ចិត្តសាស្ត្រ
ព្រះអង្គ គូ សុភាព មានសង្ឃឹដីកាថា អ្នកចេះគិត ២បែបនេះ អ្នកមិនស្ពាយជំងឺផ្លូវចិត្តទេ
Tror Sopheap
August 2 2024
813 views

តាមព្រះពុទ្ធសម្តែងថា “ជីវិតជាទុក្ខ”។ ទោះបីជីវិតមានបញ្ហាក៏ពិតមែន ប៉ុន្តែយើងគួរតែមានដំណោះស្រាយឱ្យយល្អដែរ។ បើអ្នកអង្គុយបារម្ភ ខ្លាចគេមើលងាយ និងឈឺចាប់រឿងអតីតកាល ពេលអ្នកគិតបែប មានបញ្ហាបែបនេះកាន់តែយូរ ចិត្តអ្នកកំពុងតែស្ពាយបញ្ហាធ្ងន់ហើយ។ កុំឱ្យអ្នកមានបញ្ហាផ្លូវចិត្តធ្ងន់ អ្នកត្រូវការគិត ២បែបនេះ។

សព្វថ្ងៃនេះ មានបញ្ហាមួយយ៉ាងធំគឺការមើលងាយគ្នា។ មានអ្នកខ្លះលេងសើចបែបមើលងាយ ឬនិយាយបែបឱ្យគេឈឺចាប់ក៏មានដែរ។ ដើម្បីកុំឱ្យសម្តីអ្នកដទៃមានឥទ្ធិពលមកលើបេះដូងរបស់អ្នក អ្នកគិតតាមគំនិតរបស់ព្រះអង្គ គូ សុភាព បានលលើកឡើងថា គេគិតយ៉ាងណាមកលើរូបអ្នកជារឿងរបស់គេ អ្នកមិនអាចហួងការគិតរបស់អ្នកដទៃបាននោះទេ។ និយាយទៅ! វាអាចជាកម្មពៀជាមួយបុគ្គលនោះពីមុនក៏អាចដែរឬអាចថាធ្វើឱ្យប៉ះពាល់ផលប្រយោជន៍របស់គេផងដែរ។ បើគេស្អប់អ្នក ចិត្តគេបានប្រលាក់បាប តែបើអ្នកខឹង ស្អប់នឹងគេវិញនោះ ចិត្តអ្នកក៏ប្រលាក់បាបវិញដែរ។ តាមពិតទៅ! គួរតែមានក្តីអាណិតបុគ្គលនោះវិញ ព្រោះគេជាអ្នកសន្សំភ្លើង  សន្សំបាបដែលនាំឱ្យមានទុក្ខទាំងបច្ចុប្បន្ន​និងអនាគតផងដែរ”។ តាមគតិបណ្ឌិតរបស់ព្រះអង្គបានបញ្ជាក់ថា គេមិនអាចធ្វើឱ្យអ្នកឈឺចាប់នោះទេ ពេលអ្នកគិតបែបវិជ្ជមានហើយមានចិត្តមេត្តាដល់គេនោះ។

មានបញ្ហាមួយទៀត ធ្វើឱ្យមនុស្សជាច្រើនរងសម្ពាធផ្លូវចិត្តគឺគ្រួសារនិងការងារច្រើននោះ អ្នកគួរគិតតាមព្រះអង្គ គូ សុភាព សម្តែងថា សម្ពាធការងារផង សម្ពាធគ្រួសារផង សម្ពាធផ្លូវចិត្តផង យូរៗ ទៅ យើងយោងខ្លួនស្ទើរមិនរួច។ ដូចនេះហើយ បើធ្ងន់កាយ មេត្តាកុំឱ្យធ្ងន់ចិត្តពេក បើហត់ខ្លាំង ត្រូវសម្រាកខ្លះ កុំបង្ខំខ្លួនឯងខ្លាំងពេករហូតធ្វើបាបខ្លួនឯងឡើយ។ អ្នកត្រូវសម្រាកចិត្តខ្លះ រៀនព្រមតាមសមត្ថភាពដែលខ្លួនមាន រៀនញញឹម ទទួលស្គាល់ការពិត រៀនអនុញ្ញាតឱ្យធម្មជាតិប្រព្រឹត្តទៅតាមដំណើររបស់វាផង ទើបចិត្តអ្នកមិនធ្ងន់ណា”! បើបញ្ហាណាមិនបានទេ បណ្តោយតាមបញ្ហានោះទៅ ព្យាយាមដោះស្រាយបញ្ហាអាចដោះបាន វាធ្វើឱ្យអ្នកសប្បាយចិត្តជាង៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3333

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
Tror Sopheap
August 25 2026
240 views

#ចិត្តសាស្ត្រ

លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
Tror Sopheap
July 23 2026
317 views

#ចិត្តសាស្ត្រ

មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
Tror Sopheap
July 22 2026
968 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតបញ្ជាក់ថា ៥ទម្លាប់នេះ បំផ្លាញកោសិកាខួរក្បាលដោយស្ងៀមស្ងាត់បំផុត
Tror Sopheap
July 16 2026
862 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹក នាំឱ្យអ្នកក្លាយជាមនុស្សរឹងមាំ មានចិត្តស្ងប់
Tror Sopheap
July 15 2026
342 views

#ចិត្តសាស្ត្រ

ចង់ដឹងថា ខ្លួនមានមិត្តល្អអត់ មានរឿង ៣នេះទេ
Tror Sopheap
July 10 2026
788 views
អត្ថបទថ្មីៗ
#អត្ថបទ PRNovember 10 2026
មោទនភាព!មន្ទីរពិសោធន៍វេជ្ជសាស្ត្រ កូនខ្មែរ ដំបូងគេបង្អស់ ទទួលបាន ការទទួលស្គាល់គុណភាពតាមស្តង់ដាអន្តរជាតិ 𝐈𝐒𝐎 15189:2022
#អត្ថបទ PRNovember 4 2026
គុណភាពទឹកនៅដដែល ប្លាស្ទិកតិចជាងមុន ជំហានកាន់តែធំឆ្ពោះទៅអនាគតបៃតង
#ព័ត៌មានOctober 26 2026
From Surplus to Something Special: A fund-raising event
#អត្ថបទ PROctober 9 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia