អាហារ
រៀនធ្វើមីនុយទឹកបន្លែ ផ្លែឈើ ផឹករាល់ថ្ងៃឆ្ងាញ់ជំនួយសុខភាព ឈ្នះជំងឺ សម្រស់ក្មេងជាងវ័យ
Ouk Sreynuch
June 21 2023
3.2 K views

បច្ចុប្បន្ននេះមនុស្សយើងជាច្រើនបានងាកយកបន្លែ ផ្លែឈើស្រស់មួយចំនួនមកកិនលាយចូលគ្នាធ្វើជាភេសជ្ជៈផឹកជាប្រចាំ។ ផ្អែកតាមប្រភពវែបសាយ Mayo ការផឹកទឹកផ្លែឈើស្រស់ៗជួយឲ្យរាងកាយរបស់អ្នកអាចស្រូបយកសារធាតុចិញ្ចឹមបានល្អប្រសើរជាងការទទួលទានផ្លែឈើ និងបន្លែទាំងមូល។ ទឹកផ្លែឈើអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីក បង្កើនប្រព័ន្ធការពាររបស់អ្នក ជួយកម្ចាត់ជាតិពុលចេញពីរាងកាយ ជួយដល់ការរំលាយអាហារ និងជួយសម្រកទម្ងន់។

១. ភេសជ្ជៈគីនឆាយ៖ ភេសជ្ជ១នេះគឺសម្អាតដល់មុខងារតម្រងនោម ដែលស្លឹកគីនឆាយសម្បូរទៅដោយជាតិកាកសរសៃមានកាឡូរីទាប ប្រឆាំងអុកស៊ីតកម្ម ការរលាក និងមានប្រយោជន៍សម្រាប់ជំងឺរលាកសន្លាក់ និងជំងឺអូតូអ៊ុយមីន។ របៀបធ្វើ យើងត្រូវការផ្លែប៉ោម១ផ្លែ ផ្លែសារី១ផ្លែ និងស្លឹកគីនឆាយមួយគុម្ព រួចចិតជាចំណិតៗ ដាក់ចូលម៉ាស៊ីនក្រឡុករួចដាក់ទឹក១កែវ ផឹកក្រោយអាហារពេលព្រឹកជាការល្អ។

២. ភេសជ្ជៈស្ពៃក្តោបពណ៌ស្វាយ៖ ការសិក្សាបានរកឃើញថា ការញ៉ាំស្ពែក្តោបពណ៌ស្វាយរាល់ថ្ងៃក្នុងបរិមាណ៩០ក្រាម ទៅ១០០ក្រាម គឺជួយកាត់ជាតិស្ករលើសក្នុងឈាមបានយ៉ាងល្អ ជំនួយក្រពះ ពោះវៀន ធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ។ របៀបធ្វើ យើងត្រូវស្ពៃក្ដោបពណ៌ស្វាយ១ចំហៀង និងផ្លែសារីចំនួន២ផ្លែ ហាន់ជាចំណិតៗ ដាក់ចូលម៉ាស៊ីនក្រឡុករួចថែមទឹក១កែវ ផឹកក្រោយអាហារថ្ងៃត្រង់ជាការល្អ។

៣. ភេសជ្ជៈត្របែក៖ តាមការសិក្សាស្រាជ្រាវបានបង្ហាញថាផ្លែត្របែកមានតួនាទីជួយការពារយើងពីជំងឺដូចជា កាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម ជួយការពារពីបេះដូង ជួយបំបាត់ការឈឺចាប់នៃការមករដូវ និងបញ្ចុះទម្ងន់រក្សាសម្រស់ឲ្យក្មេងជាងវ័យ។ របៀបធ្វើ យើងត្រូវការត្របែកចំនួន១ផ្លែកន្លះ ប៉ោមខៀវ១ផ្លែ និងសារី១ផ្លែដូចគ្នា រួចចិតជាចំណិតៗ ដាក់ចូលម៉ាស៊ីនក្រឡុករួចដាក់ទឹក១កែវ ផឹកក្រោយអាហារពេលល្ងាចជាការល្អ។

៤. ភេសជ្ជៈមើមយេន៖ មើមយេន(Beetroot) គឺជារុក្ខជាតិម៉ើមដែលគេយកទៅក្រឡុកធ្វើជាភេសជ្ជៈលេខ១ជំនួយគ្រាប់ឈាមក្រហមក្នុងរាងកាយ បឺតជាតិពុលចេញពីតម្រងនោម ថែសុខភាពតម្រងនោមកុំឱ្យខ្សោយ។ របៀបធ្វើ យើងត្រូវការចំនួន៣ផ្លែ ប៉ោមចំនួន២ផ្លែ ស្លឹកគីនឆាយ១ដើម រួចចិតជាចំណិតៗ ដាក់ចូលម៉ាស៊ីនក្រឡុករួចដាក់ទឹក១កែវ ផឹកក្រោយអាហារពេលព្រឹកជាការល្អ ៕

អត្ថបទដោយ៖ ស្រីណុច

Ouk Sreynuch
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូន! ខ្ញុំបាទជាអ្នកនិពន្ធផ្នែករោគស្រ្ដី ផ្លូវភេទ កីឡា។ នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 085 242 603 Telegram:Ouk Sreynuch

អត្ថបទសរុប៖ 125

អត្ថបទទាក់ទង

#អាហារ

វេជ្ជ.ជំនាញប្រាប់ថាញ៉ាំទឹកឃ្មុំកាត់បន្ថយទឹកនោមផ្អែមហើយបំបាត់ស្រ្តេស
Tror Sopheap
February 7 2025
1 K views

#អាហារ

ប្រើប្រេងឆា១នេះ មានសមត្ថភាពកម្ចាត់ខ្លាញ់អាក្រក់ក្នុងសរសៃឈាមនិងខ្លាញ់រុំថ្លើម
Tror Sopheap
January 31 2025
2.6 K views

#អាហារ

ហាងបាយហៃណាំ ប្រើរូបមន្តបែបនេះ ទាញភ្ញៀវចូលហាងមិនដាច់ ទោះបីហាងជាច្រើនបិទក៏ដោយ
Tror Sopheap
January 20 2025
254 views

#អាហារ

អ្នកមានបញ្ហាគេងអត់លក់មែនទេ? មកញ៉ាំអាហារ ៤នេះ ឱ្យអ្នកឆាប់ងងុយគេងលឿន
Tror Sopheap
January 15 2025
1.7 K views

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
2.5 K views

#អាហារ

អាហារទាំង៥ ញ៉ាំរាល់ថ្ងៃ ដូចបំផ្លាញមុខងារតម្រងនោមឱ្យខូចលឿន
Tror Sopheap
December 17 2024
4.8 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.7 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#ព័ត៌មាន

ចូលរួមរំលែកទុក្ខផង! តួស្រីសាន់ ឆាយ ក្នុងរឿងf4គាត់បានទទួលមរណភាពហើយ នៅអាយុត្រឹមតែ៤៨ឆ្នាំ
Thida Pet
February 3 2025
2.2 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
1.6 K views

#ព័ត៌មាន

ប្រយ័ត្ន! ល្ងាចថ្ងៃទី៧ ខេត្ត ១នេះ មានកម្រិតខ្យល់ពុល
Tror Sopheap
February 7 2025
1.3 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្ត ១នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូចបន្ត
Tror Sopheap
February 6 2025
1.1 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia