ចិត្តសាស្ត្រ
អ្នកចិត្តវិទ្យា John Gray ថា៖ នេះជាអ្វីដែលសុភាពនារីគ្រប់គ្នា ត្រូវដឹងពីអត្តចរិតបុរស
Phoak Mary
August 4 2022
343 views

នៅក្នុងជីវិតគូស្នេហា និងប្តីប្រពន្ធ តែងមានជម្លោះ ឬមិនត្រូវរ៉ូវនឹងគ្នា ក៏ព្រោះតែមិនយល់ពីគ្នានៅចំណុចណាមួយមិនខានទេ។ ពេលសុភាពនារី និងប្រពន្ធ មិនទាន់ស្គាល់ធម្មជាតិរបស់បុរសជាដៃគូរបស់ខ្លួន នាំឱ្យទំនាក់ទំនងគ្មានភាពស្និតស្នាល ហើយក៏ដល់ផ្លូវបំបែកជាពីរផងដែរ។ ថ្ងៃនេះ យើងមកស្វែងយល់ពីចរិតនិស្ស័យបុរស ដែលសុភាពនារីត្រូវតែដឹង ដើម្បីរួមរស់ជាមួយគ្នាចុះសម្រុងបានល្អ៖

បើតាមអ្នកចិត្តវិទ្យាលោក John Gray ជាអ្នកនិពន្ធសៀវភៅ Men Are from Mars, Women Are from Venus បានលើកឡើងថា ពេលខ្លះ នារី និងបុរស មានលក្ខណៈផ្ទុយគ្នាដែរ។ ដូចជាពេលមានបញ្ហា នារីចូលនិយាយច្រើន ដើម្បីឱ្យបុរសជាដៃគូស្តាប់ និងយកចិត្តទុកដាក់តែប៉ុណ្ណោះ។ សម្រាប់បុរសវិញ ពេលមានបញ្ហាផ្នែកអារម្មណ៍ គេចង់ដកខ្លួនចេញពីនារីខ្លះ ព្រោះតែចង់មានសេរីភាព ឬចង់មានភាពជាម្ចាស់លើខ្លួនឯង។ ពេលនៅម្នាក់ឯងអស់ចិត្តហើយ គេក៏ចូលមកជិតនាងវិញ ធ្វើឱ្យស្នេហាកាន់តែកក់ក្តៅ។ 

លោក John Gray គូសបញ្ជាក់បន្ថែមថា ពេលនារីគ្រប់រូបយល់អំពីអត្តចរិតបុរសនៅត្រង់ចំណុចនេះ ក៏ជួយកាត់បន្ថែមបញ្ហាស្មុគស្មាញយ៉ាងច្រើន។ មានគូសង្សារមួយ មែកគី និងចន ជាមិត្តប្រុសរបស់នាងបានស្គាល់អស់ពេល ៦ខែមកហើយ អ្វីៗដូចជាមានភាពផ្អែមល្ហែម និងស្និតស្នាលគ្នាខ្លាំងណាស់។ នៅសុខៗស្រាប់តែចនដកខ្លួនគេចពីមែកគី។ មែកគី ចាប់ផ្តើមមិនយល់សោះថា ហេតុអ្វីនៅសុខៗ ចនបែរជាដកឃ្លាចេញឆ្ងាយពីខ្លួនបែបនេះ។ ធ្វើឱ្យអារម្មណ៍មែកគី ព្រួយបារម្ភ ខ្វាយខ្វល់ និងចង់ដឹងបញ្ហាកាន់តែលឿនឡើងហើយនាងនិយាយថា ខ្ញុំព្យាយាមធ្វើអ្វីគ្រប់យ៉ាងដើម្បីតែចន ប៉ុន្តែបញ្ហាកាន់តែអាក្រក់លើសដើម ពេលខ្ញុំឡូកដៃក្នុងរឿងនេះ។ ចនហាក់ដូចជាព្រងើយកន្តើយនឹងមែកគីខ្លាំងណាស់ មិនដឹងថា តើមែកគីធ្វើអ្វីខុសនោះទេ រឿងនេះធ្វើឱ្យមែកគីកាន់តែភ័យខ្លាចខ្លាំងណាស់។

មានសុភាពនារីជាច្រើន មានចម្លល់ថា ហេតុអ្វីបានជាខ្ញុំមានទំនាក់ទំនងជាមួយគេ (បុរសជាគូស្នេហ៍) ស្រាប់តែគេដកឃ្លាចេញពីខ្ញុំចឹង? នៅត្រង់ចំណុចនេះ ខ្ញុំចង់ឱ្យអ្នកយល់ពីចំណុចមួយរវាងបុរស និងនារី ហើយខ្លួនអ្នក(សុភាពនារី) ក៏ស្គាល់ច្បាស់ដែរថា ពេលអ្នកមានអារម្មណ៍មិនល្អ ភាពស្មុគស្មាញ និងរងសម្ពាសផ្លូវចិត្ត សុភាពនារី ចូលចិត្តនិយាយច្រើន ទៅកាន់ដៃគូរបស់ខ្លួន ប៉ុន្តែអ្នកកម្រចង់ទទួលចម្លើយពីបុរសខ្លាំងណាស់ ព្រោះអ្នកនិយាយនេះ ដើម្បីឱ្យដៃគូទទួលស្តាប់ និងយកចិត្តទុកដាក់លើខ្លួន ហើយខ្លួនអ្នកមានអារម្មណ៍ថា ស្រាលខ្លួន។

ព្រោះបុរស គេដកខ្លួនចេញ ពេលមានបញ្ហានេះ គេមិនចង់ឱ្យប្រពន្ធ ឬនារីដែលខ្លួនស្រឡាញ់មានបញ្ហាជាមួយនេះដែរ។ គេសុខចិត្តដលឃ្លាមួយពេលសិន ដើម្បីដោះស្រាយ និងម្ចាស់លើខ្លួនឯងឡើងវិញ ព្រោះបុរសចូលចិត្តសេរីភាព និងអំណាចរបស់ខ្លួន។ នេះជាធម្មជាតិរបស់បុរសភាគច្រើន ហើយក៏មិនចង់ឱ្យនារីឡូកដៃចូលក្នុងកិច្ចការ និងដោះស្រាយបញ្ហាណាមួយរបស់ខ្លួនដែរ។ ពេលនារីធ្វើបែបនេះ ធ្វើឱ្យបុរសមានអារម្មណ៍ថា ខ្លួនអន់ណាស់។ សុភាពនារីៗ គួរយល់ពីចំណុចនេះឱ្យបានល្អបំផុតចំពោះបុរសគ្រប់គ្នា៕ អត្ថបទដោយ៖ ទ្រ សុភាព

Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
203 views

#ចិត្តសាស្ត្រ

លោកស្រី Oprah ធ្លាប់ជាស្រ្តីក្រលំបាក ដោយសារ ៨គំនិតនេះ នាំឱ្យអ្នកវាសនាប្តូរផ្លាស់
Tror Sopheap
March 31 2026
203 views

#ចិត្តសាស្ត្រ

៨សញ្ញាប្រាប់ពីរាងកាយអ្នកកំពុងតែហត់នឿយខ្លាំងពីការងារ និងពិបាកចិត្តធ្ងន់
Tror Sopheap
March 25 2026
453 views

#ចិត្តសាស្ត្រ

ពេលអ្នករស់នៅដោយគិតបែបនេះ ផ្លូវចិត្តអ្នកកាន់តែមានក្តីសុខ កាន់តែរឹងមាំ
Tror Sopheap
March 24 2026
161 views

#ចិត្តសាស្ត្រ

នេះជាទម្លាប់សាមញ្ញៗ ជួយការពារជំងឺកាចៗ ឲ្យអ្នករស់នៅរីករាយ មានអាយុវែង
Tror Sopheap
March 8 2026
739 views

#ចិត្តសាស្ត្រ

ចង់ឱ្យជីវិតរីករាយ មានក្តីសុខ អ្នកត្រូវដឹងពីរបៀបដំណើរជីវិតបែបនេះ
Tror Sopheap
March 2 2026
413 views
អត្ថបទពេញនិយមប្រចាំខែ

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
1.2 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
1.1 K views

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
1 K views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
203 views

#កុមារ

៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
Tror Sopheap
April 2 2026
66 views

#អត្ថបទ PR

Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
Sreymom Cha
April 2 2026
20 views
អត្ថបទថ្មីៗ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
#អត្ថបទ PRApril 2 2026
Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia