025
246 views

#ចិត្តសាស្ត្រ

៤ទម្លាប់ពេលព្រឹកដាស់ចិត្តឱ្យរីករាយ ឱ្យមានក្តីសុខ មានថាមពលទ្វេដង
Tror Sopheap
January 30 2025
884 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.8 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#អាហារ

ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
Tror Sopheap
February 10 2025
5.2 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.5 K views

#ព័ត៌មាន

ប្រយ័ត្ន! ថ្ងៃទី ៩នេះ ខេត្ត ២នេះ មានកម្រិតខ្យល់ពុលពណ៌ទឹកក្រូច
Tror Sopheap
February 9 2025
2.2 K views

#ព័ត៌មាន

ចូលរួមរំលែកទុក្ខផង! តួស្រីសាន់ ឆាយ ក្នុងរឿងf4គាត់បានទទួលមរណភាពហើយ នៅអាយុត្រឹមតែ៤៨ឆ្នាំ
Thida Pet
February 3 2025
2.2 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia