ក្រសួងសុខាភិបាល៖ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣នេះ ក្រសួងសុខាភិបាល បានចេញផ្សាយលើគេហៈទំព័រហ្វេសប៊ុកផ្លូវការថា សូមបងប្អូនមេត្តាកុំចែកចាយបន្តនូវព័ត៍មានមិនត្រឹមត្រូវនេះ។ នេះបើយោងការចុះផ្សាយរបស់ក្រសួងសុខាភិបាល។
មិនតែប៉ុណ្ណោះទេ ក្រសួងសុខាភិបាល ក៏ធ្លាប់ជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា ស្ថានភាពនៃការប្រែប្រួលអាកាសធាតុបណ្ដាលឱ្យមានអាកាសធាតុក្ដៅខ្លាំងនៅក្នុងប្រទេសកម្ពុជា ក៏ដូចនៅបណ្ដាលប្រទេសជាច្រើននៅក្នុងតំបន់ និងនៅលើសាកលលោក។
បើយោងតាមឯកសាររបស់អង្គការសុខភាពពិភពលោកបានចេញផ្សាយនៅថ្ងៃ០៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្ហាញថា យ៉ាងហោចណាស់ក៏មានមនុស្ស១៥,០០០នាក់ ត្រូវបានស្លាប់ដោយសារអាកាសធាតុក្ដៅពេកនៅអឺរ៉ុបនៅក្នុងឆ្នាំ២០២២កន្លងមកនេះ។
គួរបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាលធ្លាប់បានចេញសេចក្តីណែនាំស្តីពីការការពារខ្លួនពេលអាកាសធាតុក្តៅកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ រួចមកហើយដូចដែលមានភ្ជាប់ជូននៅខាងក្រោមនេះ។
ដូច្នេះសូមបងប្អូនមេត្តាកុំព្រួយបារម្ភ ភ័យខ្លាច និងបន្តតាមដាននូវព័ត៌មានច្បាស់លាស់ចេញពីប្រភពផ្លូវការរបស់ក្រសួងសុខាភិបាលដែលតែងតែផ្ដល់នូវព័ត៌មានលម្អិតអំពី សុខភាព។ សូមអរគុណ៕