អាហារ
មើមឈូក!ស្រូបខ្លាញ់អាក្រក់ចេញពីឈា.មការពារ ជំងឺស្ទះសរសៃឈា.មខួរក្បាល &គាំងបេះដូង
Thida Pet
July 4 2023
669 views

មើមឈូកគឺជាមើមមួយប្រភេទដែលប្រជាជនកម្ពុជា ក៏ដូចជាមានបណ្ដាប្រទេសជាច្រើនក៏ពេញនិយមក្នុងការញុំាមើមនេះ មានដូចជាប្រទេសចិន ជប៉ុនជាដើម។ មើមឈូកជាមួយប្រភេទមានរសជាតិឆ្ងាញ់ ចំណែកឯអត្ថប្រយោជន៍របស់មើមនេះវិញក៏ច្រើនដូចគ្នា។

ផ្សារភ្ជាប់ជាមួយខ្លឹមសារខាងលើនេះក្រុមការងារចាបបៃតង សូមលើកយក អត្ថប្រយោជន៍ជួយសុខភាពរបស់មើមឈូកព្រោះមើមនេះ មានអត្ថប្រយោជន៍ជួយសុខភាពការពារជំងឺគ្រោះថ្នាក់ជាច្រើនប្រភេទដែលសុទ្ធសឹងជាជំងស្លាប់លឿននេះ បើយោងតាមរយៈប្រភព timesofindia.indiatimes.com។

-ជួយកាត់បន្ថយជំងឺបេះដូង៖  មើមឈូក គឺជាមើមដែលជួយការពារជំងឺបេះដូង ការពារដាច់សរសៃឈាមបេះដូង និងគាំងបេះដូង ស្ទះសរសៃឈាមខួរក្បាល ក៏ព្រោះតែសារធាតុក្នុងមើមឈូក អាចជួយកាត់បន្ថយកូលេត្តេរូអាក្រក់ៗចេញពីឈាម ការពារបេះដូង។ យោងតាមរយៈវេជ្ជបណ្ឌិត ឈរ កក្កដាជាវេជ្ជបណ្ឌិត ឯកទេសបេះដូង និងសរសៃឈាមបេះដូង បម្រើការនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ បានធ្វើការរៀបរាប់ឱ្យដឹងថាជាទូទៅចំពោះអ្នកអាចងាយនឹងវិវត្តទៅជាជំងឺបេះដូង និងសរសៃឈាមបេះដូង ច្រើនគេសង្កេតឃើញកើតមានទៅលើក្រុមមនុស្សដូចជា៖  ជំងឺសម្ពាធឈាមខ្ពស់ (លើសឈាម) ជំងឺទឹកនោមផ្អែមប្រភេទទី 2 ជំងឺតម្រងនោមរ៉ាំរ៉ៃ កូលេស្តេរ៉ុលខ្ពស់ (hyperlipidemia) ទម្ងន់លើស ឬធាត់​ ទម្លាប់ការប្រើប្រាស់ថ្នាំជក់ (រួមទាំងការជក់បារី) កង្វះសកម្មភាពរាងកាយប្រវត្តិគ្រួសារនៃជំងឺបេះដូង ចូលចិត្តញុំារបបអាហារសម្បូរជាតិសូដ្យូម ស្ករ និងខ្លាញ់ ផឹកគ្រឿងស្រវឹងច្រើនពេកដើម ជាហេតុនាំឱ្យប្រឈមកើតជំងឺបេះដូង។

-ព្យាបាលអាឡែហ្សីនិងឆ្លងរោគ៖ មើមឈូកល្អសម្រាប់សុខភាព មើមនេះជួយការពារអាឡែស៊ី ការឆ្លងមេរោគ ដូចជារោគផ្សិត ខជាច្រើនដូចជាកើតស្រែង ជំងឺអុតស្វាយ និងជំងឺឃ្លង់។ អ្វីដែលពិសេសជាងនេះទៅទៀត ស្លឹករបស់រុក្ខជាតិនេះ អាចប្រើប្រាស់សម្រាប់ព្យាបាលការបែកញើសច្រើនលើសលុប ហូរឈាម ហូរឈាមតាមច្រមុះ និងឈាមក្នុងទឹកនោម។ ជាការពិត វត្តមានរបស់វីតាមីន C ធ្វើឱ្យ Lotus Roots ជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានសុខភាពល្អ និងអាចការពារក៏ដូចជាព្យាបាលជម្ងឺជាច្រើនមុខ។

-គ្រប់គ្រងសម្ពាធឈាម៖​ ប៉ូតាស្យូមនៅក្នុង មើមឈូក ជួយកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់ពីឈាម ការពារការស្ទះសរសៃឈាម និងកាត់បន្ថយហានិភ័យនៃការគាំងបេះដូងផងដែរ។ លើសពីនេះ វត្តមានរបស់ pyridoxine ក្នុង​មើមឈូក ជួយក្នុងការគ្រប់គ្រងកម្រិត homocysteine ​​ក្នុងឈាម និងធ្វើឱ្យបេះដូងមានសុខភាពល្អ។

សរុបមកវិញ មើមឈូកមានអត្ថប្រយោជន៍ជួយសុខភាព ជាពិសេសជួយដល់ជំងឺដែលកើតមានច្រើននាពេលបច្ចុប្បន្ននេះ ហើយសុទ្ធសឹងជាជំងឺប្រឈមនឹងគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកធ្ងន់ធ្ងរប្រឈមស្លាប់លឿ​ន ដូចជំងឺគាំងបេះដូងជាដើម៕

អត្ថបទដោយ៖ ប៉ែត ធីតា

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1276

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia