អាហារ
ចង់បានចង្កេះតូច ក្បាលពោះរាបស្មើស្លៀកអ្វីក៏សម សាក៣ក្បាច់នេះ
Thida Pet
February 1 2023
1.6 K views

ក្បាលពោះធំ គ្មានចង្កេះ ស្លៀកអ្វីក៏មិនសម​មិនស្អាត គឺជាបញ្ហាធំណាស់សម្រាប់អ្នកមានគីឡូធ្ងន់ ដូច្នេះការសម្រកគីឡូគឺជារឿងចម្បងដែលត្រូវធ្វើ ។ ចំពោះវិធីសម្រកវិញមានច្រើនរបៀប ដូចជាការហាត់ប្រាណសម្រកក្បាលពោះ ហាត់យកចង្កេះS រួមទាំងរបបអាហារដែលជួយឱ្យការសម្រកគីឡូបានជោគជ័យ ។ 

ជាការពិតណាស់ក្រុមការងារចាបបៃតងសូមលើកយករបបអាហារញុំាជួយសម្រកក្បាលពោះ ដុតរំលាយខ្លាញ់ ចង្កេះតូចរួមទាំងមានសុខភាពល្អបំផុតពេលញុំា មិនបង្កជាគ្រោះថ្នាក់ដល់រាងកាយ។ នេះបើយោងតាមរយៈគេហទំព័រ​ stylecraze បានបញ្ជាក់ឱ្យដឹងថា អាហារគួរញុំាដើម្បីជួយអ្នកឱ្យសម្រកគីឡូបានមានដូចជា៖

១.ស៊ុបផ្សិត៖ យោងតាមរយៈលោក ​​Julieanna Hever ដែលជាអ្នកនិពន្ធសៀវភៅ The Vegiterranean Diet បាននិយាយបញ្ជាក់ឱ្យដឹងថា ការទទួលទានស៊ុបមុនចាប់ផ្ដើមញុំាអាហារគឺអាចជួយកាត់បន្ថយកម្រិតញុំារបស់អ្នកបានច្រើន ជួយសម្រកគីឡូ​​ ប្រភេទស៊ុបអាចញុំាបានមានដូចជាស៊ុបសាច់មាន់ ស៊ុប​ផ្សិតសុទ្ធជាដើម។ដូច្នេះអាចសាកល្បងញុំាស៊ុបមុនញុំាអាហារតាមក្រោយដើម្បីជួយសម្រកគីឡូ។

២.ដើមខាត់ណាខៀវ៖ ដើមខាត់ណាខៀវគឺ សម្បូរដោយវីតាមីនល្អសម្រាប់សុខភាពល្អ រួមទាំងអ្នកមានបំណងចង់សម្រកគីឡូ ដើម្បីដុតរំលាយខ្លាញ់ក្បាលពោះចេញ បានរាងស្អាត ស្រកគីឡូលឿនអាចញុំាបន្លែដើមខាត់ណាខៀវទៅមិនខុសទេ។

៣.គ្រាប់CHIA៖ យោងតាមរយៈអ្នកជំនាញ ឈ្មោះ Olesiak បាននិយាយថា គ្រាប់CHIAគឺប្រយោជន៍ជួយសម្រកគីឡូ សម្រាប់អ្នកបំណងចង់សម្រកអាចសាករកគ្រាប់CHIAញុំា ជួយឱ្យអ្នកឆ្អែតបានយូរ កាត់បន្ថយការញុំាអាហារច្រើន ជាហេតុនាំឱ្យអ្នកឆាប់ស្រកគីឡូលឿន។ ដូច្នេះប្រសិនណាអ្នកមិនចង់ក្បាលពោះធំ​ ស្លៀកអ្វីក៏មិនសមដូចគេ អាចសាកល្បងញុំាគ្រាប់CHIAដើម្បីសម្រកគីឡូបាន។

៤.យ៉ាអ៊ួរ៖ តាមរយៈការសិក្សាមួយបានចេញផ្សាយនៅទស្សនាវត្តី British Journal of Nutrition​ បានរកឃើញថា យ៉ាអ៊ួសម្បូរដោយប្រូបាយអូទិក ល្អសម្រាប់សុខភាពរបស់ក្រពះពោះវៀន រួមទាំងអ្នកវិទ្យាសាស្រ្តបានរកឃើញថា អ្នកញុំាទឹកដោះគោជូរ អាចសម្រកទម្ងន់២ដងលើសអ្នកមិនបានញុំា ។ ដូច្នេះប្រសិនណាអ្នកមិនចង់ក្បាលពោះធំដោយសារគីឡូធ្ងន់អាចសាកល្បងញុំាទឹកដោះគោជូរបាន។

