គំនិតរកស៊ី
ក្បួនច្នៃស្លឹកត្របែក ធ្វើប្រេងអប់សក់បំបាត់សក់ជ្រុះនិងបណ្ដុះសក់ឱ្យដុះលឿន
Phoak Mary
March 3 2022
332 views

បងប្អូនមានដឹងទេស្លឹកត្របែកមានអត្ថប្រយោជន៍ច្រើនណាស់សម្រាប់សក់។ វាអាចជួយឱ្យសក់ឆាប់លូតលាស់ដុះលឿន ប្រឆាំងនិងការរលាកស្បែកក្បាល និងជួយកាត់បន្ថយសក់ជ្រុះដោយសារ​តែ​វា​មាន​វីតាមីន B ខ្ពស់។

តាមការចែករំលែករបស់wildturmericបានឱ្យដឹងថា យកស្លឹកត្របែប ៤​ ឬ៥ សន្លឹកទៅដាំជាមួយទឹកទុកប្រហែល៥នាទីឱ្យទឹកប្រែពណ៍ ហើយទុកឱ្យត្រជាក់ បន្ទាប់យកវាមកម៉ាស្សាលើស្បែកក្បាល អប់ទុកចោល​ពី១៥ទៅ២០នាទី រួចលាងទឹកចេញជាការស្រេច។ សូមធ្វើនៅពេលយប់ វានឹងមានប្រសិទ្ធភាពខ្ពស់។ មិនត្រឹមតែវិធីសាស្រ្តមួយនេះប៉ុណ្ណោះទេ ស្លឹកត្របែកត្រូវបានគេយកទៅច្នៃធ្វើជា សាប៊ូកកសក់ ប្រេងលាបសក់ និងម៉ាសអប់សក់ផងដែរ។

យ៉ាងណាមិញអ្នកស្រី ញឹម សូរីដា ជាស្ថាបនិករបស់ បុរាណ ឃែរ ក៏បានចែករំលែកផងដែរថា ចំពោះបងប្អូនកំពុងមានបញ្ហាសក់ជ្រុះខ្លាំង​ដោយសារប្រើប្រាស់ផលិតផលខុស ឬផលិតផលដែលមានសារធាតុគីមីច្រើន​ អាចងាកមកថែរក្សាសក់ដោយសាកល្បងប្រើប្រាស់សាប៊ូកក់សក់កូនក្មេងសិន ព្រោះសាប៊ូសម្រាប់ក្មេងវាគ្មានជាតិកាត់ បន្ទាប់មកព្យាយាមអប់សក់ជាមួយក្រែមអប់សក់ដែលផ្សំឡើងពីធម្មជាតិ។ អ្នកស្រីបន្តថា ការប្រើក្រែបអប់ពីធម្មជាតិ បងប្អូនអាចធ្វើការអប់បានដល់ស្បែកក្បាល ហើយអាចទុកវា រយៈពេល១៥នាទីឬលើសពីនេះក៏បាន។ ការធ្វើដូចនេះជួយជំរុញសក់កូនដុះលឿន បញ្ឈប់សក់ជ្រុះ ធ្វើឱ្យសក់ទន់។

គួរបញ្ជាក់់ផងដែរថា បុរាណ ឃែរ ជាសិប្បកម្មធ្វើសាប៊ូ នៅក្នុងស្រុក ដែលមានទីតាំងនៅខេត្តបន្ទាយមានជ័យ ។ សិប្បកម្មនេះក៏មានផលិតផលជាច្រើន ដូចជា សាប៊ូកក់សក់ ប្រេងលាបសក់ និងក្រែមអប់សក់ សាប៊ូដុសខ្លួន និងផលិតផលសម្រស់ផ្សេងៗទៀត ដែលផលិតចេញពីសារធាតុផ្សំពីធម្មជាតិ ផ្សំឡើងពីសំបុកដង្កូវនាង និងប្រេងធម្មជាតិជាច្រើនមុខដែលចម្រាញ់ចេញពីដំណាំនៅក្នុងសហគមន៍ខ្មែរ ក្នុងនោះក៏មានរួមបញ្ចូលទាំងស្លឹកត្របែកផងដែរ៕

 

Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទទាក់ទង

#គំនិតរកស៊ី

មិនបាច់ហោះទៅក្រៅប្រទេស! ចង់បង្កើតប្រេនថ្នាំដុសធ្មេញ សាប៊ូខ្មែរ ទាក់ទងរោងចក្រមួយនេះចំណេញពេល ចំណាយតិច
Pov Saru
December 17 2025
148 views

#គំនិតរកស៊ី

រួមគ្នាខ្មែរខ្លាំង! គ្រឹះស្ថានផលិតឱសថកូនខ្មែរដ៏ធំមួយនេះ នឹងមិនតម្លើងថ្លៃថ្នាំ ទោះវត្ថុធាតុដើមនាំចូលមួយចំនួនឡើងថ្លៃក៏ដោយ
Pov Saru
December 9 2025
30 views

#គំនិតរកស៊ី

ព្យាបាលជំងឺមហារីកកុមារ! កម្មវិធី ១នេះស្វែងរកមូលនិធិជួយមន្ទីរពេទ្យកុមារអង្គរ សង្គ្រោះអនាគតក្មេងៗ កម្ពុជា
Tror Sopheap
November 26 2025
130 views

#គំនិតរកស៊ី

ហាង IKu Coffee-អុីគឹ កាហ្វេ៖ នេះជារបៀបលក់ពិសេស លក់ឱ្យដាច់ ឱ្យភ្ញៀវមានសុខភាពល្អ
Tror Sopheap
November 16 2025
98 views

#គំនិតរកស៊ី

មិនធម្មតា! បងស្រី វរលក្ខណ៍ យកត្រប៉ែជាបង្អែមខ្មែរ ច្នៃជាភេសជ្ជៈ ១នេះមានរសជាតិលើសពីកាហ្វេ
Tror Sopheap
November 2 2025
61 views

#គំនិតរកស៊ី

ចង់លក់ដាច់បង្កើនចំណូលកើន អ្នកត្រូវប្រើក្បួននេះពីកញ្ញា ឡេង ឡេង
Tror Sopheap
October 29 2025
283 views
អត្ថបទពេញនិយមប្រចាំខែ

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
1 K views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
200 views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
115 views

#កុមារ

៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
Tror Sopheap
April 2 2026
63 views

#អត្ថបទ PR

Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
Sreymom Cha
April 2 2026
20 views

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
9 views
អត្ថបទថ្មីៗ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
#អត្ថបទ PRApril 2 2026
Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia