កីឡាករគុនខ្មែរបានបោះជំហានឡើងដល់វគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ខណៈការប្រកួតលើសង្វៀនដ៏ក្តៅគគុកដណ្តើមមេដាយមាសនឹងចាប់ផ្តើមក្នុងថ្ងៃនេះតែម្តង។ មុននេះបន្តិចកីឡាករឃួន ឡាំងកូស៊ីន ដណ្ដើមបានមេដាយមាស បន្ទាប់ពីយកឈ្នះលើកីឡាករ ហ្វីលីពីន ក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម ដែលការប្រកួតធ្វើឡើងនារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ យើងបានដឹងហើយថា កីឡាគុណខ្មែរយើងចាប់ផ្តើមមានភាពល្បីល្បាញខ្លាំង និងមានកីឡាករជាច្រើនចាប់ផ្តើមទទួលបានមេដាយមាស និងមេដាយផ្សេងទៀតផងដែរ។
សូមបងប្អូនជួយគាំទ្រគុនខ្មែរ ហើយលើកចិត្តកីឡាករ ដើម្បីឱ្យពួកកីឡាករមានកម្លាំងចិត្ត។
អត្ថបទដោយ៖ ទ្រ សុភាព