ព័ត៌មាន
កុំប្រហែស!ទស្សវត្សរ៍៨០ខ្មែរធ្លាប់ធ្លាក់ក្នុងអន្លង់ជំងឺ១នេះ ឈឺជាង១៧ម៉ឺនករណីនិងស្លាប់ជិត១ពាន់នាក់
Phoak Mary
April 25 2022
295 views

សុខភាពពលរដ្ឋល្អជាផ្នែកមួយដែលរូមចំណែកក្នុងការលើកស្ទួយសង្គមជាតិទាំងមូល។ប្រសិនបើសុខភាពមានបញ្ហាច្រើន នោះសង្គមជាតិក៏អាចប៉ះពាល់បានដែរ។កន្លងមកប្រទេសយើងក៏ធ្លាប់ជួបបញ្ហានៃការកើតជំងឺក្នុងកម្រិតធំមួយផងដែរ។

តាមការឱ្យដឹងរបស់ក្រសួងព័ត៌មានចុះថ្ងៃទី២៥ខែមេសាឆ្នាំ២០២២បានឱ្យដឹងថា របាយ ការណ៍របស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់បានបង្ហាញថា ប្រទេសកម្ពុជាយើងធ្លាប់មានករណីជំងឺគ្រុន ចាញ់ជាង ១៧ម៉ឺនករណីឈឺ នាទសវត្សរ៍ឆ្នាំ៨០ និងស្លាប់ជិត ១ ០០០នាក់។ ឆ្នាំ២០១៨ ករណីស្លាប់ដោយ សារជំងឺគ្រុនចាញ់លែងមានរហូតមកដល់បច្ចុប្បន្ន បាន ន័យថា សម្រេចបានជោគ ជ័យមុនគោលដៅគ្រោងទុកឆ្នាំ២០២០។

ក្នុងឆ្នាំ២០២១ ជំងឺគ្រុនចាញ់សរុបមាន ៤ ២៧៩ករណីឈឺ ដែលចំនួនករណី បានបន្តថយចុះ៥៤% បើប្រៀបធៀបនឹងឆ្នាំ២០២០ ដែលមាន ៩២៣៤ករណី។ ចំពោះជំងឺគ្រុនចាញ់ ទម្រង់សន្ធំនិងចម្រុះមាន ៣២០ ករណី ក្នុងឆ្នាំ២០២១ គឺបានបន្តថយចុះ៦៥% បើប្រៀប ធៀបនឹងឆ្នាំ២០២០ មាន ៩៣៦ករណីឈឺ។ ចំពោះករណីគ្រុនចាញ់ប្រភេទវីវ៉ាក់ក៏មានការថយចុះ៥២% ពីចំនួន ៨ ២៩៨ នៅ ឆ្នាំ២០២០ មកនៅចំនួន ៣ ៩៥៩ករណី នៅឆ្នាំ២០២១។

ប្រភពដដែលបានលើកឡើងដែរថា តាមប្រសាសន៍របស់អគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានបញ្ជាក់ថាថា ជំងឺ គ្រុនចាញ់មិនត្រឹមតែធ្វើឱ្យប៉ះ ពាល់ដល់សុខភាព ចំណាយថវិកាដោយផ្ទាល់លើការ ព្យាបាល ការខាតបង់ការងារ ការបាត់បង់ផលិតភាព និងអាយុជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កផលប៉ះពាល់ ជាអវិជ្ជមានដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរទៀត ផង។ ជំងឺគ្រុនចាញ់មានខ្ពស់ណាស់តាមដងទន្លមេគង្គ ដែលដៃគូទាំងអស់ រួមទាំងកម្មវិធីមេគង្គ-ឡានឆាង ជុំទី១ ទី២ និងទី៣ ក៏បានផ្តោតការយកចិត្តទុកដាក់លើការបំបាត់ជំងឺគ្រុនចាញ់។ 

បន្ថែមពីនេះសម្ដេចតេជោក៏បានលើកឡើងថានឹង គាំទ្រយ៉ាងពេញទំហឹងចំពោះគ្រប់សកម្មភាពទាំងអស់ ក្នុងការផ្លាស់ប្តូរផ្នត់គំនិតនិងទម្លាប់ប្រជាជនក្នុងការប្រតិបត្តិលើការរស់នៅស្អាតគ្មានការចម្លងជំងឺគ្រុនចាញ់ ដើម្បីឈានទៅលុបបំបាត់ជំងឺ គ្រុនចាញ់ឱ្យអស់ពីកម្ពុជា ។

Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia