ជំងឺ
រោគសញ្ញាខ្សោយតម្រងនោម! កុំប្រហែស ប្រយ័ត្នលាងឈា.មទាំងមិនបានត្រៀមខ្លួន
Thida Pet
November 22 2023
50.3 K views

តម្រងនោម(ក្រលៀន) គឺជាសរីរាង្គ១គូរ ដែលមានសារសំខាន់ខ្លាំងបំផុតក្នុងរាងកាយ តួនាទីរបស់ក្រលៀនគឺច្រោះយកចាកសំណល់ចេញពីរាងកាយ រួច បញ្ចេញមកវិញតាមរយៈទឹកនោម។ អាស្រ័យហេតុនេះហើយ បានជាអ្នកមានបញ្ហាខូចតម្រងនោម តម្រូវឱ្យលាងឈាមចេញជាប្រចាំដើម្បីសង្រ្គោះជីវិត ព្រោះតម្រងនោម លែងមានសមត្ថភាពច្រោះយកកាកសំណល់ចេញពីឈាមបន្តទៀត ។

អាស្រ័យហេតុនេះហើយ ការថែទាំសុខភាពតម្រងនោមរបស់អ្នកឱ្យបានល្អគឺជារឿងមួយដែលគួរធ្វើ ព្រោះជំងឺនេះ បើកើតមានហើយមិនស្រួលទេ​ព្យាបាលក៏មិនងាយជា លុយក៏អស់ច្រើនដែរ គេហៅថាជំងឺអ្នកមាន ចំណែកឯសុខភាព ការរស់នៅប្រចាំថ្ងៃរបស់អ្នកក៏ពិបាកក្នុងការរស់នៅផងដែរ។ អ៊ីចឹងហើយ ​សូមឧស្សាហ៍ពិនិត្យសុខភាពតម្រងនោមរបស់អ្នកឱ្យបានទៀងទាត់ផង ដើម្បីការពារនិងកាត់បន្ថយហានិភ័យទុកមុន ជាពិសេសអ្នកមានជំងឺប្រចាំកាយ ដូចជា ទឹកនោមផ្អែម លើសឈាម បេះដូង ជាដើម។

ជាមួយគ្នានេះដែរ ក្រុមការងារចាបបៃតង សូមធ្វើការលើកយក សញ្ញាដែលបញ្ចេញនៅពេលយប់ ឬក៏ពេលធម្មតា ដែលអាចបង្ហាញជាអ្នកកំពុងមានបញ្ហាតម្រងនោម គួរប្រញាប់ពិនិត្យចៀសវាងទុកចោលមិនខ្វល់ ប្រយ័ត្នធ្ងន់ធ្ងរពិបាកក្នុងបានមើលពេលក្រោយ លុយក៏អស់ច្រើនទៀត មិនស្រួលទេ ឈឺល្មមៗប្រញាប់មើល ឆាប់ជាហើយអស់លុយតិច។

ខាងក្រោមនេះកឺជារោគសញ្ញាបង្ហាញថាតម្រងនោមរបស់អ្នកកំពុងមានបញ្ហាខ្សោយរុំារៃ នេះបើយោងតាមរយៈគេហទំព័រ mayoclinic។

-អស់កម្លាំងរុំារ៉ៃ

-រមាស់ស្បែក ស្ងួតស្បែក

-ឈឺនោមញឹកញាប់ (នោមមានលាយឈាម)

-ពណ៌ទឹកនោមប្រែប្រួល

-ក្អួត ចង្អោរ បាត់បង់ចំណង់អាហារ

-បាត់បង់ចំណង់អាហារ

-មានបញ្ហាដំណេក។ ដូច្នេះប្រសិនណាអ្នកមានរោគសញ្ញាទាំងអស់នេះរុំារ៉ៃកុំទុកយូរគួរតែប្រញាប់ជួបពេទ្យដើម្បីពិនិត្យធ្វើរោគវិនិច្ឆ័យ និងព្យាបាលឱ្យបានទាន់ពេលវេលា។

លើសនេះពី យើងក៏សុំប្រាប់ខ្លះពីទម្លាប់ថែរក្សាតម្រងនោមរបស់អ្នកឱ្យមានសុខភាពល្អ ការពារជំងឺឡើងមក ទម្លាប់ទាំងនោះមានដូចជា៖

-ឧស្សាហ៍ទៅពិនិត្យសុខភាពតម្រងនោមឱ្យបានទៀងទាត់ព្រោះបើតម្រងនោមមានបញ្ហាណាមួយងាយស្រួលក្នុងការព្យាបាលបានទាន់ពេលវេលា​ឆាប់ជា​និងមិនធ្វើទុករាងកាយរបស់អ្នកច្រើន។

-របបអាហារញុំាជាប្រភេទរបបអាហារមានសុខភាពល្អ មានដូចជាបន្លែត្រី សាច់មាន់ សាច់ត្រី បន្លែចម្រុះពណ៌ជាដើម។ មួយវិញទៀតយោងតាមរយៈ វេជ្ជបណ្ឌិត ហួ ភារ៉ា បានបន្ថែមទៀតថាទម្លាប់ញុំាអាហារប្រៃ អាហារនិងភេសជ្ជៈផ្អែមៗ ជាប្រចាំថ្ងៃ ទម្លាប់ផឹកស្រានិងមានជំងឺស្រាប់ពីខាងក្នុង តែមិនដឹងខ្លួន ដូចជាជំងឺLupus ជំងឺលើសសម្ពាធឈាម ជំងឺទឹកនោមនប្រៃ រួមផ្សំជាមួយការញុំារបបអាហារដូចបាននរៀបរាប់ខាងលើទៀត គឺជាកត្តាជម្រុញឱ្យខូចតម្រងនោម តម្រូវឱ្យលាងឈាមទាំងវ័យក្មេងលឿនខ្លាំងបំផុត។

-ផឹកទឹកឱ្យបានគ្រប់គ្រាន់ ព្រោះការផឹកទឹកមិនបានគ្រប់គ្រាន់ក៏អាចប៉ះពាលដល់សុខភាពរបស់តម្រងនោមរបស់អ្នកដូចគ្នា

-កុំចេះតែញុំាថ្នាំ គ្មានការណែនាំពីពេទ្យជំនាញត្រឹមត្រូវមិនថាឈឺអ្វីក៏ដោយមុនប្រើប្រាស់ថ្នាំត្រូវចេញពីការណែនាំរបស់ពេទ្យ ចៀសវាងមានបញ្ហាប៉ះពាល់តម្រងនោមរបស់អ្នកនៅពេលក្រោយ។

ជាចុងក្រោយសូមបងប្អូនទាំងអស់គ្នា យល់ដឹងឱ្យបានទូលំទូលាយទាក់ទងនឹងជំងឺតម្រងនោម និងបង្កើតទម្លាប់ល្អៗក្នុងការថែរក្សាសុខភាពតម្រងនោមរបស់អ្នក ជាពិសេសព្យាយាមទៅពេទ្យឱ្យបានត្រឹមត្រូវ ប្រសិនណាមានការសង្ស័យអាការណាមួយដែលអ្នកជួបប្រទះផ្ទាល់ ។ ជូនពរបងប្អូនទាំងអស់គ្នាមានសុខភាពល្អ សំណាងល្អគ្រប់ៗគ្នា ជួបគ្នានៅអត្ថបទបន្ទាប់៕

អត្ថបទដោយ៖ ប៉ែត ធីតា(petthida)

 ឯកសារយោង៖ https://www.mayoclinic.org/diseases-conditions/chronic-kidney-disease/symptoms-causes/syc-20354521


 

 

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1263

អត្ថបទទាក់ទង

#ជំងឺ

ពិនិត្យជំងឺមហារីកមាត់ស្បូ.ន ឥតគិតថ្លៃ នៅមន្ទីរពេទ្យ ហ្លួងម៉ែ នៅក្នុងមានលក្ខខណ្ឌ ៤ នេះ
Tror Sopheap
March 6 2025
734 views

#ជំងឺ

ប្រយ័ត្នផង! ក្រសួងសុខាភិបាកកាសថា ករណីថ្មី អ្នកជំងឺទឹកនោមផ្អែមកើនឡើង ៥៩%ជាង
Tror Sopheap
March 3 2025
631 views

#ជំងឺ

ប្រយ័ត្នតិច! បុរសៗ សម្រេចកាមដោយខ្លួនឯងច្រើនដង អាចគ្រោះថ្នាក់ដល់ខូចក្រលៀនទេ?
Tror Sopheap
March 3 2025
7.5 K views

#ជំងឺ

ប្រយ័ត្ន! ស្រីៗ មិនឈប់ផឹកស្រាកើតជំងកាច ១នេះរហូតដល់ ៤០%
Tror Sopheap
March 2 2025
140 views

#ជំងឺ

អ្នកវិសាស្រ្តកូរ៉េថា៖ វិធីព្យាបាលជំងឺមហារីកបែបទំនើប អត់ចាំបាច់សម្លាប់កោសិកាមហារីកទៀតទេ
Tror Sopheap
February 27 2025
829 views

#ជំងឺ

បទពិសោធន៍អាក្រក់! ស្រ្តីមានផ្ទៃពោះកូនភ្លោះដំបូង តែកូនៗ ជាប់ទងសុកតែមួយ ធ្វើម្ដាយជួបនឹងវិបត្តិមួយនេះ
Tror Sopheap
February 26 2025
75 views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia