វ័យខ្ទង់២០ឆ្នាំឡើងជាវ័យមួយដែលមានការប្រែប្រួលអរម៉ូនឡើងចុះខ្លាំងជាពិសេសគឺស្រ្តីផ្ទាល់តែម្តង។ ចំពោះអ្នកដែលមានស្បែកមុខស្ងួតនិងខ្លាញ់មកពីកំណើត ដល់ពេលឈានដល់វ័យប្រែប្រួលអរម៉ូនគឺងាយធ្វើឱ្យស្បែកមុខរបស់ពួកគេងាយរងប្រតិកម្មទៅជាកើតមុខ ឡើងជាំពេញមុខខ្លាំងណាស់។
ជាការពិតណាស់ យោងតាមការសម្ភាសន៍ផ្ទាល់ជាមួយ វេជ្ជបណ្ឌិត សន បូរល័ក្ខណ ឯកទេសផ្នែកសើរស្បែកនិងសម្រស់នៅគ្លីនិក Ella Dermatology & Aesthetic វេជ្ជបណ្ឌិតបានបញ្ជាក់ថា ស្បែកមុខរបស់មនុស្សម្នាក់ៗមានសភាពមិនដូចគ្នាទេ អ្នកខ្លះមានស្បែកមុខខ្លាញ់ ខ្លះស្ងួត ខ្លះធម្មតា។ ក្នុងចំណោមសភាពស្បែកមុខទាំង៣ប្រភេទនេះ អ្នកដែលមានស្បែកមុខខ្លាញ់ មិនស្បែកមុខស្ងួតងាយទទួលរងបញ្ហាច្រើនជាងអ្នកដែលមានស្បែកមុខធម្មតា។
វេជ្ជបណ្ឌិត បានបន្តទៀតថា អ្នកដែលមានស្បែកមុខខ្លាញ់ និងស្ងួត ត្រូវប្រយ័ត្នឱ្យខ្លាំងទៅលើការប្រើប្រាស់ skin care ពីព្រោះបើប្រើមិនត្រូវតាមក្បួនវាងាយធ្វើឱ្យស្បែកមុខទៅជាក្រិនស្បែក កើតមុន អាចម៌រុយ ចាំ សរសៃក្រហម ជាពេញមុខមិនខាន។
Skin care ចាំបាច់សម្រាប់អ្នកមានស្បែកខ្លាញ់ និងស្ងួតត្រូវប្រើ៖
- ស្បែកមុខខ្លាញ់៖ អ្នកដែលមានសភាពស្បែកមុខខ្លាញ់ ជាស្បែកដែលងាយកើតមុខបំផុត ពីព្រោះស្បែកមុខរបស់អ្នកមានខ្លាញ់ស្រាប់ហើយ កាលណាអ្នកទៅប្រើ Skin care ដែលជាប្រភេទបំពេញជាតិខ្លាញ់ ឬប្រភេទណាមួយដែលមិនត្រូវ នៅពេលលាបធ្វើឱ្យមានការកកស្ទះគល់រោម បណ្តាលឱ្យកំណកខ្លាញ់នៅលើស្បែកមុខ វាវិត្តទៅជាមួយដូចជាមុនសាច់ មុនក្បាលខ្មៅ និងមុនផ្សេងៗទៀតជាច្រើន។ ដូច្នេះចំពោះអ្នកមានស្បែកមុខមានខ្លាញ់ វេជ្ជបណ្ឌិតណែនាំឱ្យអ្នកជ្រើស Skin care ដែលមានគ្រឿងផ្សំ AHA និង BHA។ សារធាតុទាំង២នេះវាជួយទប់ស្កាត់ការផលិតខ្លាញ់នៅលើស្បែកមុខរបស់អ្នក និងទប់ស្កាត់ការកើតមុនផងដែរ។
- ស្បែកមុខស្ងួត៖ ស្បែកមុខស្ងួតជាប្រភេទស្បែកមុខដែលមានបញ្ហាច្រើនដូចគ្នា អ្នកមានស្បែកមុខប្រភេទនេះងាយប្រឈមជាមួយ ស្នាមជាំ អាចម៌រុយ អុចខ្មៅនៅលើមុខប្រសិនជាអ្នកជ្រើសប្រើ Skin care មិនត្រូវ។ ប្រភេទស្បែកមុខស្ងួតគឺត្រូវការផលិតផល Skin care ដែលមាននាទីជួយបំពេញជាតិទឹកបំផុត ហើយផលិតផលទាំងនោះមានគ្រឿងផ្សំពី Hyaluronic, Acid Glycerin, Ceramide, Niacinamide សារធាតុទាំង៤នេះអ្នកមានប្រភេទមុនស្ងួតចាំបាច់ត្រូវតែប្រើប្រាស់ដោយខានមិនបាន។
វេជ្ជបណ្ឌិតបានប្រាប់ច្បាស់ៗថា ក្រៅពីការជ្រើស ឱ្យត្រូវ អ្នកមានស្បែកខ្លាញ់ និងស្ងួត ត្រូវលាងមុខ១ថ្ងៃតែ២ដងបានហើយ កុំលាងញឹកញាប់ព្រោះអាចបណ្តាលឱ្យមុខទៅជាស្ងួតខ្លាំងបាន។ មួយវិញទៀយចំពោះការលាបឡេការពារកម្តៅថ្ងៃ ដាច់ខាតត្រូវតែលាបរៀបរាល់៣ម៉ោងម្តងកុំភ្លេចឱ្យសោះ។
ដើម្បីកាត់តែច្បាស់ពីរបៀបក្នុងការថែទាំស្បែកមុខ បងប្អូនអាចធ្វើការទំនាក់ទំនងពិគ្រោះយោបល់ជាមួយ វេជ្ជបណ្ឌិត សន បូរល័ក្ខណ បានតាមរយៈលេខទូរស័ព្ទ 099 758 507 ឬអាចអញ្ជើញទៅកាន់គ្លីនិក Ella Dermatology & Aesthetic ផ្ទាល់ដែលមានទីតាំងស្ថិតនៅផ្ទះលេខ 554B ផ្លូវលេខ 163 សង្កាត់ទួលទំពូង1 ខណ្ឌចំការមន រាជធានីភ្នំពេញ៕
អត្ថបទដោយ៖ មឿន គន្ធា