យ៉ាងណាមិញនេះបើតាមរយៈវិធីសម្រកគីឡូរបស់តារាស្រីថៃ មៃ ដាវីកា(Mai-Davika) បានចែករំលែកវិធីសម្រកគីឡូ៣យ៉ាងរបស់នាងដែលជួយឱ្យរាងស្លីម ចង្កេះតូច ស្លៀកពាក់អ្វីក៏សមស្អាតគ្មានទាស់។ វិធីទាំង៣នោះមានដូចជា៖

-ការតមអាហារបែបIF ៖មានច្រើនទម្រង់ដូចជា ការតមបែប18/6បានន័យថា ញុំាអាហារ៦ម៉ោង តម១៨ម៉ោង ហើយអំឡុងពេលតមអ្នកអាចផឹកទឹក​ តែ កាហ្វេអ្វីបានតាមចិត្ត តែមិនត្រូវថែមជាតិស្ករឡើយ។

-កាត់ជាតិម្សៅ៖ មានន័យថារបបអាហារដែលមានជាតិម្សៅត្រូវកាត់ចេញ ដូចជានំបុ័ង គុយទាវ ឈីស….ជាដើមដោយប្ដូរមកញុំាប្រភេទអាហារមានកាប៊ូអ៊ីដ្រាតទាបដូចជាស៊ុត បន្លែបៃតងជំនួសវិញ។

-ផឹកទឹក៖ ការផឹកទឹកគឺសំខាន់សម្រាប់ជួយសម្រកគីឡូ​បានច្រើនណាស់ ទឹកគឺមានតួនាទីជួយទ្រទ្រង់សរីរាង្គខួរក្បាល សម្ពាធឈាម​ ការរំលាយអាហារវិញគឺកាន់តែត្រូវការទឹកចូលរួម ដូច្នេះការផឹកទឹក១.៥លីត្រ ក៏២លីត្រអាស្រ័យលើទម្ងន់ខ្លួនអាចជួយជំរុញឱ្យការសម្រកគីឡូបានជោគជ័យលឿនផងដែរ៕

អត្ថបទដោយ៖ ប៉ែត ធីតា

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1262

អត្ថបទទាក់ទង

#អាហារ

វេជ្ជ.ជំនាញប្រាប់ថាញ៉ាំទឹកឃ្មុំកាត់បន្ថយទឹកនោមផ្អែមហើយបំបាត់ស្រ្តេស
Tror Sopheap
February 7 2025
1 K views

#អាហារ

ប្រើប្រេងឆា១នេះ មានសមត្ថភាពកម្ចាត់ខ្លាញ់អាក្រក់ក្នុងសរសៃឈាមនិងខ្លាញ់រុំថ្លើម
Tror Sopheap
January 31 2025
2.6 K views

#អាហារ

ហាងបាយហៃណាំ ប្រើរូបមន្តបែបនេះ ទាញភ្ញៀវចូលហាងមិនដាច់ ទោះបីហាងជាច្រើនបិទក៏ដោយ
Tror Sopheap
January 20 2025
254 views

#អាហារ

អ្នកមានបញ្ហាគេងអត់លក់មែនទេ? មកញ៉ាំអាហារ ៤នេះ ឱ្យអ្នកឆាប់ងងុយគេងលឿន
Tror Sopheap
January 15 2025
1.7 K views

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
2.5 K views

#អាហារ

អាហារទាំង៥ ញ៉ាំរាល់ថ្ងៃ ដូចបំផ្លាញមុខងារតម្រងនោមឱ្យខូចលឿន
Tror Sopheap
December 17 2024
4.8 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.7 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#ព័ត៌មាន

ចូលរួមរំលែកទុក្ខផង! តួស្រីសាន់ ឆាយ ក្នុងរឿងf4គាត់បានទទួលមរណភាពហើយ នៅអាយុត្រឹមតែ៤៨ឆ្នាំ
Thida Pet
February 3 2025
2.2 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
1.6 K views

#ព័ត៌មាន

ប្រយ័ត្ន! ល្ងាចថ្ងៃទី៧ ខេត្ត ១នេះ មានកម្រិតខ្យល់ពុល
Tror Sopheap
February 7 2025
1.3 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្ត ១នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូចបន្ត
Tror Sopheap
February 6 2025
1.1 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia