សម្រស់
គន្លឹះសម្រកគីឡូយកសាច់ដុំបានលឿន ក្មេងជាវ័យរបស់ Lee Dong-wook

Lee Dong-wook អាចហៅថាជាOPPA ជំនាន់ទី១ ជាតួឯកប្រុសឆ្នើម និងជាតារាម៉ូដែលល្បីម្នាក់របស់កូរ៉េខាងត្បូង។ គាត់កើតនៅឆ្នាំ១៩៨១ បើគិតមកដល់បច្ចុប្បន្នគាត់មានអាយុឈានចូលវ័យ៤៣ឆ្នាំហើយ ជឿថាគាត់មានអ្នកគាំទ្រនៅកម្ពុជាមិនតិចនោះទេ ព្រោះគ្រប់រឿងភាគនិងរឿងកុនដែលលោកបានសម្ដែងសុទ្ធតែមានការគាំទ្រខ្លាំង សឹងតែគ្រប់រឿង។

អ្វីដែលអ្នកគាំទ្រសរសើរមិនដាច់នោះ គឺតួរប្រុសបិសាចកញ្ច្រោងរូបនេះ ហាក់ដូចជាមិនចាស់ទាល់តែសោះ នៅតែរក្សាភាពសង្ហាដូចដើម ឬស្ទើរស្ទើតែអាចនិយាយបានថារូបរាងរបស់លោកមើលទៅក្មេងខុសពីវ័យ១០ឆ្នាំឯណោះ។

នៅពីក្រោយរូបរាងសង្ហាសាច់ដុំកង់ៗ តាមពិត Lee Dong-wook  ធ្លាប់បានទំលាយថាលោកបានធ្លាប់ឡើងគីឡូខ្លាំងរហូត១៦គីឡូ ក្នុងអំឡុងពេលដែលលោកចូលធ្វើទាហាន ដោយសារតែការញ៉ាំរបបអាហារដែលមិនសូវល្អ ញ៉ាំច្រើន ហើយមិនបានហាត់ប្រាណទៀត ដែលធ្វើឱ្យលោកបាត់មុខមួយរយៈពីកញ្ចក់ទូរទស្សន៍ សម្ងំហាត់យករាងត្រឡប់មកវិញ។

សារពត័មានជាច្រើនបានចុះផ្សាយលោក វិធីសម្រកគីឡូ របស់លោក គឺបានប្ដេជ្ញាចិត្តដាក់កម្រិតលើរបបអាហារ និងហាត់ប្រាណយ៉ាងតឹងរឹង ដើម្បីយកសាច់ដុំ កាយសម្បទាមាំមួនមកវិញមុននឹងចូលទូរទស្សន៍ជាថ្មី។ គន្លឹះដែលលោកបានធ្វើដើម្បីសម្រកគីឡូបានលឿន និងឆាប់ឡើងសាច់ដុំ ក្រៅពីការហាត់ប្រាណ គឺ៖

១ ជម្រើសរបបអាហារ៖ ញ៉ាំតែអាហារដែលមានប្រូតេអ៊ីន និងកាបូកអ៊ីត្រាតទាប។ លោកមានទម្លាប់ទទួលទានទឹកច្រើននៅពេលព្រឹក និងមុនញ៉ាំអាហារ ។ ការទទួលទានទឹកពេកព្រឹកច្រើននៅពេលព្រឹកជាគន្លឹះល្អមួយ ជួយសម្រួលដល់ការរំលាយនិងសំអាតប្រព័ន្ធអាហារ ជួយជម្រុញការបញ្ចេញជាតិពុលចេញពីរៀងកាយតារយៈលាមក និងទឹកនោម។ ការសិក្សាមួយចំនួនគេជឿថាការទទួលទានទឹកនៅពេលព្រឹកអាចជួយឱ្យមានសំណើម សុខភាពល្អ និងល្អសម្រាប់តម្រងនោម ភាពសាំទាំងមូលផងដែរ។

២ អាហារពេលព្រឹក៖ អាហារពេលព្រឹករបស់លោកត្រូវបានគេដឹងថាលោកញ៉ាំតែអាហារណាដែលគ្មានជាតិស្ករ និងមានកាបូនអ៊ីត្រាតទាប។ តាមពិតការដែលញ៉ាំបែបនេះ គឺជួយដល់ម៉ាសសាច់ដុំបានច្រើន បងប្អូនឃើញអ្នកដែលហាត់យកសាច់ដុំអត់​ ភាគច្រើនគឺពួកគាត់ញ៉ាំអាហារដែលសម្បូរប្រូតេអ៊ីនខ្ពស់ ដូចជាទ្រូងមាន់ ស៊ុត សាច់គោជាដើម។

៣ សម្រាប់ស្បែកមុខ៖ Lee Dong-wook ធ្លាប់បានបង្ហើបថា ជាធម្មតាលោកជាតារា ចឹងគឺតែងតែMake up ផាត់មុខជាប្រចាំ តែដើម្បីឱ្យការផាត់មុខមើលទៅស្អាត គឺត្រូវការឱ្យយើងថែមទាំងស្បែកឱ្យម៉ត់ស្អាតដូចគ្នា ហេតុនេះការយល់ដឹងពីមូលដ្ឋានគ្រឹះក្នុងការប្រើSkincare ជារឿងសំខាន់ណាស់៕

អត្ថបទដោយ៖ សេងហុង-Senghong

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#សម្រស់

៥កំហុសទាញនារីៗ ឱ្យបាក់សម្រស់ ឆាប់ចាស់ជាងវ័យ ឆាប់ជ្រួញ
Tror Sopheap
January 20 2026
1 K views

#សម្រស់

រូបមន្ត ៥ ជាមួយដុំទឹកកក ជួយឱ្យស្បែកស្អាត ភ្លឺថ្លាបែបធម្មជាតិ និងជួយឱ្យអ្នកក្មេងជាងវ័យ
Pov Saru
December 24 2025
357 views

#សម្រស់

កែទម្លាប់ប្រចាំថ្ងៃ ៥ នេះចេញ បើមិនចង់ឱ្យមុខឡើងជ្រួញ ចាស់មុនអាយុ
Pov Saru
December 22 2025
512 views

#សម្រស់

គ្រាន់តែញ៉ាំអាហារពេលព្រឹក ៤មុខ ដេញជំងឺកាច ថែសម្រស់ឱ្យក្មេងជាងវ័យ
Tror Sopheap
December 10 2025
2.2 K views

#សម្រស់

សក់ឧស្សហ៍ឡើងប្រេង ងាយដាច់ ស្ងួត បែកចុង! សាកល្បង ៤ វិធីនេះធានាសក់របស់អ្នកនឹងទន់ រលោង និងរឹងមាំល្អ
Pov Saru
December 7 2025
428 views

#សម្រស់

ចង់កម្ចាត់មុនក្បាលខ្មៅ និងមុនអង្កាម! សាកល្បង ២ វិធីនេះ ស្បែកអ្នកនឹងស្អាត ទន់ល្វើយ ជួយផ្ចិតរន្ធរោម
Pov Saru
December 5 2025
398 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ប.ស.ស បានបញ្ចប់កិច្ចព្រមព្រៀងផ្តល់សេវាជាមួយមន្ទីរពេទ្យឯកជនចំនួន ២កន្លែងនេះ
Tror Sopheap
February 5 2026
4.9 K views

#ព័ត៌មាន

សូមប្រយ័ត្នជំងឺថ្មី! ក្រសួងសុខាភិបាលប្រកាសពីជំងឺចម្លង និងរោគសញ្ញាជំងឺស៊ីតាកូស៊ីស
Tror Sopheap
February 6 2026
2.1 K views

#ជំងឺ

តិចហូបលែងឆ្ងាញ់! នេះជារោគសញ្ញា និងមូលហេតុជំងឺច្រាលអាស៊ីតក្រពះធ្ងន់
Tror Sopheap
February 4 2026
2.1 K views

#ជំងឺ

ដំណឹងល្អ! ស្រ្តីចាប់ពីអាយុនេះ ពិនិត្យជំងឺមហារីមាត់ស្បូនដោយមិនគិតថ្លៃនៅមន្ទីរពេទ្យហ្លួង ម៉ែ
Tror Sopheap
February 7 2026
905 views

#ចិត្តសាស្ត្រ

គូស្នេហ៍ធ្វើរឿង ៥នេះភ្ជាប់ទំនាក់ទំនងរឹងមាំ មានក្តីសុខ ដែលមនុស្សភាគច្រើនមិនអើពើ
Tror Sopheap
February 4 2026
704 views

#ព័ត៌មាន

ពេលកូនអ្នកមាន ប.ស.ស មានអត្ថប្រយោជន៍ដល់អនាគតកូនៗ ជាច្រើន
Tror Sopheap
February 5 2026
595 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia